ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤៨,៦៩៨ ករណី និងមរណភាពចំនួន ១,១៨៣ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

Khmerpress June 26, 2021 26/06/2021

យោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ បានរាយការណ៍ថា ខ្លួនបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤៨,៦៩៨ ករណី ដែលនាំឱ្យការឆ្លងសរុបបានកើនឡើងដល់ ៣០,១៨៣,១៤៣ ករណី ខណៈអត្រាវិជ្ជមានប្រចាំសប្តាហ៍បានធ្លាក់ចុះមកនៅត្រឹម ២.៩៧% ប៉ុណ្ណោះ។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៩៤,៤៩៣ នាក់ បន្ទាប់ពីមានករណីថ្មីចំនួន ១,១៨៣ នាក់ ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំណែកចំនួនអ្នកជាសះស្បើយត្រូវបានមើលឃើញថា មានភាពល្អប្រសើរជាងការឆ្លងថ្មីៗក្នុងរយៈពេល ៤៤ ថ្ងៃចុងក្រោយនេះ ជាមួយនឹងការជាសះស្បើយសរុបចំនួន ២៩,១៩៣,០៨៥ ករណី ហើយចំនួនករណីសកម្មក៏នៅសល់ត្រឹមតែ ៥៩៥,៥៦៥ ករណី ដែលស្មើនឹង ១.៩៧% នៃចំនួនឆ្លងសរុបទាំងអស់ផងដែរ។ ចំនួនជាសះស្បើយសរុបបានកើនដល់ ៩៦.៧២% ខណៈចំនួនមរណភាពមានតែ ១​.៣១% តែប៉ុណ្ណោះ។ ស្ថានភាពមានស្ថានភាពប្រសើរឡើងនៅក្នុងចំណោមករណីថ្មីៗ ប៉ុន្តែវ៉ារ៉្យង់ Delta Plus កំពុងធ្វើឱ្យប្រទេសឥណ្ឌាឈឺក្បាលម្ដងទៀត ហើយទីក្រុងខ្លះក៏កំពុងបង្កើនការរឹតត្បឹតវិញផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NDTV

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ចំនួន ៤,១៦១នាក់ ខណៈអ្នកឆ្លងសរុបកើនដល់ជាង ២៤ម៉ឺននាក់

Khmerpress June 26, 2021 26/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែមិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៤,១៦១នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៥១នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៤,០៨៩នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ៧២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៤០,៤៥២នាក់ និងស្លាប់សរុបចំនួន ១,៨៧០ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

អ្នកជំនាញជំរុញឱ្យប្រទេសទាំងអស់បង្កើនល្បឿនចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់វីរុសកូវីដ-១៩ បម្លែងថ្មី Delta

Khmerpress June 26, 2021 26/06/2021

(ប៉ារីស)៖ ក្រុមអ្នកជំនាញផ្នែកសុខាភិបាលបានជំរុញឱ្យបណ្ដាប្រទេសនានា នៅជុំវិញពិភពលោកបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 ជូន ប្រជាជនរបស់ខ្លួន ខណៈវីរុសបម្លែងថ្មី Delta (វីរុស COVID-19 បម្លែងថ្មីត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសឥណ្ឌា) កំពុងលុកលុយសូម្បីតែនៅក្នុងប្រទេស ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។ ការព្រួយបារម្ភពីការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta មានកាន់តែច្រើនឡើង ដោយសារតែវីរុសនេះត្រូវបានគេមើលឃើញជាមូលហេតុមួយនៅពីក្រោយការកើនឡើង ករណីឆ្លង COVID-19 ថ្មីៗ នៅតាមបណ្ដាប្រទេសជាច្រើនដែលកំពុងដាក់ចេញវិធានការទប់ស្កាត់ឡើងវិញ។ ករណីឆ្លង COVID-19 ដែលកើនឡើងដោយសារការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta ត្រូវបានរាយការណ៍នៅក្នុងប្រទេសរុស្ស៊ី, អូស្ត្រាលី, អ៉ីស្រាអែល និងនៅទូទាំងតំបន់អាហ្វ្រិក ស្របពេលបណ្ដាប្រទេសដទៃ ក៏កំពុងព្រួយបារម្ភថាអ្នកបន្ទាប់អាចជាពួកគេផងដែរ ដែលត្រូវប្រឈមមុខនឹងវីរុសបម្លែងថ្មីនេះ។ គួរបញ្ជាក់ថា វីរុសបម្លែងថ្មី Delta ដែលជាវីរុស COVID-19 បម្លែងថ្មីត្រូវបានរកឃើញមុនគេនៅក្នុងប្រទេសឥណ្ឌា ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៨៥ ហើយ នៅជុំវិញពិភពលោក។ បើតាមអង្គការ WHO វីរុសបម្លែងថ្មីនេះមានសមត្ថភាពចម្លងជំងឺលឿនរហ័សជាងវីរុសបម្លែងថ្មី Alpha (វីរុស COVID-19 បម្លែងថ្មីរកឃើញ មុនគេនៅក្នុងចក្រភពអង់គ្លេស) […]

រដ្ឋបាលឱសថអាមេរិកព្រមានចំពោះ «បញ្ហារលាកបេះដូង» កើតឡើងលើអ្នកចាក់វ៉ាក់សាំង Pfizer និង Moderna

Khmerpress June 26, 2021 26/06/2021

(វ៉ាស៊ីនតោន)៖ និយតករឱសថអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានបន្ថែមការព្រមានមួយទៀត អំពីបញ្ហារលាកបេះដូង (heart inflammation) ដ៏កម្រលើអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង Pfizer-BioNTech និងក្រុមហ៊ុនអាមេរិក Moderna។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានគូសបញ្ជាក់ថា វ៉ាក់សាំងនីមួយៗអាចបង្កឲ្យមាន «ហានិភ័យ» ដូចជា ការរលាកសាច់ដុំបេះដូង និងជំងឺរលាកស្រោមបេះដូង ជាពិសេសក្រោយពេលចាក់វ៉ាក់សាំងដូសទី ២ ដោយចាប់ផ្តើមចេញរោគសញ្ញាក្នុងរយៈពេល ០២ ទៅ ០៣ថ្ងៃក្រោយការចាក់វ៉ាក់សាំង។ គិតត្រឹមថ្ងៃទី១១ ខែមិថុនា មានករណីរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងច្រើនជាង ១,២០០ករណីត្រូវបានគេរាយការណ៍ទៅកាន់ បណ្តាញអ្នករាយការណ៍រោគសញ្ញា នៃការចាក់វ៉ាក់សាំងអាមេរិក (VAERS) ក្នុងចំណោមវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍឡើង ដោយប្រើប្រាស់បច្ចេកវិទ្យា mRNA ប្រហែល ៣០០លានដូស។ ករណីទាំងនេះ ហាក់បីដូចជាមានអត្រាខ្ពស់ចំពោះបុរស និងក្នុងមួយសប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី ២។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) […]

BREAKING: សហរដ្ឋអាមេរិក៖ មនុស្សជាង ១៥,៥០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣៨៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

Khmerpress June 26, 2021 26/06/2021

(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៥,៥៣៧នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៨៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៤៨២,៦៧២ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៩,១៥២នាក់ និងជាសះស្បើយឡើងសរុប ២៨,៨៩៧,៤៦០លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។ ក្រុមអ្នកជំនាញអាមេរិកកាន់តែច្រើន បានលើកឡើងពីភាពចាំបាច់ នៃការចាក់វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន Moderna បន្ថែម សម្រាប់ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដើម្បីបង្កើនប្រសិទ្ធភាព ក៏ដូចជាប្រព័ន្ធសុំាប្រឆាំង នឹងវីរុសបម្លែងថ្មី Delta។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣២១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប […]

សហរដ្ឋអាមេរិក៖ អ្នកដែលចាក់វ៉ាក់សាំង Johnson & Johnson រួច, អាចនឹងត្រូវការចាក់វ៉ាក់សាំងបន្ថែមទៀត ដោយសារវីរុសបម្លែងថ្មី Delta

Khmerpress June 26, 2021 26/06/2021

(ញូយ៉ក)៖ ក្រុមអ្នកជំនាញអាមេរិកកាន់តែច្រើន បានលើកឡើងពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងប្រើបច្ចេកវិទ្យា mRNA របស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន Moderna បន្ថែម សម្រាប់ប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងចាក់តែមួយដូសរបស់ក្រុមហ៊ុន Johnson & Johnson ដើម្បីបង្កើនប្រសិទ្ធភាព ក៏ដូចជាប្រព័ន្ធសុំាប្រឆាំង នឹងវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១។ មកទល់នឹងពេលនេះ មិនទាន់មានការចេញផ្សាយទិន្នន័យជាក់លាក់ណាមួយ អាចបង្ហាញថាការចាក់វ៉ាក់សាំង ២ផ្សេងគ្នាមានសុវត្ថិភាព និងប្រសិទ្ធភាព ឬក៏ទទួលបានការយល់ព្រមពីអាជ្ញាធរនិយ័តករអាមេរិកនោះទេ។ ប៉ុន្តែ ប្រទេសកាណាដា និងប្រទេសក្នុងតំបន់អឺរ៉ុបមួយចំនួន បានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំង COVID-19 ២ផ្សេងគ្នា។ គំនិតចង់ឱ្យប្រជាជនអាមេរិកដែលបានចាក់វ៉ាក់សាំងក្រុមហ៊ុន Johnson & Johnson រួច ត្រូវចាក់បន្ថែមជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ឬក្រុមហ៊ុន Moderna កើតមានឡើងចំពេលអ្នកជំនាញជាច្រើនកំពុងព្រួយបារម្ភពីការឆ្លងរាតត្បាតវីរុសបម្លែងថ្មី Delta។ គួរបញ្ជាក់ថា អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci កាលពីពេលថ្មីៗនេះបានព្រមានថាវីរុសបម្លែងថ្មី Delta អាចនឹងរ៉ាប់រងករណីឆ្លង COVID-19 […]

BREAKING: វៀតណាមរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ «៨១១ករណី» បន្ថែមទៀត ក្នុងនោះ៦៦៧នាក់នៅទីក្រុងហូជីមិញ

Khmerpress June 26, 2021 26/06/2021

(ហាណូយ)៖ ប្រទេសវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន៨១១ករណីបន្ថែមទៀត។ នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន VN Express និងសារព័ត៌មាវៀតណាមផ្លូវការដ៏ទៃទៀតជាច្រើននៅយប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។ ក្នុងចំណោមករណីសហគមន៍នៅថ្ងៃសុក្រនេះ ទីក្រុងហូជីមីញនៅតែអ្នករ៉ាប់រ៉ងច្រើនជាងគេ ជាមួយការរកឃើញករណីឆ្លងថ្មីរហូតដល់៦៦៧នាក់ ខណៈតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Binh Duong ចំនួន៣០នាក់, ខេត្ត Bac Giang ចំនួន២២ករណី, ខេត្ត Long An ចំនួន ២២ករណី។ សរុបមកវិញ គិតត្រឹមថ្ងៃសុក្រនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៥,០៤៣នាក់ ក្នុងនោះស្លាប់៧៤នាក់ និងជាសះស្បើយ ៥,៩៤៩នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

ឥណ្ឌូណេស៊ីកំពុងត្រៀមគ្រប់យ៉ាងដូចជា មន្ទីរពេទ្យ អុកស៊ីហ្សែន និងគ្រែពេទ្យ ដើម្បីទប់ទល់ការឆ្លងរាតត្បាតកូវីដ-១៩ កាន់់តែខ្លាំងឡើងៗ

Khmerpress June 25, 2021 25/06/2021

(ហ្សាការតា)៖ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៉ី លោក ប៊ូទី ហ្គាណាទី សាទីគីន (Budi Gunadi Sadikin) នៅថ្ងៃសុក្រនេះបានឲ្យដឹងថា មន្ទីរពេទ្យនិងគ្រែអ្នកជំងឺ កំពុងត្រូវរៀបចំបន្ថែមទៀតនៅរដ្ឋធានីហ្សាការតា ដើម្បីទប់ទល់នឹងការស្ទុះឡើងជាថ្មីនៃករណីឆ្លងជំងឺ COVID-19 ហើយទន្ទឹមគ្នានេះ លោករដ្ឋមន្រ្តីបានធានាអះអាងចំពោះប្រជាជនឥណ្ឌូណេស៉ីថា អុកស៉ីហ្សែនគឺមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។ កំលុងសន្និសីទសារព័ត៌មានមួយនាថ្ងៃសុក្រនេះ លោក Budi Gunadi Sadikin បាននិយាយប្រាប់ថា មន្ទីរពេទ្យធំៗចំនួន ០៣កន្លែង នៅក្នុងទីក្រុងហ្សាការតា នឹងត្រូវប្រែក្លាយទៅជាមន្ទីរពេទ្យព្យាបាល COVID-19 ទាំងស្រុង។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌូណេស៉ី ក៏កំពុងរៀបចំកន្លែងព្យាបាលបណ្តោះអាសន្នថ្មីៗផងដែរ។ បើតាមលោក Sadikin នៅទូទាំងប្រទេសឥណ្ឌូណេស៉ី មានគ្រែពេទ្យ ៨៥,០០០គ្រែ ដោយមិនទាន់គិតការត្រៀមបន្ថែមគ្រែ និងកន្លែងព្យាបាលថ្មីៗ ក្នុងទីក្រុងហ្សាការតានៅឡើយទេ ហើយបច្ចុប្បន្នប្រមាណជា ២៥,០០០គ្រែនៅទំនេរ។ ពាក់ព័ន្ធនឹងអុកស៉ីហ្សែន លោក Sadikin បាននិយាយថា វាមានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ដល់វិស័យសុខាភិបាល។ គួរបញ្ជាក់ថា […]

ថ្ងៃនេះ ថៃរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន៣,៦៤៤នាក់ និងមរណភាព ៤៤នាក់

Khmerpress June 25, 2021 25/06/2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃសុក្រ ទី ២៥ ខែ មិថុនានេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ៣,៦៤៤នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ៤៤នាក់។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ ក្នុងនោះមានអ្នកឆ្លងចំនួន ៣,៤៨២នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៦២នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ២៣៦,២៩១នាក់ និងស្លាប់សរុបចំនួន ១,៨១៩ នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖បាងកកប៉ុស្តិ៍

សហរដ្ឋអាមេរិក៖ មនុស្ស៣បាត់បង់ជីវីត និង៩៩នាក់បាត់ខ្លួន ក្រោយអគារកម្ពស់១២ជាន់់ បាក់រលំនៅផ្ល័ររីដា

Khmerpress June 25, 2021 25/06/2021

(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោច ០៣នាក់បានស្លាប់ និង ១២នាក់រងរបួស ខណៈ ៩៩នាក់នៅបន្តបាត់ខ្លួននៅឡើយ បន្ទាប់ពីអគារខុនដូរកម្ពស់ ១២ជាន់មួយបានបាក់រលំមួយផ្នែក កាលពីព្រឹកថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) នៅឯតំបន់ ម៉ៃអាមីដេដ (Miami-Dade County) ក្នុងរដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។ បើតាមក្រុមអ្នកជួយសង្រ្គោះ ក្នុងចំណោមមនុស្ស ១២នាក់ដែលរងរបួសនោះ គឺមាន ០២នាក់កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមកទល់នឹងពេលនេះមនុស្ស ៣៥នាក់ដែលជាប់នៅក្រោមគំនរបែកបាក់ត្រូវបានជួយសង្គ្រោះ។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់លម្អិតថា តើមានមនុស្សប៉ុន្មាននាក់បានស្ថិតនៅក្នុងអគារខុនដូរខាងលើ នៅពេលដែល ហេតុការណ៍បាក់រលំកើតឡើងនោះទេ រីឯមូលហេតុនៃការបាក់រលំ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ។ គួរបញ្ជាក់ថា អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុប ១៣៦បន្ទប់ ហើយជិត ៥៥បន្ទប់នៃបន្ទប់ទាំងអស់បានបាក់រលំ៕ ផ្តល់សិទ្ធិដោយ៖ freshnews