ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា

Nisaiy KP April 21, 2024 21/04/2024

(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ថា កន្លងមកមានការផ្សព្វផ្សាយមួយចំនួន បានលើកឡើងពីរបាយការណ៍សិក្សាទាក់ទងនឹងស្ថានភាពព្រៃឈើនៅកម្ពុជា ដែលមិនបានឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជា។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានឱ្យដឹងថា ជាក់ស្តែងរហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបង្កើត និងកំពុងគ្រប់គ្រងបានយ៉ាងល្អនូវប្រព័ន្ធតំបន់ការពារធម្មជាតិ ដែលបានកើនឡើងពី២៣កន្លែង នៅឆ្នាំ១៩៩៣ រហូតដល់ ៧៣កន្លែង នៅឆ្នាំ២០២៣ ក្នុងទំហំផ្ទៃដី សរុប៧,២លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេសទាំងមូល ដោយមានការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ ចំនួន ១៩៣សហគមន៍ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធ ដើម្បីការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ-វប្បធម៌ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមូលដ្ឋានប្រកបដោយចីរភាព។ ជាមួយគ្នានេះដែរ លោក ខ្វៃ អាទិត្យា បានបន្តថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ វិស័យបរិស្ថាននៅកម្ពុជាមានការវិវឌ្ឍទៅមុខ គួរឱ្យកត់សំគាល់ ទាំងនៅក្នុងប្រទេស តំបន់ និងនៅលើពិភពលោក ជាពិសេសគឺការគ្រប់គ្រងធនធានធម្មជាតិ។ ជាការពិតកម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ រហូតដល់ទៅ៤១% នៃផ្ទៃដីប្រទេស […]

កម្ពុជាច្រានចោលការចោទប្រកាន់របស់ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស

Nisaiy KP April 21, 2024 21/04/2024

(ភ្នំពេញ)៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រ តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលថា ប្រទេសកម្ពុជា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់កម្ពុជាថា មានការយាយី និងធ្វើទុក្ខបុកម្នេញអ្នកការពារសិទ្ធិមនុស្ស។ ជុំវិញការចោទប្រកាន់នេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍ បានឆ្លើយតប៦ចំណុច ក្នុងសេចក្តីថ្លែងការណ៍ ដូចខាងក្រោម៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤

Nisaiy KP April 21, 2024 21/04/2024

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប ៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ២.តំបន់ខ្ពង់រាប ៖ * សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសបស្ចិមនិងទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ៣.តំបន់មាត់សមុទ្រ ៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសនិរតីមានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ * រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ, ឧត្តមសេនីយ៍ត្រី និងថ្នាក់វរសេនីយ៍ឯក ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទចំនួន១៤រូប

Nisaiy KP April 21, 2024 21/04/2024

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កា២) ឧត្តមសេនីយ៍ត្រី (ផ្កាយ១) និងថ្នាក់វរសេនីយ៍ឯក (ស័ក្តិ៥) ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន ១៤រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្ដល់សិទ្ធិដោយ៖ Freshnews

រូបភាព អតីតទាហានអ៊ុនតាក់ លោក Erwin Van Delzen ដែលមកទស្សនាអង្គរវត្តជាថ្មី នៅឆ្នាំ២០២៤ ផ្ទុះការចាប់អារម្មណ៍

Naren April 20, 2024 20/04/2024

(ភ្នំពេញ)៖ រូបភាពរបស់ អតីតទាហានអ៊ុនតាក់ លោក Erwin Van Delzen ដែលមកទស្សនា និងថតនៅមុខប្រាសាទអង្គរវត្តជាថ្មី នៅឆ្នាំ២០២៤ កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកចាត់ទុកថា ការដែលបានមកកាន់ប្រាសាទនេះធ្វើឱ្យជីវិតស្រស់បំព្រង។ លោក Erwin Van Delzen បានរៀបរាប់ថា កាលពីឆ្នាំ១៩៩៣ លោកបានមកកាន់ប្រាសាទអង្គរវត្តក្នុងនាមជាទាហានអ៊ុនតាក់ (UNTAC) ដែលពេលនោះ មានអាយុ១៨ឆ្នាំ ហើយនៅឆ្នាំ២០២៤ លោកបានមកដល់ទីនេះម្តងទៀត ជាមួយនឹងកូនប្រុសទាំងពីររបស់លោកដែលមានអាយុ១៧ និង១៨ឆ្នាំដូចគ្នា។ លោកបន្តថា «ជីវិតគឺស្រស់បំព្រង»។ «1993 I was here for United Nations UNTAC. 18 years of age. 2024 I am here with my sons of 17 & 18 🙏. Life is […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រឹងវិស័យសុខាភិបាលមិនថយនោះឡើយ គឺនៅតែដើរទៅមុខជានិច្ច

Naren April 20, 2024 20/04/2024

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការពង្រឹងលើវិស័យសុខាភិបាលមិនថយនោះឡើយ គឺនៅតែបន្តដើរទៅមុខជានិច្ច ហើយនឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាព និងទំនើបកម្មកាន់តែខ្ពស់ជាងមុន សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង និងមានប្រសិទ្ធភាពក្នុងការជួយព្យាបាលមនុស្សឱ្យបានកាន់តែច្រើនជាងមុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យ បង្អែក ខេត្ត សៀម រាប តម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។ ថ្លែងនាឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រោយចូលឆ្នាំនេះយើងបានធ្វើការចរចារគ្នាច្រើន យើងមាន ៣ ដែលជាគោលដៅ មានមុខងារសាធារណៈ អប់រំ សុខាភិបាល ហើយឥលូវនេះសុខាភិបាលបានដើរមុនហើយ ចេញកញ្ចប់ថវិកា ចេញផែនការសកម្មភាពសម្រាប់អនុវត្តន៍ នៅតែចាត់តាំងអនុវត្តន៍ធ្វើតែម្តង ចឹងសម្រាប់ ៤ឆ្នាំនេះ ១៧០លានជាង សម្រាប់ពង្រឹងនៅពេទ្យមូលដ្ឋាន ហើយថវិកា ១៤១លាន ពង្រឹងពេទ្យនៅក្នុងតំបន់, សម្រាប់ក្នុងវិស័យសុខាភិបាលទាំងមូល ថវិកាជាតិមានច្រើនសម្រាប់ទម្លាក់មកនេះមានប្រមាណជិត ១ ០០០លានដុល្លារ សម្រាប់ពង្រឹង […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកអគារបម្រើសេវាវះកាត់ដ៏ទំនើបនៅខេត្តសៀមរាប ជាកាដូឆ្នាំថ្មីរបស់ជប៉ុន ជូនប្រជាជនកម្ពុជា

Naren April 20, 2024 20/04/2024

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកសមិទ្ធផលអគារបម្រើឱ្យសេវាវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គឺជាការដូឆ្នាំថ្មី សម្រាប់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចប្រជាជនកម្ពុជាទាំងមូល ពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន។ ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកយ៉ាងដូច្នេះថា៖ «សម្រាប់ការសម្ពោធថ្ងៃនេះយើងក៏អាចចាត់ទុកថា ជាសមិទ្ធផល ឬមួយជាកាដូឆ្នាំថ្មី ព្រោះជាសមិទ្ធផលធំមួយនៅក្នុងវិស័យសុខាភិបាល សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅជុំវិញនេះដែលនឹងប្រើប្រាស់នូវសេវាវះកាត់»។ តាមរយៈលោកឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា​ សម្ដេចធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយបន្តកម្ពុជារហូតមក តួយ៉ាងសមិទ្ធផលនាថ្ងៃនេះ ក្នុងវិស័យសុខាភិបាលនៅកម្ពុជា។ «សូមអរគុណដល់ឯកឧត្តមឯកអគ្គរាជទូត ហើយតាមរយៈឯកឧត្តមឯកអគ្គរាជទូត ផ្ដាំអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលសមិទ្ធផលនេះ កើតឡើងដោយសារការជួយរបស់រដ្ឋាភិបាល​ និងប្រជាជនជប៉ុន ចឹងយើងអាច ចាត់ទុកថាកាដូថ្មីនេះរបស់ប្រជាជនកម្ពុជាពីសំណាក់ប្រជាជនជប៉ុនតែម្ដង»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានេះដែរ សម្តេចធិបតី […]

ពលរដ្ឋមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ សប្បាយរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់ខ្លួនបានបរិច្ចាគមក

Naren April 20, 2024 20/04/2024

(សៀមរាប)៖ ប្រជាពលរដ្ឋបានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវ មកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី ស្រីមុំ ជាបងប្អូនបង្កើតនិងគ្នា រួមទាំងក្រុមគ្រួសារ មានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប គោលបំណងសំខាន់ចង់ឃើញការដាក់តាំងបង្ហាញរបស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នូវស្នាដៃសំពត់ហូល ផាមួង ជាស្នាដៃរបស់គាត់បានត្បាញដោយផ្ទាល់ដៃ ដោយទឹកចិត្តស្រឡាញ់ ចង់ថែរក្សាស្នាដៃកម្រទាំងនោះកុំឱ្យបាត់បង់ ទើបអ្នកស្រីសម្រេចចិត្តប្រគល់សមុច្ច័យទាំងនោះ មកកាន់សារមន្ទីរដើម្បីថែរក្សា និងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយ។ អ្នកស្រី លី ណៃស្រ៊ីម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ក្រោយពេលបានចូលមកទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឃើញសំពត់ហូលរបស់អ្នកស្រីធ្លាប់ត្បាញដោយផ្ទាល់ដៃ ក្នុងសម័យលន់ណុល ជាហូលក្បាច់គោមបាត់ដំបង ដោយប្រថុយជីវិតលាក់ទុកក្នុងខ្នើយកើយកាលពីសម័យប៉ុលពត មកដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានឃើញ និងសិក្សាឈ្វេងយល់បន្ត។ សូមជម្រាបថា កាលពីឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្ម័គ្រចិត្តប្រគល់ក្រណាត់ហូល សំពត់ហូល អាវហូល និងសរសៃសូត្រគាធ ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដោយសំពត់ហូលខ្លះមានអាយុកាលយូរឆ្នាំ ដោយខ្លះមានអាយុប្រមាណពី៤០ រហូតដល់៦០ឆ្នាំ […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី

Naren April 20, 2024 20/04/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី។ ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង […]