សង្គម

សូមប្រយ័ត្ន! វីដេអូស្ដែងៗ ចោរឆក់កាបូបអ្នកដំណើរតាមកង់បី បានសម្រេចនៅផ្លូវក្រោយវិទ្យាល័យយុគន្ធរ ក្នុងសង្កាត់បឹងកេងកង២

Khmerpress March 13, 2023 13/03/2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ​ មានករណី ចោរឆក់ការបូកអ្នកដំណើរតាមកង់បី ឃើញស្លាកលេខច្បាស់ៗ នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់ ស្ថិតនៅផ្លូវក្រោយវិទ្យាល័យយុគន្ធរ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ យោងតាមគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា ” CHHOUN MAKARA ” បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពរបស់ជនខិលខូចម្នាក់ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពយ៉ាងសកម្ម ឆក់កាបូករបស់អ្នកដំណើរក្នុងកង់បី យ៉ាងស្ទាត់ជំនាញ ហើយជិះម៉ូតូទៅបាត់ស្រមោលឈឹងតែម្ដង។ វីដេអូនេះ បានធ្វើអ្នកលេងក្នុងបណ្ដាញសង្គម ចែករំលែកជាច្រើនផងដែរ និងសូមឱ្យសមត្ថកិច្ច ស្រាវជ្រាវ វែកមុខជនខិលខូលនេះ មកផ្ដន្ទាទោសតាមច្បាប់ ហើយក៏សូមឱ្យអ្នកដំណើរទាំងអស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកធ្វើដំណើរនៅក្នុងកង់បី ត្រូវទុករបស់ដែលចាំបាច់ ឱ្យស្រួលបួល ចៀសវាងដូចក្នុងករណីខាងលើនេះជាដើម ៕ @bongbe64 ករណីឆក់ មានស្លាកលេខច្បាស់ប៉ុណ្ណឹងហើយ រង់ចាំមើលខាងប៉ូលិសតាមប្រម៉ាញ់យកចោរឆក់និងបានអត់ ទីតាំំងកើតហេតុ ៖ ក្រោយរបង វិទ្យាល័យព្រះយុគន្ធរ សង្កាត់បឹងកេងកង2 ខណ្ឌបឹងកេងកង ♬ original sound – CHHOUNG MAKARA

លោកស្រី នួន សុន្ទរី និងស្វាមី បាននាំយកអំណោយជាច្រើន ចែកជូនបងប្អូន និងក្មេងៗ រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ

Liny Chan March 7, 2023 07/03/2023

ភ្នំពេញ៖ នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ លោកស្រី នួន សុន្ទរី ហៅ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុន សម្រស់ធម្មជាតិ និងលោក ឈាង រ័ត្ន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន បុស្បា ប្រផឹធី បាននាំយកអំណោយរួមមាន គ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សា ចែកជូនបងប្អូន និងក្មេងៗ រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ ដែលក្នុងនោះអំណោយសរុបចំនួន ៣៩០កញ្ចប់ ដោយបែងចែក សម្រាប់ ១៧០គ្រួសារ និង ២២០កញ្ចប់សម្រាប់ក្មេងៗ។ ការចែកគ្រឿងឧបភោគ បរិភោគ និងសម្ភារសិក្សាទាំងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់កម្រិតជីវភាពបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នោះដែលកំពុងខ្វះខាត ជាពិសេសចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមនាឱកាសទិវានារីអន្តរជាតិខាងមុខនេះ។ ម្យ៉ាងវិញទៀត វាគឺជាការជា រួមចំណែកដ៏មានសារសំខាន់ក្នុងការលើកទឹកចិត្ត និងជួយជំរុញដល់ក្មេងៗទាំងនោះ ឲ្យមានសម្ភារសិក្សាគ្រប់គ្រាន់ និងផ្តល់ឱកាសឲ្យពួកគេទទួលបានការអប់រំគ្រប់ៗគ្នា។ ក្នុងនោះដែរ គ្រួសារនីមួយៗទទួលបានគ្រឿងឧបភោគបរិភោគ មួយចំនួនដូចជា អង្ករ ត្រីខ ទឹកស៊ីអៀវ និងមី ចំណែកកុមាតូចក្នុងម្នាក់ៗ […]

ឧកញ៉ា ស្រី ចាន់ថន ថាកីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងទេថា កម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ

Khmerpress March 7, 2023 07/03/2023

ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ នៅព្រឹកថ្ងៃទី០៧ ខែមីនានេះបានឱ្យដឹងថា កីឡាករប្រស៊ីល Tiago នឹងនាំយកកីឡាគុនខ្មែរ ទៅឱ្យពិភពលោកស្គាល់ ព្រោះពិភពលោកមិនដែលដឹងនោះទេថាកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះ។ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះសារយ៉ាងដូច្នេះថា៖ «កីឡាករខ្លាំងទើបគុនខ្មែរខ្លាំង គុនខ្មែរខ្លាំងទើបប្រទេសដទៃគេគោរព គេឲ្យតម្លៃជាតិសាសន៍កម្ពុជារបស់យើង។ Tiago នឹងចូលរួមជាមួយក្លិបថ្មី ព្រមទាំងការគាំទ្រនៃការបង្កើតក្លិបគុនខ្មែរលំដាប់អន្តរជាតិ របស់កម្ពុជាយើងនេះ»។ លោកបន្តថា​ «Tiago និយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាខ្លាំងបំផុត។ លើសពីនេះទៅទៀតគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរផងដែរ។ គាត់បាននិយាយថា Tiago បានបន្ថែមទៀតថា គាត់នឹងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះទៅឲ្យពិភពលោកស្គាល់ជាដាច់ខាត ព្រោះពិភពលោកមិនដែលដឹងនោះទេកម្ពុជាមានក្បាច់គុនដ៏ពិសេសអស្ចារ្យបែបនេះដូចជាប្រទេសកម្ពុជាឡើយ។ ហើយគាត់ក៏មិនដែលឃើញប្រជាជននៃប្រទេសណាដែលមានភាពរួសរាយ និងពោរពេញទៅដោយក្តីស្រលាញ់បែបនេះនាពេលកន្លងមកនោះទេ។ គាត់បាននិយាយពាក្យមួយឃ្លាថា «យើងគួរតែរស់នៅកន្លែងណាដែលគេស្រលាញ់យើង គេឲ្យតម្លៃយើង» ហើយប្រទេសកម្ពុជាគឺជាកន្លែងដែលមានប្រជាជនស្រលាញ់គាត់ និងឲ្យតម្លៃគាត់ ដូច្នេះហើយគាត់ចង់មករស់នៅប្រទេសកម្ពុជានៅពេលអនាគត»។ សូមរំលឹកថាឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ តែងតែជួយឧបត្ថមគាំទ្រដល់វិស័យកីឡាគុនខ្មែរ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានគម្រោងរៀបចំបង្កើតក្លិបកម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត

រំភើបណាស់! ឧកញ៉ា ស្រី ចាន់ថន នឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ​

Khmerpress March 4, 2023 04/03/2023

រាជធានីភ្នំពេញ៖ ឧកញ៉ា ស្រី ចាន់ថន ដែល​ជា​អនុប្រធានកិត្តិយស ​របស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ​ នៅថ្ងៃ០៣ ខែមីនា ឆ្នាំ២០២៣ម្សិលមិញនេះ បានឱ្យដឹងថា ឧកញ៉ា ស្រី ចាន់ថន នឹងរៀបចំបង្កើតក្លឹបកីឡាគុនខ្មែរលំដាប់ថ្នាក់អន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ បើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយខ្លាំងបំផុតសម្រាប់ការគាំទ្ររបស់បងប្អូនទៅលើគុនខ្មែររបស់យើង ខ្ញុំកំណត់ត្រឹមតែ 33k ចែករំលែក (Share) តែបងប្អូនបានចែករំលែករហូតដល់ទៅ 37K ជាងឯណោះ។ ដូច្នេះដើម្បីឆ្លើយតបនឹងការគាំទ្រមួយនេះខ្ញុំនឹងរៀបចំបង្កើតក្លឹបកម្រិតអន្តរជាតិមួយក្នុងពេលដ៏ឆាប់ខាងមុខនេះ។ ខ្ញុំនឹងបើកការប្រជុំមួយជាមួយលោកគ្រូបង្វឹកគុនខ្មែររបស់យើងដើម្បីរៀបចំក្លឹបមួយនេះឲ្យមានស្តង់ដាអន្តរជាតិ។ » ឧកញ៉ា ស្រី ចាន់ថន បានបន្តឱ្យដឹងទៀតថា៖ «ខ្ញុំសង្ឃឹមថាបងប្អូននឹងនៅតែបន្តការគាំទ្រដល់វិស័យកីឡាគុនខ្មែររបស់យើងបន្តទៀត និងជារៀងរហូត។ ការគាំទ្ររបស់បងប្អូនទាំងអស់គ្នាគឺជាកម្លាំងជម្រុញដ៏អស្ចារ្យ ដើម្បីឲ្យវិស័យកីឡាគុនខ្មែរមានការរីកចម្រើន និងល្បីល្បាញពាសពេញសកលលោក សូមអរគុណបងប្អូនខ្មែរជាទីគោរពស្រលាញ់ទាំងអស់គ្នាសម្រាប់ការចែករំលែកផុសរបស់ខ្ញុំកាលពីព្រឹកមិញរហូតលើសចំនួនដែលខ្ញុំបានកំណត់ » ។ សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន បានបង្ហោះនូវរូបចម្លាក់ក្បាច់វាយគ្នា «គុនខ្មែរ» នៅតាមខឿននៃប្រាសាទ ដោយសរសេរយ៉ាងដូច្នេះថា៖ « […]

សមត្ថកិច្ចជំនាញ កំពុងស្វែងរកអ្នកបង្ហោះព័ត៌មានមិនពិត ដែលថារាល់ការផាកពិន័យចរាចរណ៍គឺសម្រេចដេាយការចាប់គ្រាប់បាល់

Naren March 3, 2023 03/03/2023

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានបដិសេធដំណឹងដែលលើកឡើង រាល់ការផាកពិន័យចរាចរណ៍គឺសម្រេចដេាយការផ្សងសំណាងចាប់គ្រាប់បាល់។ បន្ទាប់ពីបានឃើញផេកហ្វេសប៊ុកមួយមានឈ្មោះ One Player បានចុះផ្សាយព័ត៌មានមិនពិត លើបណ្តាញសង្គមហ្វេសប៊ុក  ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបកស្រាយ និងបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់ផេកមួយនេះ ដែលមានគោលបំណងអាក្រក់ បំពុលបរិយាកាសសង្គម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ តាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ចំពោះព័ត៌មានខាងលើគឺជាព័ត៌មានមិនពិត ដែលចរិតបំភ្លៃ បំពុលបរិយាកាសសង្គមដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងធ្វេីការស្រាវជ្រាវ ស្វែងរកម្ចាស់ផេកហ្វេសប៊ុកខាងលើ ដើម្បីឲ្យចូលខ្លួនមកបកស្រាយបំភ្លឺចំពោះការចុះផ្សាយផ្សាយព័ត៌មានមិនពិត៕

អបអរសាទរ! កីឡាករគុនខ្មែរ ព្រំ សំណាង ទទួលបានម៉ូតូមួយគ្រឿង ពីអភិបាលខេត្តកំពង់ស្ពឺ

Naren March 1, 2023 01/03/2023

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានប្រគល់ម៉ូតូមួយគ្រឿង ដល់កីឡាករគុនខ្មែរ ព្រំ សំណាង ជាការលើកទឹកចិត្ត។ បើយោងតាមសំណេររបស់ ឯកឧត្តម វ៉ី សំណាង នៅលើគណនីហ្វេសប៊ុកផ្លូវការបានឱ្យដឹងថា៖ «ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូមួយគ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ។ សូមជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាងសូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់។ សូមអរគុណ»៕

កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ជូនម៉ូតូធំមួយគ្រឿងដើម្បីធ្វើដំណើរហ្វឹកហាត់គុនខ្មែរ នៅកម្ពុជា

Khmerpress March 1, 2023 01/03/2023

(ភ្នំពេញ)៖ កីឡាករប្រេស៊ីល Tiago ត្រូវបាន ឧកញ៉ា ស្រី ចាន់ថន ផ្តល់ជូនម៉ូតូមួយគ្រឿងជាមធ្យោបាយធ្វើដំណើរសម្រាប់ការហ្វឹកហាត់គុនខ្មែរនៅកម្ពុជារយៈពេល៣សប្តាហ៍។ ការផ្តល់ជូននូវម៉ូតូសម្រាប់ធ្វើដំណើរនៅកម្ពុជានេះ ត្រូវបានធ្វើឡើងក្នុងពេលជាមួយ ឧកញ៉ា ស្រី ចាន់ថន បានជួបកីឡាករ ព្រំ សំណាង និង Tiago នៅថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ។ ឧកញ៉ា ស្រី ចាន់ថន បានឱ្យដឹងថា លោកមិនបានណាត់ Tiago មកការិយាល័យទេ ប៉ុន្តែដោយបានទទួលដំណឹងថា Tiago ស្វែងរកជួលម៉ូតូ ដើម្បីធ្វើដំណើរទៅហ្វឹកហាត់គុនខ្មែរ លោកក៏បានជូនម៉ូតូមួយគ្រឿងដល់ Tiago ដើម្បីគាត់អាចប្រើប្រាស់ក្នុងការហ្វឹកហាត់និងតម្រូវការប្រចាំថ្ងៃផ្សេងៗ។ យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេក ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ថា៖ «មិនណាត់គ្នា តែនិស្ស័យ ជួបហើយក៏ជួយជាទឹកចិត្តខ្មែរដោយសារគាត់គោរពស្រលាញ់ជាតិសាសន៍ខ្មែរយើងណាស់ ពិតជាមាននិស្ស័យ! ខ្ញុំមិនបានណាត់ Tiago មកការិយាល័យរបស់ខ្ញុំនោះទេ ប៉ុន្តែចៃដន្យអីគាត់បានឆាតមកលោកគ្រូ សេន ប៊ុនថេន ដើម្បីសួរនាំអំពីការជួលម៉ូតូ ព្រោះគាត់ត្រូវការម៉ូតូមកជិះដើម្បីទៅហ្វឹកហាត់គុនខ្មែរ។ Tiago បាននិយាយថា គាត់ស្រលាញ់ប្រទេសកម្ពុជា ប្រជាជនកម្ពុជា […]

រំភើប! ក្រោយឈ្នះនៅសង្វៀន Thai Fight កីឡាករគុនខ្មែរ ព្រំ សំណាង បានមកទទួលប្រាក់ឧបត្ថម្ភ ៥លានរៀល ពីឧកញ៉ា ស្រី ចាន់ថន

Naren March 1, 2023 01/03/2023

អ្នក​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង បាននាំមកនូវភាពភ្ញាក់ផ្អើលសាជាថ្មីម្ដងទៀត បន្ទាប់ពីបាន​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំងរបស់​រុ​ស្ស៊ី Firdavszhon Naiimov ឱ្យ​សន្លប់លើ​សង្វៀន Thai Fight ប្រទេស​ថៃ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៣។ វាគឺជាការប្រកួតលើកទី២ ដែលកីឡាករ ព្រំ សំណាង បានធ្វើឱ្យដៃគូប្រកួតសន្លប់នៅលើ​សង្វៀន។ ក្រោយជោគជ័យនេះ លោកឧកញ៉ា ស្រី ចាន់ថន បានប្រកាសភ្លាមៗថា លោកនឹងឧបត្ថម្ភទឹកប្រាក់ ៥លានរៀលជូនគាត់ ហើយនៅថ្ងៃនេះផ្ទាល់ លោកក៏បានជួប និងប្រគល់ប្រាក់ជូន ព្រំ សំណាង ដោយផ្ទាល់។ នៅលើបណ្ដាញសង្គមរបស់លោកឧកញ៉ា ស្រី ចាន់ថន ផ្ទាល់គាត់បានសរសេរថា៖ «ថ្ងៃនេះកីឡាករ ព្រំ សំណាង បានមកទទួលប្រាក់រង្វាន់(៥លានរៀល)ពីខ្ញុំបាទហើយ។ស្របពេលជាមួយគ្នា ខ្ញុំនឹងបើកហាងកាត់សក់មួយកន្លែងជូនប្អូន ព្រំ សំណាងក្នុងពេលឆាប់ៗនេះ ព្រោះខ្ញុំចង់ឲ្យការជួយរបស់ខ្ញុំគឺជាការជួយកីឡាកររបស់យើងឲ្យមានជីវភាពល្អប្រសើរពេញមួយជីវិត។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងក្រៃលែងដែលកីឡាករខ្មែរយើងអាចឈានមកដល់កម្រិតមួយនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កីឡាករគុនខ្មែររបស់យើងនឹងអាចយកជ័យជំនៈបានជាបន្តបន្ទាប់នៅពេលអនាគត៕

ចែអំបិលម្ទេស លើកដៃសុំទោសមហាជន និងសន្យាថាមិនបង្កើតវីដេអូដែលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិទៀត

Naren February 24, 2023 24/02/2023

ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេស ដែលផលិតមាតិកាបរិភោគរបស់ចម្លែកៗ និងឆៅ ដែលវីដេអូនីមួយមានការទស្សនារាប់លានដង។ ជាពិសេសនាពេលថ្មីៗនេះ ម្ចាស់ផេកខាងលើក៏បានធ្វើវីដេអូដែលទទួលទាន ពោះវៀនម៉ូតូនិងដុំឥដ្ឋ ជ្រលក់ជាមួយនិងអំបិលម្ទេស រហូតមានការចុះផ្សាយដល់សារព័ត៌មានប្រទេសថៃ។ ការផលិតមាតិការរបស់ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេសធ្វើឱ្យសាធារណជនមិនពេញចិត្តជាខ្លាំង និងទាមទារឱ្យម្ចាស់ផេករូបនេះបញ្ឈប់ជាបន្ទាន់ចំពោះការផលិតវីដេអូបែបនេះក៏ព្រោះតែមានការចុះផ្សាយដល់ប្រទេសក្រៅ និងប៉ះពាល់ខ្លាំងដល់មុខមាត់ប្រទេសជាតិ។ ក្រោយពីរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su ឬ ចែអំបិលម្ទេស កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញវីដេអូ អមជាមួយនឹងសារថា៖ «សូមអភ័យទោសបងប្អូនទាំងអស់គ្នាចំពោះវីឌីអូដែលខ្ញុំធ្វើឡើងដោយអចេតនា សូមមេត្តាអធ្យាស្រ័យផង»។ ម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ Ms Jin Su រូបនេះលើកម្រាមដៃសំពះសុំទោសដល់ថ្នាក់ដឹកនាំ ព្រមទាំងមហាជន ដោយបាននិយាយថាខ្លួនមិនមានចេតនាធ្វើវីដេអូប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ព្រមទាំងសន្យាថានឹងមិនបង្កើតវីដេអូបែបនេះតទៅទៀត៕

ឯកឧត្តម កែវ រ៉េមី កោតសរសើរកីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិច និងឈ្លាសវៃក្នុងការវាយ

Naren February 24, 2023 24/02/2023

(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានធ្វើការកោតសរសើរកីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិច និងឈ្លាសវៃក្នុងការវាយ ព្រមទាំងបានផ្តល់យោបល់ចំនួន ៣ចំណុច​ ដល់កីឡារូបនេះផងដែរ។ យោងតាមសំណេរក្នុងគណនីហ្វេសប៊ុកផ្លូវការ ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា៖ «កីឡាករ ធឿន ធារ៉ា ជាកីឡាករគុនខ្មែរដែលមានល្បិចនិងឈ្លាសវៃក្នុងការវាយ។ ខ្ញុំឱ្យយោបល់៖ ១/ សាមីខ្លួនត្រូវ: – កុំភ្លើតភ្លើននិងអំនួត – កុំដើរផឹកសុីដាច់យប់ – ខិតខំហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត – រៀបចំខ្លួនធ្វើជាកីឡាករគំរូ ២/ អ្នកដឹកនាំគួរយកចិត្តទុកដាក់គាត់បន្ថែមទៀតដោយមានការលើកទឹកចិត្ត ថែទាំគាត់ឲ្យបានល្អ និងគ្រូៗចាស់ៗផងដែរ ។ ៣/ អ្នកមានលទ្ធភាពដែលស្រឡាញ់កីឡាគឺជាឱកាសសមស្របបំផុត ក្នុងការចូលរួមពង្រឹងគុនខ្មែរឲ្យមានចីរភាពចាប់ពីពេលនេះតទៅ»៕