Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក

    BY Khmerpress July 6, 2023
    BREAKING: Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក

    (ភ្នំពេញ)៖ គិតត្រឹមរសៀលម៉ោង ៤៖៣០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ Channel Telegram របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្ទុះឡើងមានអ្នកភ្ជាប់ជាមួយ រហូតដល់ទៅចំនួន ៩២៩,៨៤៣នាក់ (Subscribers) ដែលបានក្លាយជា Telegram ដែលមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុតលើពិភពលោក។

    Channel Telegram របស់សម្តេចតេជោ ហ៊ុន សែន បានទាញទម្លាក់ Channel Telegram ចំណាត់ថ្នាក់របស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ឲ្យជាប់លេខ ២វិញ ដែលមានអ្នកភ្ជាប់ចំនួន ៩២៨,៩៥៤នាក់។

    សូមជម្រាបថា Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន មានតំណភ្ជាប់ https://t.me/spmhunsen ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវបានប្រកាសផ្លូវការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២។

    ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឈប់ប្រើប្រាស់ Facebook ដោយងាកមកផ្តល់ព័ត៌មានតែលើ Channel Telegram ប៉ុណ្ណោះ ហើយក្រោយការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ក៏មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងស្ថាប័ននានា មាននិន្នាការបង្កើត Channel Telegram យ៉ាងសន្ធឹកសន្ធាប់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: