Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    UPDATE: គិតត្រឹមម៉ោង ១៖០២នាទីរសៀលនេះ មានប្រជាពលរដ្ឋចំនួន ៧ ១៨៧ ៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយ ហើយបានអញ្ជើញទៅបោះឆ្នោត

    BY Nisaiy KP July 23, 2023
    UPDATE: គិតត្រឹមម៉ោង ១៖០២នាទីរសៀលនេះ មានប្រជាពលរដ្ឋចំនួន ៧ ១៨៧ ៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយ ហើយបានអញ្ជើញទៅបោះឆ្នោត

    (ភ្នំពេញ)៖ គិតត្រឹមម៉ោង១៖០២នាទីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋខ្មែរចំនួន ៧ ១៨៧ ៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយហើយ បានអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដើម្បីបំពេញសិទ្ធិជាពលរដ្ឋ ក្នុងការជ្រើសរើសមេដឹកនាំប្រទេស។ នេះបើតាម លោក ឌឹម សុវណ្ណារុំ សមាជិកគ.ជ.ប និងជាប្រធានក្រុមប្រតិកម្មព័ត៌មានគ.ជ.ប បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន​​ Fresh News។

    សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះឆ្នោតមានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews


    Share This Post: