ព័ត៌មានអន្តរជាតិ

ឥណ្ឌាប្រកាសដាក់លក្ខខណ្ឌដាច់ខាតមួយ ជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹង «លិខិតឆ្លងដែនវ៉ាក់សាំង»

Khmerpress July 1, 2021 01/07/2021

(ញូដេលី)៖ ភាពតានតឹងផ្នែកលិខិតឆ្លងដែនវ៉ាក់សាំង បានកើតមានឡើងរវាងឥណ្ឌា និងសហភាពអឺរ៉ុប (EU) ដោយប្រទេសមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ នៅលើពិភពលោកមួយនេះ បានដាក់លក្ខខណ្ឌមួយទៅ EU ជុំវិញការទទួលស្គាល់វ៉ាក់សាំងបង្ការ COVID-19 ជាថ្នូរនឹងលិខិតឆ្លងដែនវ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នារសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។ ប្រទេសឥណ្ឌាបានប្រកាសចេញ នូវលក្ខខណ្ឌយ៉ាងដូច្នេះថា «ឥណ្ឌានឹងមិនទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំង EU នោះឡើយ ប្រសិនបើ EU មិនព្រមទទួលស្គាល់វ៉ាក់សាំងផលិតនៅឥណ្ឌា»។ ការប្រកាសដាក់លក្ខខណ្ឌបែបនេះត្រូវបានធ្វើឡើង ចំពេលដែលវ៉ាក់សាំងបង្ការ COVID-19 ឈ្មោះ ខូវីសៀលដ៍ (Covishield) ផលិតនៅឥណ្ឌា នៅតែមិនទាន់ទទួលបានអាជ្ញាធរប័ណ្ណបៃតងឌីជីថល សម្រាប់ការទទួលស្គាល់ជាផ្លូវការនៅឡើយពីសហភាពអឺរ៉ុប។ Covishield គឺឈ្មោះមួយទៀតនៃវ៉ាក់សាំង AstraZeneca ដែលវិទ្យាស្ថានសេរឹម (Serum) របស់ឥណ្ឌាជាអ្នកទទួលបន្ទុកផលិត និងកំពុងតែព្យាយាមដាក់ឲ្យ EU អនុម័តការប្រើប្រាស់ក្នុងករណីបន្ទាន់ នៅក្នុងប្លុកដ៏ធំមួយនេះ។ ទោះជាយ៉ាងណា លិខិតឆ្លងដែនវ៉ាក់សាំង អាចប្រគល់ឲ្យបានសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង ដែលត្រូវបានអនុម័តដោយ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) តែប៉ុណ្ណោះ ខណៈវ៉ាក់សាំង […]

ថៃមានអ្នកបាត់បង់ជីវិត៥៧នាក់ ដោយសារកូវីដ-១៩ និងឆ្លង៥,៥៣៣នាក់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

Khmerpress July 1, 2021 01/07/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៥៣៣ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៤០៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ១២៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៣,២២៣នាក់ ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៦៤,៨៣៤ករណី ក្នុងនោះមានអ្នកស្លាប់ ២,០៨០នាក់ និងអ្នកជាសះស្បើយ ២១០,៧០២នាក់៕ ផ្តល់សិទ្ធិដោយ៖ […]

អង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាជាធម្មតាវិញនៅត្រឹមថ្ងៃទី ១៩ ខែកក្កដានេះ

Khmerpress July 1, 2021 01/07/2021

អង់គ្លេស៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានឲ្យដឹងថា​ ប្រទេសអង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈត្រឹមថ្ងៃទី ១៩ ខែ កក្កដាខាងមុខនេះ ដែលមានន័យថាការពាក់ម៉ាស់នៅក្នុងប្រទេស អង់គ្លេសនឹងក្លាយជាសិទ្ធិសម្រេចរបស់ពលរដ្ឋម្នាក់ៗប៉ុណ្ណោះ តែវាលែងជាកាតព្វកិច្ចទៀតហើយ។ ក្រៅតែពីលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នេះរដ្ឋាភិបាលនៃប្រទេសអង់គ្លេសក៏បានដកចេញនូវ​វិធានការតឹងមួយចំនួនទៀតផងដែរ ដូចជាវិធានការកំណត់ចំនួនមនុស្សអាចធ្វើការជួបជុំគ្នាបាននៅតាមទីសាធារណៈ ហើយសូម្បីតែក្លឹបរាត្រីក៏អាចបើកដំណើរការបានជាធម្មតាវិញដែរត្រឹមកាលបរិច្ឆេទខាងលើនេះ។ បើតាមលោក Boris Johnson នាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសបានឲ្យដឹងថា នៅក្នុងថ្ងៃទី ១៩ ខែ កក្កដាខាងមុខនេះគឺជាថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍រាតត្បាតជំងឺកូវីដ ១៩ ទ្រង់ទ្រាយធំនៅក្នុងប្រទេសអង់គ្លេស ហើយវាក៏ក្លាយជា “ថ្ងៃសេរីភាព” ថ្មីមួយសម្រាប់ពលរដ្ឋអង់គ្លេសផងដែរ ដោយពួកគេនឹងត្រលប់មករស់នៅក្នុងជីវិតបែបធម្មតាវិញ ពោលគឺលែងមានការព្រួយបារម្ភខ្លាំងចំពោះជំងឺកូវីដ ១៩ ទៀតហើយ។ លោកបានបន្តថា ជំនួសឲ្យការអនុវត្តវិធានការរឹតបន្តឹងប្រទេស ពលរដ្ឋអង់គ្លេសនឹងត្រូវប្រើប្រាស់ប័ណ្ណបញ្ជាក់ពីការវ៉ាក់សាំងការពារជំងឺកូវីដ ១៩ វិញ​ នៅពេលដែលពួកគេចង់ចូលទៅកន្លែងណាមួយឬចង់ប្រើប្រាស់ប្រាស់សេវាកម្មសាធារណៈណាមួយនោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Daily Mail

ការផ្ទុះករណីឆ្លងកូវីដ-១៩បម្លែងថ្មី Delta ក្នុងសហគមន៍ទីក្រុងស៉ីដនី កំពុងបង្កក្តីព្រួយបារម្ភកាន់តែខ្លាំង

Khmerpress July 1, 2021 01/07/2021

(ស៉ីដនី)៖ អាជ្ញាធររដ្ឋញូសោតវែលស៍ (New South Wales) ភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី បាននិយាយថា ពួកគេនៅតែបន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗនៅក្នុងសហគមន៍ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវករណីឆ្លង ក្នុងរយៈពេលពេល ០៣ថ្ងៃជាប់ៗគ្នានេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១។ នៅថ្ងៃព្រហស្បតិ៍នេះ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៤ករណីត្រូវបានរកឃើញនៅក្នុងសហគមន៍ និងករណីឆ្លងផ្សេងៗទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅឯលំនៅឋាន ខណៈទីក្រុងស៉ីដនី ឈានដល់ការដាក់ចេញនូវវិធានការបិទខ្ទប់ ដ៏លំបាកមួយរយៈពេលជាងមួយសប្ដាហ៍ ដែលត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសមានប្រភពដើមពីឥណ្ឌា) ដែលមានសមត្ថភាពចម្លង រហ័សជាងវីរុសបម្លែងខ្លួនថ្មីនានា ដែលមាននៅពេលបច្ចុប្បន្ននេះ។ អភិបាលរដ្ឋ New South Wales លោកស្រី គ្លេឌីស ប៊ឺរេជីកលាន (Gladys Berejiklian) បានគូបសញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅទីក្រុងស៊ីដនីថា «នេះគឺជាបុព្វហេតុនៃការព្រួយបារម្ភ។ នោះគឺជាអ្វីដែលយើងនឹងបន្តពិនិត្យមើល នៅប៉ុន្មានថ្ងៃខាងមុខទៀត និងចាត់វិធានការនានា ដើម្បីឈានទៅរកភាពជោគជ័យរបស់យើង»។ […]

កោះភូកេតរបស់ប្រទេសថៃ ចាប់ផ្ដើមបើកដំណើរការឱ្យមានទេសចរណ៍អន្តរជាតិចូលមកកម្សាន្តដោយមិនចាំបាច់ធ្វើចត្តាឡីស័កនៅថ្ងៃនេះ

Khmerpress July 1, 2021 01/07/2021

យោងតាមការចុះផ្សាយ​របស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១ បានរាយការណ៍ថា ភូកេតដែលជាកោះកម្សាន្ដដ៏ពេញនិយមរបស់ប្រទេសថៃ បានបើកដំណើរការឱ្យមានទេសចរណ៍អន្តរជាតិចូលមកកម្សាន្តវិញនៅថ្ងៃនេះផ្ទាល់ បន្ទាប់ពីការបិទទ្វារព្រំដែនច្រើនជាងមួយឆ្នាំកន្លងមក។ អ្នកទេសចរក៏នឹងមិនចាំបាច់ធ្វើចត្តាឡីស័កទៀតដែរ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ចំនួនដូសយ៉ាងតិច ១៤ថ្ងៃ មុនចូលមកកាន់ប្រទេសថៃ ហើយបានធ្វើតេស្តអវិជ្ជមាននៅពេលមកដល់។ កោះភូកេតបានក្លាយជាតំបន់ទេសចរណ៍ដំបូងគេរបស់ប្រទេសថៃ ដែលបើកទ្វារទទួលអ្នកទេសចរបរទេសឡើងវិញ ដោយគ្មានការធ្វើចត្តាឡីស័កអ្វីនោះឡើយ ឱ្យតែពួកគេគោរពទៅតាមតម្រូវការដែលចាំបាច់របស់កោះ។ នេះគឺជាផ្នែកមួយនៃការសាកល្បងរបស់ប្រទេសថៃផងដែរ ដើម្បីអាចឱ្យទីតាំងទេសចរណ៍ ឬកន្លែងដទៃទៀត មើលឃើញពីលទ្ធផលរបស់ «Phuket Sandbox» ដើម្បីជួយស្ដារសេដ្ឋកិច្ចឡើងវិញនាពេលខាងមុខនេះ។ ការបើកទ្វារនេះផងដែរ ក៏ជាហេតុផលមួយដែលកន្លងមកនេះ ថៃបានព្យាយាមឱ្យពលរដ្ឋនៅកោះភូកេត ទទួលការចាក់វ៉ាក់សាំងឱ្យបានតាមកំណត់។ អ្នកទេសចរណ៍នឹងតម្រូវឱ្យមានសំបុត្របញ្ជាក់ (COE) ពីស្ថានទូតថៃប្រចាំការនៅប្រទេសរបស់ពួកគេនីមួយៗ បន្ទាប់មកក្នុងរយៈពេល ៧២ ម៉ោងមុនពេលហោះហើរទៅប្រទេសថៃ ពួកគេត្រូវទទួលក្រដាសបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្តអវិជ្ជមានជំងឺ COVID-19 ។ កុមារដែលមានអាយុក្រោម ៦ឆ្នាំ ដែលធ្វើដំណើរជាមួយឪពុកម្តាយអាចចូលខេត្ត ដោយមិនចាំបាច់ចាក់វ៉ាក់សាំងការពារក៏បាន។ ចំណែកការធានារ៉ាប់រងចំពោះសុខភាព និងការព្យាបាលជំងឺ COVID-19 យ៉ាងហោចណាស់ ១០០,០០០ ដុល្លារអាមេរិក នឹងត្រូវបានទាមទារឱ្យមានជាចាំបាច់ នៅពេលពួកគេស្នាក់នៅក្នុងប្រទេសថៃ៕ […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៤៥០ករណី» បន្ថែមទៀត ក្នុងនោះជាងពាក់កណ្តាលនៅទីក្រុងហូជីមិញ

Khmerpress July 1, 2021 01/07/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៤៥០ករណីបន្ថែមទៀត ក្នុងនោះ០៩ករណីជានាំចូល និង៤១១ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងចំនួន២៤៩ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះ រួមមានដូចជាខេត្ត Binh Duong មាន៨១ករណី, ខេត្ត Bac Giang មាន១៣ករណី, ខេត្ត Quảng Ngãi មាន១០ករណី, ខេត្ត Phú Yên ចំនួន ២៧ករណី និងខេត្ត Đồng Nai ១២ករណី។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ៣នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃពុធនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៦,៨៦៣នាក់ ក្នុងនោះស្លាប់៨១នាក់ និងជាសះស្បើយ ៦,៨៤០នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ថ្ងៃនេះ ប្រទេសឥណ្ឌារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤៥,៩៥១ នាក់ ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៣០,៣៦២,៨៤៨ ករណី

Khmerpress June 30, 2021 30/06/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Hindustan Times នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៥,៩៥១ ករណី ដែលជាការកើនឡើងច្រើនជាងកាលពីម្សិលមិញ នៅពេលដែលករណីថ្មីចំនួន ៣៧,៥៦៦ ករណី ត្រូវបានគេបញ្ជាក់។ តួលេខថ្មីៗបានធ្វើឱ្យប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣០,៣៦២,៨៤៨ ករណី ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ដំបូងកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះផងដែរ មានមនុស្សចំនួន ៨១៧ នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺនេះនៅប្រទេសឥណ្ឌា ដែលបណ្តាលឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៩៨,៤៥៤ ករណី ឬស្មើនឹង ១.៣១% នៃចំនួនឆ្លងសរុប។ ទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌាក៏បានបង្ហាញពីការជាសះស្បើយឡើងវិញចំនួន ៦០,៧២៩ ករណី បន្ថែមទៀត នៅថ្ងៃពុធនេះ ដែលនាំឱ្យចំនួនករណីជាសះស្បើយទាំងអស់កើនដល់ ២៩,៤២៧,៣៣០ ករណី ដែលស្មើនឹង​៩៦.៩១% នៃចំនួនឆ្លងសរុប៕ អត្ថបទ៖ លីដា ប្រភព៖ Hindustan Times

ថៃមានអ្នកបាត់បង់ជីវិត៥៣នាក់ ដោយសារកូវីដ-១៩ និងឆ្លង៤,៧៨៦នាក់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

Khmerpress June 30, 2021 30/06/2021

(បាងកក)៖ នៅថ្ងៃពុធនេះ ប្រទេសថៃបានប្រកាសពី ការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤,៧៨៦នាក់ និងស្លាប់៥៣នាក់ បន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះ មាន១២៧នាក់ ជាអ្នកទោសនៅតាមពន្ធនាគារ និង៩នាក់ ជាអ្នកទើបត្រឡប់មកពីក្រៅប្រទេស ហើយទីក្រុងបាងកករកឃើញច្រើនជាងគេ គឺ១,៨២៦នាក់។ បន្ទាប់មកទៀត រួមមានខេត្ត Samut Prakan ដែលរកឃើញ៤៣៣នាក់, ខេត្ត Samut Sakhon រកឃើញ២៥៣នាក់, ខេត្ត Chonburi រកឃើញ២០៨នាក់ ខណៈនៅខេត្ត Nakhon Pathom, Pathum Thani, Songkhla, Nonthaburi និង Pattani រកឃើញចន្លោះចន្លោះ១០៦-១៩១នាក់។ ក្នុងថ្ងៃដដែលនេះ ថៃក៏បានរាយការណ៍ពីអ្នកទើបជាសះស្បើយ ចំនួន២,៤១៥នាក់ផងដែរ។ គួរបញ្ជាក់ថា សរុបមក ចំនួនករណីឆ្លង COVID-19 នៅទូទាំងប្រទេសថៃ បានបន្តកើនដល់២៥៩,៣០១នាក់ ក្នុងនោះ២,០២៣នាក់ស្លាប់ […]

លោក គីម ជុងអ៊ុន ដកតំណែងមន្ត្រីកូរ៉េខាងជើងកំពូលៗជាច្រើននាក់ ដោយសារធ្វេសប្រហែសក្នុងការទប់ស្កាត់កូវីដ-១៩

Khmerpress June 30, 2021 30/06/2021

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានបណ្ដេញមន្ត្រីកំពូលៗជាច្រើននាក់ចេញពីតំណែង បន្ទាប់ពីមានឧប្បដិហេតុធ្ងន់ធ្ងរមួយនៅក្នុង កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត COVID-19។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដោយផ្អែកលើការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុននៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយ បានបញ្ជាក់ដូច្នេះថា៖ «ក្រុមមន្ត្រី កំពូលៗមួយចំនួនបានធ្វេសប្រហែសក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន និងបង្កឱ្យមានឧប្បដិហេតុធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងធានាការពារ សន្តិសុខរបស់រដ្ឋ និងសុវត្ថិភាពប្រជាជន»។ KCNA បានបន្ថែមទៀតថាក្រុមមន្ត្រីដែលធ្វេសប្រហែសត្រូវបានដកតំណែង ដោយលោក គីម ក៏បានតែងតាំងមន្ត្រី ផ្សេងជំនួសវិញផងដែរ។ គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA មិនបានបញ្ជាក់លម្អិតពីឈ្មោះក្រុមមន្ត្រីដែលត្រូវបានដកតំណែង ឬក៏ថាតើមានបញ្ហាអ្វីឱ្យប្រាកដកំពុងកើតឡើង នោះទេ ខណៈទីក្រុងព្យុងយ៉ាងនៅតែអះអាងប្រាប់អង្គការសុខភាពពិភពលោក WHO ថាមិនមានករណីឆ្លង COVID-19 នៅក្នុងប្រទេសសូម្បីតែមួយករណី៕ ផ្តល់សិទ្ធិដោយ៖ freshnews

ក្រោយការប្រឹងប្រែងអស់ជាង៧០ឆ្នាំ ចិនត្រូវបាន WHO ទទួលស្គាល់ថា «គ្មានជំងឺគ្រុនចាញ់ទៀតឡើយ»

Khmerpress June 30, 2021 30/06/2021

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះបានប្រកាសទទួលស្គាល់ថា ចិនគឺជាប្រទេសមួយដែលលែងមានជំងឺគ្រុនចាញ់ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងលុបបំបាត់ជំងឺ ដែលបង្កឡើងដោយមូសដែកគោលមួយនេះ អស់រយៈពេលជាង ៧០ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។ ប្រទេសចិនបានរាយការណ៍ពីការឆ្លងជំងឺគ្រុនចាញ់ ៣០លានករណីក្នុងមួយឆ្នាំនៅអំឡុងទសវត្សរ៍ ១៩៤០។ ប៉ុន្តែក្នុងរយៈពេល ០៤ឆ្នាំចុងក្រោយនេះ ចិនមិនបានរាយការណ៍ពីករណីឆ្លងជំងឺគ្រុនចាញ់នោះទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន អគ្គនាយក WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ដូច្នេះថា «យើងសូមអបអរសាទរប្រជាជនចិន សម្រាប់ការលុបបំបាត់ជំងឺគ្រុនចាញ់… ហើយតាមរយៈជោគជ័យនេះ ចិនបានចូលរួមជាមួយ បណ្ដាប្រទេសដទៃមួយចំនួនទៀត ក្នុងការបង្ហាញថាការលុបបំបាត់ជំងឺគ្រុនចាញ់ គឺជាគោលដៅរបស់ពិភពលោកនៅពេលអនាគត»។ គួរបញ្ជាក់ថា តាមរយៈការប្រកាសទទួលស្គាល់ខាងលើ ចិនបានក្លាយជាដែនដីទី ៤០ ដែលត្រូវបានបញ្ជាក់ថា គ្មានជំងឺគ្រុនចាញ់ដោយអង្គការ WHO បន្ទាប់ពី អែលសាវ៉ាឌ័រ អាល់ហ្សេរី អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ូបេគីស្ថានជាដើម ដែលត្រូវបានចាត់ទុកជាប្រទេសគ្មានជំងឺគ្រុនចាញ់ នាប៉ុន្មានឆ្នាំមកនេះ៕ ផ្តល់សិទ្ធិដោយ៖ […]