Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លៀតពេលពីបម្រើការងារជាមន្ត្រីរាជការ, លោក មុំ ភិរឹទ្ធ មិនទុកពេលទំនេរចោល មកដាំដំណាំហូបផ្លែ និងចិញ្ចឹមសត្វដើម្បីជួយសម្រួលជីវភាព

    BY Khmerpress July 10, 2023
    ឆ្លៀតពេលពីបម្រើការងារជាមន្ត្រីរាជការ, លោក មុំ ភិរឹទ្ធ មិនទុកពេលទំនេរចោល មកដាំដំណាំហូបផ្លែ និងចិញ្ចឹមសត្វដើម្បីជួយសម្រួលជីវភាព

    (បាត់ដំបង)៖ លោក មុំ ភិរឹទ្ធ គឺជាមន្ត្រីរាជការមួយរូប បម្រើការងារនៅក្រសួងមហាផ្ទៃ។ នៅពេលសម្រាកពីការងារ លោកតែងតែឆ្លៀតមកចិញ្ចឹមសត្វ និងដាំដំណាំហូបផ្លែ ដើម្បីជួយសម្រួលជីវភាព។

    ក្នុងកិច្ចសម្ភាសជាមួយក្រុមកាងាររបស់ Fresh News លោក មុំ ភិរឹទ្ធ បានអោយដឹងថា ក្រោយពីសម្រាកពីការងារ ថ្ងៃចុងសប្តាហ៍លោកតែងតែមកធ្វើការដាំដុះដំណាំផ្សេងៗ មានដូចជា៖ ផ្លែរមៀនខ្មែរ ត្របែក ត្របែកអត់គ្រាប់ និងក្រូចថ្លុងជាដើម។ ចំណែកសត្វវិញ រូបលោកចិញ្ចឹមសត្វមាន់។

    លោកបានបន្ត ដំណាំទាំងនេះបានជួយសម្រួលផ្នែកជីវភាពរបស់លោកមួយចំនួន ពិសេសជួយឱ្យកូនៗរបស់លោកបានបន្តការសិក្សាផងដែរ។ លោកបន្តថា ដំណាំងដែលលោកដាំ គឺប្រើជីធម្មជាតិ ដោយមិនប្រើសារធាតុគីមីនោះឡើយ។

    លោក មុំ ភិរឹទ្ធ បន្តថា «ប្រសិនបើបងប្អូនចង់បានផ្លែឈើធម្មជាតិពិតៗ អាចរកទិញពីចំការខ្ញុំបាន។ បច្ចុប្បន្ននេះនាំចេញលក់នៅតាមម៉ាត និងនៅលើទីផ្សារមួយចំនួន។ ដោយអាចធ្វើការទំនាក់ទំនងបានតាមរយៈលេខទូរសព្ទ័ 085 698 988 និង 0972370899»។

    ជាមួយគ្នានេះ លោកក៏សូមអំពាវនាដល់បងប្អូន ប្រសិនក្រោយពីសម្រាកពីកាងារ មានដីតូចក្តី ធំក្តីត្រូវនាំគ្នាមកដាំដុះ និងចិញ្ចឹមសត្វដូចរូបលោក នៅពេលចូលនិវត្តន៍ទៅ កុំយកពេលវេលាទៅទំនេរចោល។ ម្យ៉ាងដើម្បីជួយជីវភាពដល់គ្រួសារផង និងជួយលើកស្ទួយដល់ផលិតផលនៅក្នុងស្រុក ដើម្បីសេដ្ឋកិច្ចជាតិផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: