ព័ត៌មានជាតិ

អាកាសចរស៊ីវិល អំពាវនាវបងប្អូនចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ រក្សាសណ្តាប់ធ្នាប់ជៀសវាងប៉ះពាល់ដល់អ្នកដំណើរទៅក្រៅប្រទេស ខណៈចំណតយានយន្តត្រូវគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅ

Liny Chan September 15, 2025 15/09/2025

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល​ បានអំពាវនាវដល់សាធារណជន ដែលចង់ចូលទស្សនាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលសមិទ្ធផលថ្មីដ៏អស្ចារ្យរបស់កម្ពុជា សូមរក្សាសណ្តាប់ធ្នាប់ ដើម្បីជៀសវាងបង្ក​ការប៉ះពាល់ដល់អ្នកដំណើរទៅក្រៅប្រទេស ខណៈចំណតយានយន្តគ្រប់ប្រភេ ទនៅអាកាសយានដ្ឋានថ្មីនេះ នឹងត្រូវគិតថ្លៃចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥តទៅ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានឱ្យដំណើរការកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ ដោយសារទំហំធំ និងរចនាបទដ៏ស្រស់ស្អាត។ អាកាសយានដ្ឋាននេះ ត្រូវបានអនុញ្ញាតឱ្យ​សាធារណជនចូលទស្សនាដោយសេរី និងមិនគិតថ្លៃចំណតសម្រាប់យានយន្តគ្រប់ប្រភេទឡើយ។ លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងគិតប្រាក់ទៅតាមម៉ោងកំណត់។ ​ បន្ទាប់ដាក់ឱ្យដំណើរការក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាទៅទស្សនា ដែលធ្វើឱ្យសភាពនៅតាមផ្លូវចូល និងក្នុងអាកាសយានដ្ឋានថ្មីនេះ មានសភាពអ៊ូអរ។ យ៉ាងនេះក្តីលោក ស៊ីន ចាន់សិរីវុត្ថា បានអំពាវនាវដល់សាធារជនដែលមានបំណង ចូលទស្សនាក្រៅផ្លូវការ ដែលមិនមែនជាអ្នកដំណើរ និងអ្នកជូនដំណើរ ត្រូវតែគោរពនូវសណ្តាប់ធ្នាប់ និងការណែនាំរបស់សមត្ថកិច្ចពាក់ព័ន្ធនៅទីនោះ ដើម្បីជៀសវាងបង្កភាពគ្មានសណ្តាប់ធ្នាប់ផ្សេង​ៗ និងបង្កការរំខានទៅដល់អ្នកធ្វើដំណើរចេញទៅក្រៅប្រទេស។​ […]

ឃាត់ខ្លួនជនបរទេសម្នាក់​ ពាក់ព័ន្ធនឹងករណីបទឆបោកប្រាក់ទិញលក់ដីជាង២០០ហិកតានៅខេត្តកំពត

Liny Chan September 15, 2025 15/09/2025

(ភ្នំពេញ)៖ ជនបរទេសម្នាក់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួន នារាត្រី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងករណីឆបោកប្រាក់ខ្ទង់លានដុល្លារទិញលក់ដីជាង២០០ហិចតា នៅខេត្តកំពត។ បើតាមការឱ្យដឹងរបស់សមត្ថកិច្ច គឺជនសង្ស័យរូបនេះ ឈ្មោះ អូវឺមេតផូលឺសចូហានណេសចូសេភឺស ហៅ Paul ដែលត្រូវបានចាប់ខ្លួនពេលមកដល់កម្ពុជា ពាក់ព័ន្ធនឹងបទឆបោកប្រាក់រាប់សិនលានដុល្លារអាមេរិកពីជនរងគ្រោះជុំវិញការទិញលក់ដី២២១ហិចតា នៅខេត្តកំពត ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជនបរទេសរូបនេះ បានរៀបចំគម្រោងសហការគ្នាជាមួយជនសង្ស័យម្នាក់ ដែលជាអ្នករកស៊ីដីធ្លីដ៏ល្បីល្បាញនៅខេត្តកំពត ក្នុងការឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ពោលគឺលក់ដីខ្យល់ និងរៀបគម្រោងធ្វើស៊ី ជនរងគ្រោះ ដោយទទួលបានប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

Trump បន្តពន្យារពេលកំណត់លើការលក់ TikTok ម្តងទៀត

Liny Chan September 15, 2025 15/09/2025

(បរទរស)៖​ រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំ កំពុងរៀបចំពន្យារពេលកំណត់ម្តងទៀត សម្រាប់ក្រុមហ៊ុន ByteDance មេធំរបស់ TikTok ដើម្បីលក់ ឬបោះបង់កម្មសិទ្ធិប្រតិបត្តិការនៅសហរដ្ឋអាមេរិក មុនពេលត្រូវប្រឈមមុខនឹងការបិទកម្មវិធីនេះ​ ដែលកំណត់នៅថ្ងៃទី១៧​ ខែកញ្ញា ឆ្នាំ២០២៥។ នេះជាការពន្យារពេលលើកទី៤ចាប់តាំងពីត្រាំឡើងកាន់អំណាចនៅខែមករា។ ច្បាប់ PAFACA ដែលបានអនុម័តដោយសភា គឺកំណត់ឱ្យក្រុមហ៊ុន​ ByteDance ត្រូវលក់ TikTok ឬប្រឈមនឹងការហាមឃាត់ ចាប់ពីដើមឆ្នាំ២០២៥។ ត្រាំបាននិយាយថា មានក្រុមហ៊ុនអាមេរិកចង់ទិញ TikTok ប៉ុន្តែការចរចាបានពន្យារពេល ពីព្រោះចិនមិនទាន់អនុម័តលើលក្ខខណ្ឌសំខាន់ៗ ដូចជា ការគ្រប់គ្រង algorithm និងរចនាសម្ព័ន្ធម្ចាស់កម្មសិទ្ធិ។​ ពេលនេះ អាមេរិក និងចិនក៏កំពុងចរចាផ្នែកពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដ ដែលប្រធានបទ TikTok ក៏ត្រូវបានដាក់បញ្ចូលក្នុងវេទិកានេះផងដែរ។ ការចរចានេះអាចផ្តល់ហេតុផលដល់ត្រាំក្នុងការផ្ដល់ពេលវេលាបន្ថែម។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះគឺមានសម្ពាធនយោបាយខ្លាំងនៅសហរដ្ឋអាមេរិក ដោយសភាផ្ទាល់បានបង្ហាញកង្វល់ពីបញ្ហាសុវត្ថិភាពជាតិ និងការពន្យារពេលជាបន្តបន្ទាប់។ TikTok មានអ្នកប្រើប្រាស់ប្រមាណ ១៧០លាននាក់នៅអាមេរិក ដែលជាកត្តាដែលធ្វើឱ្យរដ្ឋបាលត្រាំប្រញាប់ប្រញាល់រកដំណោះស្រាយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

អាមេរិក កំពុងបង្កើតវ៉ាក់សាំង​ប្រឆាំង​នឹង​មហារីក​គ្រប់​ប្រភេទ

Liny Chan September 15, 2025 15/09/2025

(បរទេស)៖ ក្នុង​ជំហាន​បដិវត្តន៍​មួយ​សម្រាប់​វិស័យ​វេជ្ជសាស្ត្រ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សហរដ្ឋអាមេរិក​បាន​បង្កើត​វ៉ាក់សាំង​សកល​មួយ​ដែល​បង្ហាត់​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​ស្គាល់ និង​បំផ្លាញ​មហារីក​គ្រប់​ប្រភេទ។ ការ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​នេះ​អាច​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ជា​រៀង​រហូត។ មិន​ដូច​ការព្យាបាល​តាម​បែប​ប្រពៃណី​ដូចជា​ការ​ព្យាបាល​ដោយ​គីមី (chemotherapy) និង​កាំរស្មី (radiation) ដែល​តែងតែ​បំផ្លាញ​កោសិកា​ដែល​មាន​សុខភាព​ល្អ​នោះ វ៉ាក់សាំង​នេះ​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​ធម្មជាតិ​របស់​រាងកាយ​ឲ្យ​ទៅ​ស្វែងរក និង​កម្ចាត់​កោសិកា​មហារីក​យ៉ាង​ជាក់លាក់។ ការ​ស្រាវជ្រាវ​ដំបូង​បាន​បង្ហាញ​ថា វា​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ភាពស៊ាំ​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ដុំ​សាច់​មហារីក​ជាច្រើន​ប្រភេទ ដែល​ផ្ដល់​ក្ដី​សង្ឃឹម​សម្រាប់​ការ​ព្យាបាល​សកល​ពិត​ប្រាកដ​មួយ។ ប្រសិនបើ​ការ​សាកល្បង​លើ​មនុស្ស​ទទួល​បាន​ជោគជ័យ នេះ​អាច​ជា​ការ​ចាប់ផ្ដើម​នៃ​យុគសម័យ​ថ្មី​មួយ​ក្នុង​ផ្នែក​ជំងឺ​មហារីក ដែល​ជំងឺ​មហារីក​លែង​ជា​ជំងឺ​ដែល​ត្រូវ​គ្រប់គ្រង​ទៀត​ហើយ ប៉ុន្តែ​ជា​ការ​គំរាមកំហែង​ដែល​រាងកាយ​អាច​ប្រយុទ្ធ និង​យកឈ្នះ​ដោយ​ផ្ទាល់។ អ្នក​វិទ្យាសាស្ត្រ​មាន​សុទិដ្ឋិនិយម​ថា វ៉ាក់សាំង​នេះ​អាច​កាត់បន្ថយ​អត្រា​មរណភាព​យ៉ាង​សំខាន់ និង​ផ្លាស់ប្ដូរ​ការ​ព្យាបាល​ជំងឺ​មហារីក​ទូទាំង​ពិភពលោក។ អនាគត​នៃ​វេជ្ជសាស្ត្រ​អាច​នឹង​ជិត​ដល់​ទី​បំផុត ដែល​ផ្ដល់​ឲ្យ​មនុស្សជាតិ​នូវ​អាវុធ​ដ៏​មាន​ឥទ្ធិពល​មួយ​ប្រឆាំង​នឹង​សត្រូវ​ដ៏​សាហាវ​បំផុត​មួយ​នេះ។ គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ រុស្ស៊ីបានប្រកាសពីការត្រៀមខ្លួនប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺមហារីកផ្ទាល់ខ្លួន ឈ្មោះ «Enteromix» សម្រាប់កម្មវិធីព្យាបាលតាមគ្លីនិក ដោយឥតគិតថ្លៃដល់អ្នកជំងឺ បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

បង្អែម «ពងក្នុងសំបុក» របស់ចុងភៅពីសៀមរាប ឈ្នះពានរង្វាន់លេខ១ ក្នុងការប្រកួតនៅបារាំង

Liny Chan September 15, 2025 15/09/2025

(ភ្នំពេញ)៖ បង្អែម «ពងក្នុងសំបុក» របស់មេចុងភៅ សៅ សុភ័ក្ត្រ ដែលជាចុងភៅនៅសណ្ឋាគារក្នុងខេត្តសៀមរាប ទទួលបានពានរង្វាន់លេខ១ ក្នុងការប្រកួតនៅពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Village international de la Gastronomie) នៅទីក្រុងប៉ារីស ប្រទេសបារាំង។ បារាំង បានរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា តាមដងទន្លេសែន ទល់មុខ Tour Eiffel ដោយមានការចូលរួមពីប្រទេសចំនួន៦២ មកពីជុំវិញពិភពលោក។ ក្នុងព្រឹត្តិការណ៍នេះ ប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស នៅក្នុងឱកាសនោះ កម្ពុជាបានដាក់តាំងផលិតផលក្នុងស្រុក មានដូចជា ម្រេចខ្មៅកំពត គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត នំសម្រន់គ្រប់ប្រភេទ ប្រហុក ក្រមាខ្មែរ និងផលិតផលជាច្រើនទៀត។ លោក លុយ ដេវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានសម្តែងមោទភាព ដែលកម្ពុជា ត្រូវបានជ្រើសតាំងជាប្រទេសកិត្តិយស។ លោក លុយ ដេវីត បានឱ្យដឹងទៀតថា មេចុងភៅ សៅ សុភ័ក្រ និងសាលាសណ្ឋគារ និងទេសចរណ៍ […]

ក្រសួងអប់រំ៖ លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ នឹងត្រូវប្រកាសទូទាំងប្រទេសក្នុងតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃទី២០ ខែកញ្ញាខាងមុខនេះ

Liny Chan September 15, 2025 15/09/2025

(ភ្នំពេញ)៖ ខុសពីឆ្នាំរាល់ដង ដែលមានការប្រកាសលទ្ធផលសញ្ញាបត្របាក់ឌុប រយៈពេល២ថ្ងៃ ដោយថ្ងៃទី១ សម្រាប់រាជធានីភ្នំពេញ និងខេត្ដកណ្ដាល និងថ្ងៃទី២ សម្រាប់បណ្ដាខេត្ដផ្សេងៗ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលទាំងអស់តែម្ដងទូទាំងប្រទេស តែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលបានប្រកាសនាពេលកន្លងមក។ សូមជម្រាបថា ដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ ស្រី ៨១,៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០,៦៧៨នាក់ (ស្រី ២៤,៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ ក្រសួងអប់រំបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ បានប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន […]

ក្រសួងការងារ សហការជាមួយសមាគមមិត្តយើង រៀបចំកម្មវិធីកាត់សក់ដោយឥតគិតថ្លៃជូនបងប្អូនកម្មករ និងពលរដ្ឋប្រមាណ ៥០០នាក់ នៅសង្កាត់ចោមចៅទី១

Liny Chan September 15, 2025 15/09/2025

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាអធិបតីក្នុង «កម្មវិធីសក់ និងសម្រស់មិត្តយើង» ដើម្បីផ្តល់ជូនការកាត់សក់បង្កក់សិរីក្នុងឱកាសភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមមិត្តយើង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អ្នកចូលរួមនាឱកាសនោះ លោករដ្ឋមន្ត្រីបានលើកឡើងថា ពិធីកាត់សក់ដែលធ្វើឡើងនាពេលនេះ ជាការបង្កើតភាពជិតស្និទ្ធ និងបង្ខិតទំនាក់ទំនងរវាងមន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ជាមួយនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជាការរួមចំណែកកាត់បន្ថយការចំណាយមួយផ្នែករបស់ បងប្អូនប្រជាពលរដ្ឋ និងជាការលើកសម្រស់និងសិរីសួស្តីដល់អ្នកចូលរួមផងដែរ។ ឆ្លៀតឱកាសនោះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បងប្អូនកម្មករដែលនឹងត្រឡប់ទៅស្រុកកំណើតក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ បើបានជួបបងប្អូនពលករដែលទើបត្រឡប់មកពីថៃ សូមចូលរួមផ្សព្វផ្សាយឱកាសការងារទៅដល់ពួកគាត់ បើសិនជាសហគ្រាស ក្រុមហ៊ុន រោងចក្រ ដែលបងប្អូនធ្វើការកំពុងត្រូវការជ្រើសរើសបុគ្គលិក។ លោកក៏បានស្នើឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ជួយផ្សព្វផ្សាយលេខ ១២៩៧ ដើម្បីក្រសួងការងារជួយចុះឈ្មោះស្វែងរកការងារជូន។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយពីការផ្តល់ជូនសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌមានរថយន្តក្រុងជិត ៦០០គ្រឿង ដែលជាអនុសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីសម្រួលដល់ការចំណាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានអរគុណដល់សមាគមមិត្តយើង ក្រុមការងារអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ និងខណ្ឌ […]

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃ ថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ

Liny Chan September 15, 2025 15/09/2025

(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចេញប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានចាត់ទុកការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះរបស់ភាគីថៃ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ ក្រសួងការពារជាតិ សូមគូសបញ្ជាក់ថា កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។ ជាមួយគ្នានេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

គោយន្ត និងអាវក្រោះ ត្រូវបាននាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ ប្រគល់ជូនកងកម្លាំងវរសេនាតូចលេខ៣៧៣ ដែលកំពុងឈរជើងការពារទឹកដី នៅទិសព្រះវិហារ

Liny Chan September 15, 2025 15/09/2025

(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការ និងលោកស្រី ព្រមទាំងសហការី នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បាននាំយកគោយន្ត និងអាវក្រោះ មកប្រគល់ជូនដល់កងកម្លាំងនៅវរសេនាតូចលេខ៣៧៣ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងការពារយ៉ាងរឹងមាំដែនអធិបតេយ្យភាពកម្ពុជាទិសព្រះវិហារ ដើម្បីចូលរួមជួយសម្រួលការលំបាក ក្នុងការដឹកជញ្ជូនស្បៀងឡើងភ្នំ និងការពារអាយុជីវិតវីរកងទ័ព។ ឧត្តមសេនីយ៍ឯក គឹម វណ្ណា បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនបណ្តាថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា។ ឧត្តមសេនីយ៍ឯក នាយកមជ្ឈមណ្ឌលបានអំពាវនាវឱ្យបងប្អូនជាកងកម្លាំងទាំងអស់ឱ្យមានការអត់ធ្មត់កម្រិតខ្ពស់ ត្រូវគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ដែលកំពុងប្រកាន់យកជំហរនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការព្រំដែនដែលមានស្រាប់ គឺគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC) ដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងរវាងកម្ពុជានិងថៃដែលមានជាធរមាន […]

អាកាសចរណ៍ជាតិកម្ពុជាចុះ MoU គ្រោងទិញយន្តហោះពាណិជ្ជកម្ម C909 របស់ចិនចំនួន ២០គ្រឿង ខណៈមានផែនការទិញយន្តហោះ Boeing 737-800 MAX អាមេរិក ១០គ្រឿង

Liny Chan September 11, 2025 11/09/2025

(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ដែលប្តូរឈ្មោះមកពីក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ ដែលមានភាគហ៊ុនធំរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនចិន Commercial Aircraft Corporation of China Ltd. (COMAC) គ្រោងនឹងទិញយន្តហោះ ដែលផលិតដោយចិនផ្ទាល់ C909 regional ចំនួន២០គ្រឿង ក្នុងនោះ ១០គ្រឿងបានបញ្ជាក់ការបញ្ជាទិញ និង១០គ្រឿងផ្សេងទៀតមានបំណងបញ្ជាទិញ។ នេះបើតាមការឱ្យដឹងពីលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន។ លោកឯកអគ្គរដ្ឋទូតចិនរូបនេះបានចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអាកាសចរណ៍ប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ។ ការទិញយន្តហោះថ្មី គឺអាស្រ័យលើតម្រូវការប្រើប្រាស់ដឹកជញ្ជូនអ្នកដំណើរ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មានជាក់លាក់ អំពីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះទេ។ តែលោកថានឹងជាផែនការសម្រាប់អនាគតរបស់ក្រុមហ៊ុន ឆ្លើយតបសម្រាប់តម្រូវការនាពេលអនាគត ហើយការទិញលក់យន្តហោះពាណិជ្ជកម្ម អាចត្រូវការពេល ក្នុងរង្វង់ពី៣ឆ្នាំ ទៅ៥ឆ្នាំយ៉ាងតិច។ បើតាមអ្នកនាំពាក្យរូបនេះ ក្នុងតំបន់អាស៊ាន […]