ព័ត៌មានជាតិ

ពលរដ្ឋមកពីស្រុកព្រៃកប្បាស ខេត្តតាកែវ សប្បាយរីករាយ ក្រោយបានឃើញសារមន្ទីរតាំងបង្ហាញផលិតផលជាស្នាដៃរបស់ខ្លួនបានបរិច្ចាគមក

Naren April 20, 2024 20/04/2024

(សៀមរាប)៖ ប្រជាពលរដ្ឋបានធ្វើដំណើរពីស្រុកព្រៃកប្បាស ខេត្តតាកែវ មកកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសនោះពួកគាត់ក៏បានចូលមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប ដើម្បីទស្សនាសំពត់ហូលជាស្នាដៃរបស់ខ្លួន ដែលធ្លាប់បានបរិច្ចាគជូនមកកាន់សារមន្ទីរ។ អ្នកស្រី លី ណៃស្រ៊ីម និងអ្នកស្រី លី ស្រីមុំ ជាបងប្អូនបង្កើតនិងគ្នា រួមទាំងក្រុមគ្រួសារ មានទីលំនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកកាន់ខេត្តសៀមរាប គោលបំណងសំខាន់ចង់ឃើញការដាក់តាំងបង្ហាញរបស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នូវស្នាដៃសំពត់ហូល ផាមួង ជាស្នាដៃរបស់គាត់បានត្បាញដោយផ្ទាល់ដៃ ដោយទឹកចិត្តស្រឡាញ់ ចង់ថែរក្សាស្នាដៃកម្រទាំងនោះកុំឱ្យបាត់បង់ ទើបអ្នកស្រីសម្រេចចិត្តប្រគល់សមុច្ច័យទាំងនោះ មកកាន់សារមន្ទីរដើម្បីថែរក្សា និងអភិរក្សបន្តទុកឱ្យកូនចៅជំនាន់ក្រោយ។ អ្នកស្រី លី ណៃស្រ៊ីម បានបង្ហាញអារម្មណ៍រំភើបយ៉ាងក្រៃលែង ក្រោយពេលបានចូលមកទស្សនាសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានឃើញសំពត់ហូលរបស់អ្នកស្រីធ្លាប់ត្បាញដោយផ្ទាល់ដៃ ក្នុងសម័យលន់ណុល ជាហូលក្បាច់គោមបាត់ដំបង ដោយប្រថុយជីវិតលាក់ទុកក្នុងខ្នើយកើយកាលពីសម័យប៉ុលពត មកដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេសកូនខ្មែរជំនាន់ក្រោយ បានឃើញ និងសិក្សាឈ្វេងយល់បន្ត។ សូមជម្រាបថា កាលពីឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋចំនួន២១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្ម័គ្រចិត្តប្រគល់ក្រណាត់ហូល សំពត់ហូល អាវហូល និងសរសៃសូត្រគាធ ជូនមកកាន់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដោយសំពត់ហូលខ្លះមានអាយុកាលយូរឆ្នាំ ដោយខ្លះមានអាយុប្រមាណពី៤០ រហូតដល់៦០ឆ្នាំ […]

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី

Naren April 20, 2024 20/04/2024

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនលោកស្រី អ៊ុំ ផារ៉ាន់ ចំពោះមរណភាពសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ដែលត្រូវជាស្វាមីរបស់លោកស្រី។ ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំ និងសោកស្តាយ ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តមសាស្ត្រាចារ្យ សំបូរ ម៉ាណ្ណារ៉ា ទីប្រឹក្សាផ្ទាល់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវជាស្វាមីលោកជំទាវ បានទទួលមរណភាព នៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ៥:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។ ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និង […]

នគរបាលស្រុកស្វាយចេក កោះហៅយុវជនម្ចាស់ម៉ូតូចំនួន១៣គ្រឿង បំពាក់ស៊ីម៉ាំងប្រែន ដែលឃាត់ទុកកាលបុណ្យចូលឆ្នាំថ្មី យកមកអប់រំ

Khmerpress April 20, 2024 20/04/2024

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នគរបាលទាំងអស់ត្រូវបង្ការ បង្ក្រាប រាល់បទល្មើស ពិសេសបទល្មើសព្រហ្ម និងក្មេងទំនើង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់សង្គមជូនពលរដ្ឋទូទាំងខេត្ត។ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨:០០នាទី លោកវរសេនីយ៍ឯក ជា ស្លូញអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានធ្វើការអប់រំ ដល់យុវជនដែលជាម្ចាស់ម៉ូតូ ចំនួន១៣គ្រឿង បានបំពាក់ខុសលក្ខណៈបច្ចេកទេស ឲ្យយល់ដឹងអំពីច្បាប់។ នគរបាលចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុកស្វាយចេកបានឲ្យដឹងថា ម៉ូតូទាំង១៣គ្រឿងនេះ មានបំពាក់ស៊ីម៉ាំងលឺខ្លាំងចំនួន០៨គ្រឿង និងម៉ូតូអត់ហ្រ្វាំងចំនួន០៥ គ្រឿង សរុបចំនួន13គ្រឿង ម៉ូតូទាំងនេះត្រូវបានឃាត់ទុកកាលពីក្នុងអំឡុងពេលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ថ្ងៃទី13 – 16/04/2024) ឱ្យម្ចាស់មកដោះស្រាយ និងយកសម្ភារត្រឹមត្រូវគ្រប់គ្រាន់តាមលក្ខណៈ បច្ចេកទេសមកប្តូរវិញ។ ក្រោយធ្វើការអប់រំណែនាំរួច បានធ្វើការប្រគល់ជូនទៅម្ចាស់ដើមវិញ ប៉ុន្តែបើក្នុងករណីមិនរាងចាលបើម្ចាស់នៅតែបន្តសកម្មភាព ប្រើប្រាស់ បើកបរម៉ូតូ មានបំពាក់គ្រឿងបំពងសម្លេងលឺខ្លាំងរំខានគេឯងទៀត សមត្ថកិច្ចយើងនិងមានចំណាត់ការច្បាប់៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province […]

ក្រសួង នឹងចាត់វិធានការតឹងរ៉ឹងលើការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិ

Naren April 20, 2024 20/04/2024

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដែលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្រោយបានសង្កេតឃើញថានាពេលកន្លងមកមានរថយន្តមួយចំនួន បានប្រើប្រាស់បណ្ណសម្គាល់យានជំនិះ ឬផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ជាពិសេសកាលពីពេល ថ្មីៗនេះមានរថយន្តចំនួន ០៣គ្រឿង បានពាក់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ ដែលមិនបានចុះបញ្ជី ត្រឹមត្រូវនៅក្រសួងសាធារណការ និងដឹកជញ្ជូន ហើយបាននិងកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ និងបាន បង្ហោះចែកចាយព័ត៌មាននៅលើបណ្តាញសង្គម រួមមានផ្លាកលេខ កម្ពុជា RS.1994 កម្ពុជា HEANGRAK និង កម្ពុជា 1.KU.SON។ ករណីនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព សង្គម ជាពិសេសប៉ះពាល់ដល់ការប្រមូលចំណូលថវិកាជាតិទាំងមូល។ យោងតាមមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់ យានជំនិះ បានកំណត់ថា «ជនណាដែលចរាចរយានជំនិះ ដោយប្រើប្រាស់បណ្ណបើកបរ បណ្ណសម្គាល់ យានជំនិះ ផ្លាកលេខសម្គាល់យានជំនិះ […]

កម្ពុជាទទួលចំណូលជិត ៩៧លានដុល្លារ ពីការនាំចេញកង់នៅត្រីមាសទី១ ឆ្នាំនេះថយចុះ ៤៣%

Khmerpress April 20, 2024 20/04/2024

(ភ្នំពេញ)៖ នៅត្រីមាសទី១ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានចំណូលជិត ៩៧លានដុល្លារអាមេរិក ពីការនាំចេញកង់ ថយចុះ ៤៣.០១% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ជាង១៧០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការនាំចេញកង់របស់ប្រទេសកម្ពុជា នៅតែឈានមុនគេ បើប្រៀបធៀបនៅក្នុងតំបន់ បើទោះបីជាតម្លៃនៃនាំចេញកង់ ធ្លាក់ចុះយ៉ាងណាក៏ដោយក្ដី។ បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម, ទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈកម្ពុជានាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក ជាដើម។ បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង៖ * ទី១៖ […]

លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទទួលមរណភាព ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ

Naren April 20, 2024 20/04/2024

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកខេមរវិទ្យា និងប្រវត្តិសាស្ត្រខ្មែរ បានទទួលមរណភាព នៅម៉ោង៥៖៤០នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងជុន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក រ៉ា ឆៃរ៉ាន់ កូនប្រុសបង្កើតរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា។ សពរបស់លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវ៥A សង្កាត់សំបួរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដំណឹងនេះ ចាត់ទុកជាសេចក្តីគោរពអញ្ជើញដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសព ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសពឲ្យបានគ្រប់ៗគ្នា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីណែនាំពីការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំ ស្តីពី ការលើកលែងពន្ធអប្បបរមា ដល់សហគ្រាសជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។ សេចក្ដីណែនាំបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំដល់សហគ្រាស ដែលជាគម្រោងវិនិយោគ មានលក្ខណសម្បត្តិគ្រប់គ្រាន់ (គ.ល.គ-QIP) ដូចខាងក្រោម៖ ១៖ ទទួលបានការលើកលែងពន្ធអប្បបរមា ដោយត្រូវមានរបាយការណ៍សវនកម្មឯករាជ្យ និងកាន់បញ្ជីកា គណនេយ្យឲ្យបានត្រឹមត្រូវ។ ២៖ ចំពោះសហគ្រាសជា គ.ល.គ. ដែលទើបចុះបញ្ជីថ្មី នឹងទទួលបានការលើកលែងពន្ធអប្បបរមា សម្រាប់ឆ្នាំដំបូង ដោយមិនតម្រូវផ្តល់របាយការណ៍សវនកម្មឯករាជ្យ មកអគ្គនាយកដ្ឋានពន្ធដារឡើយ។ នៅឆ្នាំបន្ទាប់ សហគ្រាសជា គ.ល.គ មានកាតព្វកិច្ចផ្តល់របាយការណ៍សវនកម្មឯករាជ្យ មកអគ្គនាយកដ្ឋានពន្ធដារ យ៉ាងយូរត្រឹមដំណាច់ខែមិថុនា នៃឆ្នាំបន្ទាប់នីមួយៗ។ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសជា គ.ល.គ. ទាំងអស់ ដែលធ្វើសកម្មភាពអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងយកចិត្តទុកដាក់អនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បកស្រាយជុំវិញការបារម្ភថា ទិញធានារ៉ាប់រង ខ្លាចមិនទទួលបានសំណង, បើមានបញ្ហាមិនសង អាចប្តឹងមកនិយ័តករ

Naren April 19, 2024 19/04/2024

(ភ្នំពេញ)៖ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបកស្រាយចំពោះបញ្ហា ជុំវិញការទិញធានារ៉ាប់រង ខ្លាចមិនទទួលបានផលសង ដោយលោកថា ការទិញសេវាធានារ៉ាប់រង មិនដូចការទិញទំនិញ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា ដើម្បីការពារពេលជួបហានិភ័យ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។ លោក ប៊ូ ច័ន្ទភីរូ បានបញ្ជាក់យ៉ាងដូច្នេះថា «ការទិញធានារ៉ាប់រង មិនដូចការទិញទំនិញអ្វីផ្សេងៗនោះទេ ដោយផ្ដល់លុយភ្លាម បានទំនិញភ្លាមនោះទេ ការទិញធានារ៉ាប់រង គឺជាការទិញកិច្ចសន្យា បានន័យថា ពេលគ្រោះថ្នាក់កើតឡើង បានយើងបានសំណង ប៉ុន្ដែយើងបានបង់លុយថ្លៃទិញ ទៅមុនរួចហើយ ដូច្នេះកិច្ចសន្យាទូទៅ អាចមានរយៈពេលមួយឆ្នាំរហូតដល់១៥ឆ្នាំ»។ លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលមានបញ្ហា ក្នុងករណីមិនសងត្រឡប់អាចដាក់ពាក្យបណ្តឹងមកនិយ័តករធានារ៉ាប់រងកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

ក្រុមចោរធា..ក់ប្ល..ន់យកម៉ូតូប្រជាពលរដ្ឋយ៉ាងសកម្មនៅក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

Khmerpress April 19, 2024 19/04/2024

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ បានចំនួន ៦នាក់។ ករណីលួចមានស្ថានទម្ងន់ទោស(ធាក់វាយប្លន់យកម៉ូតូ) និងទទួលផលចោរកម្ម,រក្សាទុកនៅសារធាតុញៀនខុសច្បាប់។ ករណីទី១ -កើតហេតុ៖ នៅថ្ងៃទី១៣-០៤-២០២៤ ម៉ោង០១និង៣០នាទី -នៅចំណុច៖ តាមផ្លូវ២១ មុខមណ្ឌលកុមារអរុណរះ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន ១នាក់ ឈ្មោះ សែ សំណាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ដូរ។ ករណីទី២ -កើតហេតុ៖ នៅថ្ងៃទី១៦-០៤-២០២៤ ម៉ោង០២និង០០នាទី -នៅចំណុច៖ តាមផ្លូវ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះចំនួន […]