Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវការ! កម្ពុជា ប៉ះក្រុមប៉ាគីស្ថាន វគ្គជម្រុះជុំទី១ បាល់ទាត់ពិភពលោក World Cup 2026

    BY Khmerpress July 27, 2023
    ផ្លូវការ! កម្ពុជា ប៉ះក្រុមប៉ាគីស្ថាន វគ្គជម្រុះជុំទី១ បាល់ទាត់ពិភពលោក World Cup 2026

    (ភ្នំពេញ)៖ ជាផ្លូវការនៃលទ្ធផលចាប់ឆ្នោតក្នុងវគ្គជម្រុះបាល់ទាត់ពិភពលោក FIFA WORLD CUP 2026 សម្រាប់ជុំទី១ ក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិប៉ាគីស្ថាន, នេះបើតាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

    ដែលការប្រកួតនេះនឹងធ្វើឡើងជា ២ជើង ដោយប្រកួតជើងទី១ នៅធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នាពហុកីឡដា្ឋនជាតិអូឡាំពិច ហើយជើងទី២ ធ្វើនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសប៉ាគីស្ថាន។

    បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងរៀបចំឡើងដោយមានសហម្ចាស់ផ្ទះរវាងសហរដ្ឋអាមេរិក, ម៉ិកស៊ិក និងកាណាដា ដែលមានការបង្កើនដល់ ៤៨ក្រុមចូលមកពី ៦តំបន់លើពិភពលោក៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: