Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនល្មើសម្នាក់ បន្ទាប់ពីរូបគេចូលទៅបោះឆ្នោតហើយ មិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោត បែរជាកាន់សន្លឹកឆ្នោតដើរចេញពីការិយាល័យ មានចេតនាបំផ្លាញការបោះឆ្នោត

    BY Nisaiy KP July 23, 2023
    សមត្ថកិច្ចឃាត់ខ្លួនជនល្មើសម្នាក់ បន្ទាប់ពីរូបគេចូលទៅបោះឆ្នោតហើយ មិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោត បែរជាកាន់សន្លឹកឆ្នោតដើរចេញពីការិយាល័យ មានចេតនាបំផ្លាញការបោះឆ្នោត

    (ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ច សហការជាមួយមន្រ្តី គ.ជ.ប បានឃាត់ខ្លួនជនល្មើសម្នាក់ បន្ទាប់ពីរូបគេបានចូលទៅបោះឆ្នោតហើយ មិនបានយកសន្លឹកឆ្នោតដាក់ចូលក្នុងហិបឆ្នោតនោះទេ ពោលបែរជាកាន់សន្លឹកឆ្នោតដើរចេញក្រៅតែម្ដង ដែលមានចេតនាបំផ្លាញការបោះឆ្នោត។

    ការឃាត់ខ្លួននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅក្នុងការិយាល័យបោះឆ្នោតលេខ០០៧៩ បឋមសិក្សាវត្តមហាមន្ដ្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។
    ក្រោយខ្លួនជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។
    សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


    Share This Post: