ព័ត៌មានអន្តរជាតិ

លទ្ធផលពិសោធន៍៖ «វ៉ាក់សាំងអាមេរិក Moderna មានប្រសិទ្ធភាពទប់ទល់ កូវីដ-១៩បម្លែងថ្មី Delta»

Khmerpress June 30, 2021 30/06/2021

(ឡុងដ៍)៖ តាមរយៈការសិក្សាមួយនៅឯមន្ទីរពិសោធន៍បានបង្ហាញថា វ៉ាក់សាំង Moderna ផលិតនៅសហរដ្ឋអាមេរិក មានប្រសិទ្ធភាពគ្រប់គ្រាន់ ដើម្បីទប់ទល់នឹងវីរុស COVID-19 បម្លែងថ្មី ដែលតា (Delta មានប្រដើមនៅឥណ្ឌា) ដោយគ្រាន់តែធ្លាក់ចុះតិចតួចប៉ុណ្ណោះ លើសមត្ថភាពទប់ទល់វីរុស បើធៀបនឹងការឆ្លើយតបវីរុស COVID-19 ទម្រង់ដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។ ការសិក្សាពិសោធន៍ខាងលើនេះ គឺត្រូវបានធ្វើឡើងតាមរយៈ ការយកសំណាកឈាមពីអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តចំនួន ០៨នាក់ (បន្ទាប់ពីពួកបានចាក់វ៉ាក់សាំង mRNA-1273 របស់ Moderna រួចពីរដូស) មករក្សាទុកនៅក្នុងពេល ១សប្តាហ៍។ លទ្ធផលបានបង្ហាញថា វ៉ាក់សាំង Moderna នៅតែអាចជំរុញប្រព័ន្ធភាពសុំារបស់មនុស្ស ឲ្យទប់ទល់នឹងវីរុសបម្លែងខ្លួនថ្មីៗ ទាំងអស់ គ្រាន់តែប្រសិទ្ធភាពក្នុងការទប់ទល់វីរុស COVID-19 ទម្រង់ដើម គឺជាមានខ្លាំងក្លាជាងគេ។ លទ្ធផលសិក្សាខាងលើនេះ ថែមទាំងបានបញ្ជាក់ទៀតថា វ៉ាក់សាំង Moderna អាចជំរុញប្រព័ន្ធភាពសុំាមនុស្ស ទប់់ទល់វីរុសបម្លែងខ្លួនថ្មី Delta បានខ្លាំងជាងការទប់ទល់វីរុសបម្លែងថ្មី បេតា (Beta) […]

រលកកម្តៅរហូតដល់ជិត «៤៨អង្សាសេ» វាយប្រហារប្រទេសកាណាដា, មនុស្ស៦៩នាក់ហើយបានបាត់បង់ជីវិត

Khmerpress June 30, 2021 30/06/2021

(វែនខូវើ)៖ ប៉ូលិសកាណាដានៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៦៩នាក់នៅតំបន់វែនខូវើ (Vancouver) នៃប្រទេសកាណាដា បានស្លាប់នៅក្នុងរលកកម្ដៅដ៏ខ្លាំងមួយ ដែលបានកើតឡើងនៅភាគខាងលិចនៃប្រទេស និងតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យនៃសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១។ កងកម្លាំងប៉ូលិសកាណាដា (RCMP) បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកស្លាប់ភាគច្រើននៅជាយក្រុង Vancouver នៃតំបន់ ប៊ឺណាប៊ី (Burnaby) និង សួរ៉េយ (Surrey) ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ គឺជាមនុស្សចាស់ ឬមនុស្សដែលមានបញ្ហាសុខភាពស្រាប់។ RCMP បានគូសបញ្ជាក់ទៀតថា «ទោះបីជាមូលហេតុនៃការស្លាប់នេះ កំពុងស្ថិតក្នុងការស៊ើបអង្កេតក៏ដោយ ក៏ការកើនឡើងនូវរលកកម្ដៅ ត្រូវបានគេជឿថា ជាកត្តាធំមួយដែលអាចរួមចំណែក បង្កឲ្យមានករណីស្លាប់ភាគច្រើនផងដែរ»។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រលកកម្ដៅបានកើនឡើងដល់ ៤៧.៩អង្សាសេនៅតំបន់ លីតតុន (Lytton) នៃខេត្ត ប្រ៊ីតធីស ខូឡុំបៀ (British Columbia) ដែលមានចម្ងាយប្រហែល ២៥០គីឡូម៉ែត្រពីភាគខាងកើតទីក្រុង Vancouver ប្រទេសកាណាដា។ […]

BREAKING: វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន «៣៧២ករណី» បន្ថែមទៀត ក្នុងនោះ១៥៥ករណីនៅទីក្រុងហូជីមិញ

Khmerpress June 30, 2021 30/06/2021

(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៣៧២ករណីបន្ថែមទៀត ក្នុងនោះ១១ករណីជានាំចូល និង៣៦១ករណីទៀតជាករណីសហគមន៍។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍ទាំងអស់ខាងលើ ទីក្រុងហូជីមិញរ៉ាប់រ៉ងតែឯងចំនួន ១៥៥ករណី។ ហើយខេត្តដែលរកឃើញអ្នកឆ្លងថ្មីច្រើនដែរនោះ រួមមានដូចជាខេត្ត Binh Duong មាន ២៤ករណី, ខេត្ត Bac Giang មាន២៧ករណី, ខេត្ត Quảng Ngãi មាន ២១ករណី និងខេត្ត Phú Yên ចំនួន ២០ករណី។ គួរបញ្ជាក់ថា នៅថ្ងៃជាមួយគ្នានេះវៀតណាមក៏បានរកឃើញអ្នកស្លាប់ថ្មីដោយសារជំងឺដ៏កាចសាហាវនេះចំនួន ២នាក់បន្ថែមទៀតផងដែរ។ សរុបមកវិញ គិតត្រឹមថ្ងៃអង្គារនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៦,៤១៣នាក់ ក្នុងនោះស្លាប់៧៨នាក់ និងជាសះស្បើយ ៦,៧៦៤នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌាអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Moderna ក្នុងករណីបន្ទាន់

Khmerpress June 30, 2021 30/06/2021

(ញូវដេលី)៖ អាជ្ញាធរសុខាភិបាល នៃប្រទេសឥណ្ឌានៅថ្ងៃអង្គារនេះបានអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Moderna ក្នុងករណីបន្ទាន់ ខណៈដែលខ្លួនកំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។ សមាជិកក្រុមប្រឹក្សាប្រឹក្សាយោបល់រដ្ឋ NITI Aayog លោក Vinod K. Paul បាននិយាយថា «ខ្ញុំរីករាយដែលបានរាយការណ៍ថា ពាក្យស្នើសុំដែលបានទទួលពីក្រុមហ៊ុន Moderna តាមរយៈដៃគូឥណ្ឌារបស់ពួកគេគឺក្រុមហ៊ុន Cipla បានទទួលការអនុញ្ញាតិឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ហើយ»។ លោក Paul បានបន្ថែមទៀតថា ការអនុម័តនេះនឹងត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំងផលិតដោយនៅបរទេសដទៃទៀត អាចនាំចូលទៅក្នុងប្រទេសឥណ្ឌាបាន។ គួរបញ្ជាក់ថា នេះជាវ៉ាក់សាំងទី០៤ ហើយ ដែលត្ូវបានអាជ្ញាធរសុខាភិបាលឥណ្ឌា បានអនុម័តឲ្យប្រើប្រាស់ បន្ទាប់ពីវ៉ាក់សំាង Kovacicin, វ៉ាក់សាំង AstraZeneca និង Sputnik របស់រុស្ស៊ី៕ ផ្តល់សិទ្ធិដោយ៖ freshnews

តាមរយៈមេធាវី លោកស្រី អោង សាន ស៊ូ ជី ជំរុញឲ្យប្រជាជនមីយ៉ាន់ម៉ា ប្រុងប្រយ័ត្នខ្ពស់ចំពោះកូវីដ-១៩

Khmerpress June 29, 2021 29/06/2021

(រ៉ង់ហ្គូន)៖ មេធាវីលោកស្រី អោង សាន ស៊ូ ជី បានប្រកាសឲ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះថា លោកស្រីបានអំពាវនាវឲ្យ ប្រជាជនមីយ៉ាន់ម៉ាទាំងអស់ បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការឆ្លងរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។ ការអំពាវនាវដោយលោកស្រី ស៊ូ ជី ខាងលើនេះ ត្រូវបានធ្វើឡើង ខណៈដែលខ្លួនលោកស្រីកំពុងជាប់ឃុំ។ ជំងឺ COVID-19 ត្រូវបានគេមើលឃើញថា បានរាតត្បាតមីយ៉ាន់ម៉ាដល់កម្រិតកំពូល ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០ ហើយយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ ក៏បានជួបភាពមិនច្បាស់លាស់ផងដែរ ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោកស្រី កាលពីថ្ងៃទី០១ ខែកុម្ភៈ។ បើតាមលោកមេធាវី មីន មីន សូ (Min Min Soe) បានអះអាងថា លោកស្រី ស៊ូ ជី បានសួរនាំលោកអំពីស្ថានការណ៍ COVID-19 នៅពេលលោកស្រីឡើងបង្ហាញខ្លួន ចំពោះមុខអង្គសវនាការម្តងទៀត កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ ដោយឡែកនៅក្នុងបទចោទប្រកាន់ទាំងឡាយ មកលើរូបលោកស្រី […]

ថ្ងៃនេះ ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៣៧,៥៦៦ ករណី និងមរណភាពចំនួន ៩០៧​ ករណី

Khmerpress June 29, 2021 29/06/2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន India TV បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៣៧,៥៦៦ ករណី ជាមួយនឹងការស្លាប់ចំនួន ៩០៧ នាក់ នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ យោងតាមទិន្នន័យដែលបានចែករំលែកដោយក្រសួងសុខាភិបាល នៅថ្ងៃអង្គារនេះបានបង្ហាញថា ប្រទេសឥណ្ឌាក៏បានរំសាយអ្នកជំងឺ ៥៦,៩៩៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យការជាសះស្បើយឡើងវិញសរុបមានចំនួន ២៩,៣៦៦,៦០១ នាក់។ ទិន្នន័យបានបង្ហាញថា ករណីសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌាឥឡូវនេះបានកើនឡើងដល់ ៣០,៣១៦,៨៩៧ ករណី ហើយក្នុងនោះមានករណីចំនួន ៥៥២,៦៥៩ គឺនៅជាករណីសកម្ម។ ថ្វីបើប្រទេសនេះមានករណីឆ្លងច្រើន ប៉ុន្តែចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសមានតែ ៣៩៧,៦៣៧ នាក់ប៉ុណ្ណោះ ដែលនេះជាភាគរយតិចតួចផងដែរបើប្រៀបនឹងប្រទេសដទៃ។ ប្រទេសនេះក៏បានមើលឃើញពីការចុះថយករណីជាបន្ដបន្ទាប់ បើទោះបីជាវ៉ារ៉្យងថ្មី Delta Plus កំពុងរំខាងដល់រដ្ឋមួយចំនួនក៏ដោយ៕ អត្ថបទ៖ លីដា ប្រភព៖ India TV

អ្នកជំនាញ៖ វីរុសបម្លែងថ្មី Delta នៃកូវីដ-១៩ អាចនឹងមានការរាតត្បាតជាកញ្ចុំៗ នៅតាមបណ្តារដ្ឋអាមេរិក ដែលមានអត្រាចាក់វ៉ាក់សាំងទាប

Khmerpress June 29, 2021 29/06/2021

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យកន្លងទៅ អ្នកជំនាញអាមេរិកមួយរូប បាននិយាយថា វីរុសបម្លែងថ្មី Delta នៃជំងឺ COVID-19 ទំនងជានឹងមានការរាលដាលជាកញ្ចុំៗ នៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលមានអត្រាចាក់វ៉ាក់សាំងទាបៗជាងគេ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីបណ្តាញព័ត៌មាន CNN នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។ លោកវេជ្ជបណ្ឌិត ស្កុត ហ្កុតលីអេប (Scott Gottlieb) អតីតមន្រ្តីទីភ្នាក់ងារចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក បាននិយាយថា វានឹងមិនមែនជាការរាត ត្បាតទូលំលាយទូលាយតែម្តងនោះទេ តែនឹងជាការឆ្លងរាលដាលជាលក្ខណៈកញ្ចុំៗ ជាពិសេសនៅតំបន់ដែលមានអត្រាចាក់វ៉ាក់សាំងកម្រិតទាប។ យោងតាមទិន្នន័យពីទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺអាមេរិក US-CDC ប្រជាជននៅទូទាំងសហរដ្ឋអាមេរិកសរុប៤៦.១ភាគរយ ត្រូវបានចាក់វ៉ាក់សាំងការពារជំងឺ COVID-19។ មានរដ្ឋអាមេរិកចំនួន៥ ដែលមានអត្រាចាក់វ៉ាក់សាំងបង្កទាបៗជាងគេ នោះគឺអាឡាបាម៉ា (Alabama), អាកានសាស់ (Arkansas), ល្វីសសៀណា (Louisiana), មីស្សីស្សីពី (Mississippi) និងវាយយ៉ូមីង (Wyoming)។ ប្រជាជននៅតាមរដ្ឋទាំង៥នេះ មិនដល់៣៥ភាគរយឡើយ ដែលចាក់វ៉ាក់សាំងការពារបានគ្រប់ដូស។ គួរបញ្ជាក់ថា អត្រាចាក់វ៉ាក់សាំងទូទាំងប្រទេសខាងលើ ហាក់ស្ថិតនៅឆ្ងាយនៅឡើយពីអត្រា៧០-៨៥ភាគរយ នៃចំនួនប្រជាជនសរុប ដែលក្រុមអ្នកជំនាញអាមេរិក រួមមានលោក […]

ថៃមានអ្នកបាត់បង់ជីវិត ៣៦នាក់ ដោយសារកូវីដ-១៩ និងឆ្លងជាង៤,៦០០នាក់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

Khmerpress June 29, 2021 29/06/2021

(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,៦៦២ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ២៨ករណីប៉ុណ្ណោះ ជាករណីនាំចូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៤,៦៥២ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ១០ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន៣៦នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ២,៧៩៣នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។ គួរបញ្ជាក់ថា បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៥៤,៥១៥ករណី ក្នុងនោះមានអ្នកស្លាប់ ១,៩៧០នាក់ […]

លទ្ធផលធ្វើតេស្ដបង្ហាញថាវ៉ាក់សាំងចិន Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារមានអាយុពី ៣ ដល់១៧ឆ្នាំ

Khmerpress June 29, 2021 29/06/2021

(ប៉េកាំង)៖ ការធ្វើតេស្ដវ៉ាក់សាំងចំពោះកុមារមានអាយុ ៣ឆ្នាំ ដល់១៧ឆ្នាំ បានបង្ហាញថាវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ដោយវាអាចបង្កើនប្រព័ន្ធភាពសុំាប្រឆាំងនឹងវីរុសដ៏កាចសាហាវមួយនេះ។ នេះបើតាមនាយកចាត់ការទូទៅក្រុមហ៊ុន Sinovac ដកស្រង់ចេញ ផ្សាយដោយសារព័ត៌មានរដ្ឋចិន Global Times នៅថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។ ថ្លែងបា្រប់សារព័ត៌មាន Global Times នាយកចាត់ការទូទៅក្រុមហ៊ុន Sinovac លោក Gao Qiang បានគូសបញ្ជាក់ដូច្នេះថា៖ «វ៉ាក់សាំង CoronaVac ពិតជា មានសុវត្ថិភាព និងប្រសិទ្ធភាពចំពោះកុមារ និងកុមារវ័យជំទង់ដែលមានអាយុពី៣ ដល់១៧ឆ្នាំ ដោយវាអាចបង្កើនប្រព័ន្ធភាពសុំាយ៉ាងល្អប្រសើរ…ហើយយើងនឹង ចាប់ផ្ដើមការធ្វើតេស្ដទ្រង់ទ្រាយធំជាបន្តទៀត ដើម្បីកំណត់ឱ្យកាន់តែច្បាស់ពីសុវត្ថិភាព និងប្រសិទ្ធភាពសម្រាប់កុមារ និងកុមារវ័យជំទង់»។ គួរបញ្ជាក់ថា លទ្ធផលធ្វើតេស្ដខាងលើរបស់ក្រុមហ៊ុនចិន Sinovac ដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Lancet នៅថ្ងៃអង្គារនេះ គឺជាលទ្ធផលធ្វើតេស្ដ វ៉ាក់សាំង COVID-19 ដំបូងគេបំផុតលើកុមារមានអាយុពី៣ ដល់១៧ឆ្នាំ។ អាជ្ញាធរនិយតករចិនបានអនុញ្ញាតការប្រើប្រាស់បន្ទាន់សម្រាប់វ៉ាក់សាំង Sinovac […]

ថៃប្រកាសថា វ៉ាក់សាំងចិន Sinovac «មានប្រសិទ្ធភាពរហូតដល់ ៩១%» ទប់ទល់កូវីដ-១៩ បម្លែងថ្មី Alpha

Khmerpress June 29, 2021 29/06/2021

(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានប្រកាសនៅដើមសប្តាហ៍នេះថា ការចាក់វ៉ាក់សាំងចិន Sinovac គ្រប់ពីរដូស នឹងអាចជួយឲ្យមនុស្សមានសមត្ថភាពទប់ទល់ការឆ្លងវីរុស COVID-19 បម្លែងថ្មី អាល់ហ្វា (Alpha មានប្រភពដើមនៅអង់គ្លេស) បានចាប់់ពី ៧១% ទៅ ៩១% ឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។ បើតាមមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលថៃ ការរកឃើញលទ្ធផលខាងលើនេះ គឺត្រូវបានប្រកាសចេញរួមគ្នា ដោយស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមធ្វើការសិក្សា ដើម្បីឲ្យដឹងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង CoronaVac ផលិតដោយក្រុមហ៊ុនចិន Sinovac ក្នុងការទប់ទល់វីរុស COVID-19 បម្លែងថ្មី Alpha ដែលបានចាប់ផ្តើមរាតត្បាតប្រទេសថៃ កាលពីអំឡុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២១។ ជាលទ្ធផលនៃការសិក្សាខាងលើនេះបានឲ្យឃើញថា ក្រោយការចាក់វ៉ាក់សាំង Sinovac បានពីរដូសពេញលេញ ប្រសិទ្ធភាពនៃការទប់ទល់ COVID-19 នឹងកើនចាប់ពី ៧១% រហូតដល់ ៩១%។ ការធ្វើតេស្តនេះត្រូវបានរៀបចំឡើង នៅតាមតំបន់ដែលប្រឈមមុខការរាតត្បាត […]