Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សឆ្នើមពីសាលាឯកជន ដណ្តើមបានមេដាយមាសនិងសំរឹទ្ធ ៨គ្រឿង ពីការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023)

    BY Khmerpress July 27, 2023
    សិស្សឆ្នើមពីសាលាឯកជន ដណ្តើមបានមេដាយមាសនិងសំរឹទ្ធ ៨គ្រឿង ពីការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023)

    (ភ្នំពេញ)៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំរបស់កម្ពុជា បាននឹងកំពុងវិវឌ្ឍស្មើមុខ ស្មើមាត់ លើឆាកលើពិភពលោក ជាក់ស្តែងការប្រកួតគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរី ឆ្នាំ២០២៣ (SIMOC 2023) ដែលត្រូវបានប្រារព្ធឡើងពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី សិស្សឆ្នើមមកពីសាលាអន្តរជាតិវើលដ៍កម្ពុជា ចំនួន៨នាក់ បានដណ្តើមបានមេដាយមាសចំនួន២ និងសំរឹទ្ធចំនួន៦។

    ការប្រកួតនេះត្រូវបានបែងចែកជា ៣កម្មវិធីមាន៖ Math Olympiad Contest (ការប្រកួតជាឯកជន), Mind Sports Challenge (ការប្រកួតជាក្រុម), Maths Warriors Competition (ការប្រកួតជាក្រុម)។ ជាលទ្ធផលនៃបេក្ខជនរបស់កម្ពុជាទាំងអស់គ្នាទទួលបាន៖ រង្វាន់នៃសិស្សលំដាប់ពិន្ទុខ្ពស់ទាំង ៣កម្មវិធីបញ្ចូលគ្នាលំដាប់ទី២ ប្រចាំថ្នាក់ទី១១ ចំនួន១, មេដាយមាសសរុបចំនួន១៣ មេដាយប្រាក់ចំនួន៦ និងមេដាយសំរឹទ្ធចំនួន២៣។

    សិស្សសិស្សឆ្នើមសាលាអន្តរជាតិវើលដ៍កម្ពុជា ចំនួន៨នាក់នោះ ដែលចូលរួម និងទទួលបានមេដាយទាំងអស់គ្នា មានដូចជា៖ CHEA SOVANMEALEA grade2 Gold (Math Warriors), PICH VIRAKBOTH grade7 Gold (Math Warriors), HEANG DEN SOPANHA REACH grade2 Bronze (Math Warriors), POV MONYROTH grade2 Bronze (Math Warriors), PHEUN PANHA grade7 Bronze (Math Warriors), SOTH CHANHENG grade1 Bronze (Mind Sport), LUY Y SING grade1 Bronze (Mind Sport), MEY CHANREACH grade 3 Bronze (Mind Sport) ។

    សូមបញ្ជាក់ថា នេះជាឆ្នាំទី៩ ហើយនៃការគណិតវិទ្យាអូឡាំព្យាដអន្តរជាតិសិង្ហបុរីនេះ ដោយមានបេក្ខជនចូលរួមសរុបចំនួន ១,៦៣៣ មកពីបណ្តាល ២៥ប្រទេសទូទាំងពិភពលោក។ នេះជាឆ្នាំទី១ ដែលបេក្ខជនកម្ពុជាចូលរួមការប្រឡងកម្រិតអន្តរជាតិ គណិតវិទ្យាអូឡាំព្យាដ អន្តរជាតិ សិង្ហបុរី ទទួលបានរង្វាន់សិស្សលំដាប់ខ្ពស់ និងមេដាយមាសពីការប្រកួតលើវិញ្ញាសាគណិតវិទ្យាជាឯកជននេះ។ បេក្ខជនកម្ពុជានឹងអាចប្រមូលយកមេដាយជាច្រើនបន្ថែមទៀត ពីកម្មវិធីលំដាប់ពិភពលោកនេះនៅឆ្នាំក្រោយៗទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: