Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមម៉ោង៩៖៥៧នាទីព្រឹកថ្ងៃនេះ មានប្រជាពលរដ្ឋជាង៣.២លាននាក់ហើយ បានអញ្ជើញទៅបោះឆ្នោត ខណៈដំណើរការបោះឆ្នោតកំពុងបន្ដ

    BY Nisaiy KP July 23, 2023
    គិតត្រឹមម៉ោង៩៖៥៧នាទីព្រឹកថ្ងៃនេះ មានប្រជាពលរដ្ឋជាង៣.២លាននាក់ហើយ បានអញ្ជើញទៅបោះឆ្នោត ខណៈដំណើរការបោះឆ្នោតកំពុងបន្ដ

    (ភ្នំពេញ)៖ គិតត្រឹមម៉ោង៩៖៥៧នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋប្រមាណជាង៣.២លាននាក់ហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីសម្តែងមតិជ្រើសរើសមេដឹកនាំ។

    នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
    សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានការិយាល័យ ២៣,៧៨៩ការិយាល័យ។ ពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់។ ការបោះឆ្នោតអាណត្តិទី៧ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងចំនួន១៨៕ ផ្ដល់សិទ្ធិដោយ៖ Freshnews




    Share This Post: