Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ ឲ្យផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា

    BY Khmerpress July 20, 2023
    មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ ឲ្យផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា

    (កំពង់ស្ពឺ)៖ មន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ បានផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។

    សេចក្ដីជូនដំណឹង បានឲ្យដឹងថា «ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងសហគមន៍តំបន់ការពារធម្មជាតិ ផ្អាកការនាំភ្ញៀវឡើងកំសាន្តនៅលើភ្នំខ្នងផ្សារ និងមិនអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ឡើងទៅលេងកម្សាន្តឡើយ»។

    សេចក្ដីជូនដំណឹង បានឲ្យដឹងទៀតថា ដោយសារនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងយោគយល់ ដោយក្តីអនុគ្រោះ។

    ក្នុងករណីបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពុំព្រមអនុវត្តន៍តាមសេចក្តីប្រកាសជូនដំណឹងខាងលើ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងអង្គភាព ពាក់ព័ន្ធទាំងអស់ ចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: