ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ដ្រីនគរបាលតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចំនួន៥៩រូបចេញពីក្របខ័ណ្ឌ ក្រោមហេតុផលល្មើសវិន័យ

Naren March 7, 2024 07/03/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន៥៩រូប ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោមហេតុផលល្មើសវិន័យកងកម្លាំង។ យោងតាមប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនោះរួមមាន៖ *ទី១៖ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំនួន៣នាក់ *ទី២៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំនួន៣នាក់ *ទី៣៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន៦នាក់ *ទី៤៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន៤នាក់ *ទី៥៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន៣នាក់ *ទី៦៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន១នាក់ *ទី៧៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១នាក់ *ទី៨៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន១នាក់ *ទី៩៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន៤នាក់ *ទី១០៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន៣នាក់ *ទី១១៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៦នាក់ *ទី១២៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន១នាក់ […]

សមាគមផលិតករភាពយន្តខ្មែរ ចេញសេចក្ដីថ្លែងការណ៍ ជុំវិញប្រតិកម្មរបស់មហាជន រឿងចាក់បញ្ចាំងភាពយន្តកម្ពុជានៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃនៅកម្ពុជា

Naren March 7, 2024 07/03/2024

(ភ្នំពេញ)៖ សមាគមផលិតករភាពយន្តខ្មែរ បានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នកលេងបណ្តាញសង្គម លើការចាក់បញ្ចាំងភាពយន្តកម្ពុជា នៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុងប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិការ មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ ទៅវិញទៅមក។ យោងតាមចេញសេចក្ដីថ្លែងការណ៍ របស់សមាគមផលិតករភាពយន្តខ្មែរ ដែលចុះហត្ថលេខាដោយលោក លៀក លីដា ចាងហ្វាងផលិតកម្ម LD Pichure បានបញ្ជាក់ឲ្យដឹងថាសមាគមផលិតករភាពយន្តខ្មែ បានពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវត្តន៍ថ្មីៗ ក្នុងវិស័យភាពយន្តកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសជុំវិញបញ្ហាប្រតិកម្មរបស់មហាជនអ្នក លេងបណ្តាញសង្គមលើការចាក់បញ្ចាំងភាពយន្តកម្ពុជា នៅក្នុងប្រទេសថៃ និងការចាក់បញ្ចាំងភាពយន្តថៃក្នុង ប្រទេសកម្ពុជា ដែលបង្កឲ្យមានការធ្វើពហិការ មិនគាំទ្រ និងមិនទស្សនាភាពយន្តរបស់ប្រទេសទាំង២ទៅវិញទៅមក ពិសេសលើករណីភាពយន្តរឿង «ម៉ែក្រឡាភ្លើង» របស់ផលិតកម្ម «សាស្ត្រាហ្វីម»។ ករណីនេះ សមាគមបានពិនិត្យឃើញថា ប្រតិកម្ម និងការធ្វើពហិការរបស់អ្នកលេងបណ្ដាញសង្គម លើភាពយន្តរបស់កម្ពុជា រឿងម៉ែក្រឡាភ្លើង គឺជាករណីភាន់ច្រឡំ និងវាយតម្លៃសាច់រឿងខុស របស់អ្នកលេងបណ្តាញសង្គម ចំពោះភាពយន្តខាងលើ តែមិនបានសំដៅជារួមលើស្នាដៃភាពយន្តរបស់កម្ពុជា ដែលចាក់បញ្ចាំងនៅក្នុងប្រទេសថៃនោះទេ។ ពាក់ព័ន្ធនឹងករណីនេះ សមាគមក៏បានសង្កេតឃើញមានគណនីហ្វេសប៊ុកមិនប្រក្រតីមួយចំនួន (Fake Account) […]

ឧបនាយករដ្ឋមន្ដ្រី ស សុខា បណ្ដេញមន្ដ្រីនគរបាលអន្ដោប្រវេសន៍ ចំនួន៨នាក់ចេញពីក្របខ័ណ្ឌ ដោយល្មើសវិន័យ

Khmerpress March 7, 2024 07/03/2024

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបណ្ដេញមន្ដ្រីនគរបាល ចំនួន៨នាក់ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារតែល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នគរបាលអន្ដោប្រវេសន៍ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនេះ មានឋានន្ដរស័ក្ដិចាប់ពីអនុសេនីយ៍ឯក ដល់វរសេនីយ៍ទោ។ ខាងក្រោមនេះ ជាប្រកាសរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ ផ្តល់សិទ្ធិដោយ៖ freshnews

សមាគមអំពាវនាវដល់កសិករដែលកំពុងប្រមូលផល​គ្រាប់ស្វាយចន្ទី គួរហាលទុករង់ចាំ​ពេលតម្លៃប្រសើរឡើងវិញ

Khmerpress March 7, 2024 07/03/2024

(ភ្នំពេញ)៖​ សមាគមស្វាយចន្ទីកម្ពុជា បានអំពាវនាវដល់​កសិករ ដែលកំពុងប្រមូលគ្រាប់ស្វាយចន្ទី ​ឱ្យហាលគ្រាប់ទុកសិន រង់ចាំលក់ពេលតម្លៃប្រសើរឡើងនៅខែកក្កដា ឬកញ្ញា​ខាងមុខ ដោយសារ​តម្លៃគ្រាប់ស្វាយចន្ទីនៅដើមរដូវនេះ បានធ្លាក់ចុះយ៉ាង​គំហុក ស្របពេលដែលទិន្នផលបានឆ្នាំនេះថយចុះ។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាព័ត៌មាន Fresh News ថា តម្លៃគ្រាប់ស្វាយចន្ទី នាបច្ចុប្បន្ននេះ បានធ្លាក់ពី ១០%ទៅ ១៥% ខណៈទិន្នផលវិញ សមាគមស្វាយចន្ទីកម្ពុជា បានព្យាករណ៍ថានឹងថយចុះចន្លោះពី ១០% ទៅ ៣០% បើធៀបនឹងឆ្នាំ ២០២៣។ ​​ លោកបានឱ្យដឹងបន្តថា «ខណៈទិន្នផលកំពុងធ្លាក់ចុះ​ តម្លៃគ្រាប់ស្វាយចន្ទីឆៅ បែរជាធ្លាក់ចុះយ៉ាងគំហុក ដែលមិនសមទាល់តែសោះ។ តាមពិតតម្លៃចន្លោះពី ៤០០០ ទៅ៥០០០រៀលនេះ ក៏ជាតម្លៃដែលអាចនឹងទទួលយកបាន ប៉ុន្តែអ្វីដែល​កសិករទទួលយកមិនបាននោះ ដោយសារតែទិន្នផលធ្លាក់ចុះខ្លាំងមែនទែន ដោយសារបាតុភូតអ៊ែលនីណូ ហើយតម្លៃនោះក៏ធ្លាក់ចុះទៀត បើប្រៀបធៀបនឹងឆ្នាំ២០២៣កន្លងទៅ គឺធ្លាក់រហូតដល់១០% អីចឹងហើយបានជាកសិករមានការព្រួយបារម្ភ មកដល់ពេលនេះ គឺទិន្នផលធ្លាក់ចុះហើយ ហើយតម្លៃធ្លាក់ចុះទៀត ហេតុនេះពួកគាត់មិនអាចចំណេញបានទេ នេះជាបញ្ហាដែលកសិករកំពុងជួបប្រទះ មកដល់ពេលបច្ចុប្បន្ននេះ​។ សមាគមស្វាយចន្ទីកម្ពុជា […]

ជិត ១សប្ដាហ៍ដើមខែមីនា ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបជាង ២ម៉ឺននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង ១.៥ម៉ឺននាក់

Khmerpress March 7, 2024 07/03/2024

(សៀមរាប)៖ ចាប់ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ២១,៩៤៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦,៤០០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១៥,៥៤៥នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ របាយការណ៍ដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១-៥ ខែមីនា ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ចន្លោះចាប់ពី ៣,៥០០ទៅ៤,០០០នាក់ ក្នុងមួយថ្ងៃ។ គួរជម្រាបថា រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង ៥៣៧,៣៥០នាក់ កើនឡើង៦២.៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ក្នុងនោះ៖ * ភ្ញៀវទេសចរជាតិមានចំនួន៣០១,៥០០នាក់ * ភ្ញៀវទេសចរអន្តរជាតិមានចំនួន២៣៥,៨៥០នាក់។ បច្ចុប្បន្នជើងហោះហើរមកពីក្រៅប្រទេសចូលមកកាន់ខេត្តសៀមរាបមានចាប់ពី ២៣-២៧ជើងក្នុងមួយថ្ងៃ ដែលមានអ្នកដំណើរចន្លោះពី ២,៣០០នាក់ ទៅ ២,៧០០នាក់ ក្នុងមួយថ្ងៃ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ អាជីវកម្មទេសចរណ៍កំពុងដំណើរការសរុបចំនួន ១,០៣៣កន្លែង ក្នុងនោះមាន៖ * សេវាកម្មស្នាក់នៅសណ្ឋាគារមានចំនួន ១៧១កន្លែង ស្មើនឹង ៨,៩៨១បន្ទប់ បុគ្គលិកបម្រើការមានចំនួន ៧,៤១៥នាក់ * ផ្ទះសំណាក់មានចំនួន ២៨៤កន្លែង ស្មើនឹង ៤,៧០០បន្ទប់ […]

ក្រសួងវប្បធម៌ឱ្យតារាចម្រៀង ម៉ៅ ហាជី លុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix និងត្រូវសុំទោសជាសាធារណៈ

Khmerpress March 7, 2024 07/03/2024

(ភ្នំពេញ)៖ ភ្លាមៗ! ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ត្រូវលុបបទចម្រៀង ដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏នឹងធ្វើលិខិតព្រមានផងដែរ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ»។ សូមជម្រាបថា លោក ម៉ៅ ហាជី បានរងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម៕ ផ្តល់សិទ្ធិដោយ៖ freshnews

អ្នកនាំពាក្យកសិកម្ម៖ កសិករនៅស្រុកគីរីវង់ សាកល្បងធ្វើស្រែគំរូ (Demo) ដោយប្រើពូជសុទ្ធត្រឹម ៦០គីឡូក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់ រហូតដល់៧.៥តោន

Naren March 7, 2024 07/03/2024

(តាកែវ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា បងប្អូនកសិករនៅស្រុកគីរីវង់ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលរួម សាកល្បងធ្វើស្រែគំរូ (Demo) ដោយប្រើពូជសុទ្ធ ត្រឹមតែ៦០គីឡូ ក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់ រហូតដល់៧.៥តោន ក្នុងមួយហិកតា។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងទិវាស្រែឆ្លាតវៃ សម្របទៅតាមបម្រែបម្រួលនៃអាកាសធាតុ នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទិវានេះ ក៏មានការចូលរួម ពីលោកអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកសិកម្ម លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនជីបិញឌៀន សញ្ញាក្បាលក្របី, ក្រុមហ៊ុមយីតាក់គ្រុប តំណាងចែកចាយជីសញ្ញាក្បាលក្របី និងប្រជាកសិករចំនួន៨០នាក់។ […]

ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ

Khmerpress March 7, 2024 07/03/2024

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការគ្រប់គ្រង និងប្រើប្រាស់យានយន្តនគរបាលជាតិ។ ក្រសួងមហាផ្ទៃ បានដាក់ចេញលិខិតបទដ្ឋានគតិយុត្ត ណែនាំជាបន្តបន្ទាប់ ជាពិសេសប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្តីពីការចុះបញ្ជីការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ការប្រើប្រាស់យានយន្តគ្រប់ប្រភេទ ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ។ ប៉ុន្តែថ្មីៗនេះ សង្កេតឃើញមានបុគ្គលមួយចំនួនតូច បានប្រើប្រាស់ដោយខុសការកំណត់ នូវយានយន្តនគរបាលជាតិគ្រប់ប្រភេទ ឬយកចូលទៅកាន់ទីតាំងមិនសមស្រប ដែលនាំឱ្យប៉ះពាល់ដល់ កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ និងកិត្តិយសក្រសួងមហាផ្ទៃ ។ ដើម្បីបំបាត់នូវរាល់បាតុភាពខុសឆ្គងទាំងនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់អគ្គស្នងការដ្ឋាន នគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃព្រមទាំង ស្នងការដ្ឋានរាជធានី-ខេត្ត ដូចខាងក្រោម៖ ១. ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាពតាមប្រកាសលេខ ៣៥៥៩ ប្រក ចុះថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃ ស្តីពីការចុះបញ្ជី ការចេញបណ្ណសម្គាល់ និងផ្លាកលេខយានយន្តគ្រប់គ្រងដោយក្រសួងមហាផ្ទៃ និងលិខិតបទដ្ឋាននានា […]

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះនៅខណ្ឌទួលគោក, ក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ និងអាជ្ញាធរប្រើពេលជិត៤ម៉ោង ជួយសង្គ្រោះបាន

Naren March 7, 2024 07/03/2024

(ភ្នំពេញ)៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់​ បានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រើនម៉ោងពោលតាំងពីវេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ រហូតត្រូវបានជួយសង្គ្រោះយកចេញមកវិញដោយជោគជ័យ នៅវេលាម៉ោងជាង៩យប់។ ហេតុការណ៍ដ៏តក់ស្លុត និងកម្រកើតមានឡើងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ ក្នុងសង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ក្រោយមានករណីនេះកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក បានទាក់ទងក្រុមកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ មកសង្គ្រោះក្មេងស្រីមានឈ្មោះ សុខ នីតា ពីព្រោះមានតែក្រុមសង្គ្រោះ៧១១ទេ ដែលមានមន្រ្តីជំនាញ និងឧបករណ៍អាចជួយក្មេងស្រីបាន។ ក្រោយធ្វើដំណើរមកដល់, ក្រុម៧១១ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់នៅខណ្ឌទួលគោក បានបើកប្រតិបត្តិការខួងជញ្ជាំង និងប្រើវិធីសាស្រ្តមួយចំនួនរហូតជួយទាញយកក្មេងស្រីមកវិញបានដោយជោគជ័យ នៅវេលាម៉ោង ៩៖២៤នាទីយប់ថ្ងៃដដែលនេះ ប៉ុន្តែក្មេងស្រីរងគ្រោះមានសភាពអស់កម្លាំងយ៉ាងខ្លាំង និងការឈឺចុកចាប់លើរាងកាយដែលខ្លួននាងនៅជាប់ក្នុងប្រហោងជញ្ជាំងផ្ទះ ដោយមិនអាចកម្រើកខ្លួនបានទាល់តែសោះ។ ក្រោយជួយសង្គ្រោះបានហើយ, ភ្លាមៗក្មេងស្រីរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយអាយុជីវិត។ សម្រាប់មូលហេតុដែលនាំឲ្យក្មេងស្រីធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះបែបនេះ នៅមិនទាន់ទទួលបានព័ត៌មានលំអិតនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អំពាវនាវឱ្យកម្លាំងតាមព្រំដែនបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ

Naren March 6, 2024 06/03/2024

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ បានអំពាវនាវដល់កម្លាំងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនត្រូវបន្តពង្រឹង និងអភិវឌ្ឍន៍តំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ ចូលរួមថែរក្សាការពារខ្សែបន្ទាត់ព្រំដែន បង្គោលព្រំដែនដែលមានស្រាប់ និងបន្តយកចិត្តទុកដាក់លើការបង្កើត និងរក្សាតំបន់ប្រវត្តិសាស្ត្រយោធានៅតាមតំបន់ព្រំដែនដើម្បីពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ។ ការអំពាវនាវបែបនេះរបស់លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញអមដំណើរគណៈប្រតិភូគណៈកម្មការទី៤ និងគណៈកម្មការទី៥ នៃរដ្ឋសភា ដឹកនាំដោយលោក កែប ជុតិមា ប្រធានគណៈកម្មាការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (ទី៤) នៃរដ្ឋសភា បានចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងជួមុខ ទិសប្រាសាទតាមាន់ តាក្របី នៅទីបញ្ជាការវរសេនាតូចលេខ៤២២ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នាកាសនោះដែរ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានរាយការណ៍ជូនប្រតិភូគណៈកម្មការទី៤ និងគណៈកម្មការទី៥ នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងបានលើកឡើងពីការរីកចម្រើនលើគ្រប់វិស័យទាំងនយោបាយ យោធា សេដ្ឋកិច្ច និងការទូត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ […]