នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Phalla Phorn ជាអ្នកគ្រប់គ្រងមណ្ឌលមែកឈើដែលជាកន្លែងទំនុកបម្រុងចិញ្ចឹមកុមារកំព្រានៅកម្ពុជា បានបង្ហោះឱ្យដឹងថា លោក ផន ផល្លា សូមឱ្យសប្បុរសជន ជួយចែករំលែក នូវក្ដីស្រលាញ់ បរិច្ចាគទាន ជាស្បែកជើងសម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់។ នៅក្នុងគណនីហ្វេសប៊ុកខាងលើរបស់លោក ផន ផល្លា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវការស្បែកជើង សម្រាប់កូនក្មេង៧០០គូ និងស្បែកជើងសម្រាប់លោកតាលោកយាយចាស់ៗ ៥០០គូបន្ថែមទៀត ព្រោះនៅថ្ងៃស្អែកនេះ ខ្ញុំនឹងរៀបចំស្បៀងអាហារជូនម៉ែឪចាស់ៗ ដែលក្រីក្រលំបាកខ្លាំងចំនួន ៥០០នាក់ តែទន្ទឹមនឹងគ្នា ខ្ញុំចង់បន្ថែមស្បែកជើងផ្ទាត់ ជូនពួកគាត់ម្នាក់១គូបន្ថែមទៀតដែរ តើបងប្អូនយើងអាចចូលរួមនៅក្នុងចំណែកស្បែកជើងមួយនេះ បានទេ?» +ស្បែកជើងកូនក្មេង ១គូ = ៦០០០៛ +ស្បែកជើងផ្ទាត់ធំ ១គូ = ៨០០០៛ ខាងក្រោមនេះ គឺជាលេខសម្រាប់ទទួលមូលនិធិផ្ទាល់ខ្លួនរបស់ខ្ញុំ៖ 012324711; 093324711, ABA: 012324711,(Phorn Phalla) ACLEDA: 18000026228515 (Phorn […]