Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានសម្ព័ន្ធសហជីពជាតិ អំពាវនាវកម្មករនិយោជិត កុំជឿការបំប៉ោងព័ត៌មានថា នៅតាមបណ្តាក្រុមហ៊ុននានា បានបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិត

    BY Khmerpress July 27, 2023
    ប្រធានសម្ព័ន្ធសហជីពជាតិ អំពាវនាវកម្មករនិយោជិត កុំជឿការបំប៉ោងព័ត៌មានថា នៅតាមបណ្តាក្រុមហ៊ុននានា បានបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិត

    (ភ្នំពេញ)៖ លោក ប៉ា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានចេញវីដេអូមួយបញ្ជាក់ឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសតូចៗ ៤ ឬ៥តែប៉ុណ្ណោះ ដែលមានការព្យួរ និងផ្អាកសកម្មភាពការងារ ហើយរំសាយការងារកម្មករនិយោជិត។

    លោក ប៉ា សាលី បានលើកឡើងថា មូលហេតុដែលរោងចក្រ សហគ្រាសនោះព្យួរ និងផ្អាកសកម្មភាពការងារ ដោយសារក្រុមហ៊ុនទាំងនោះរើទីតាំង ទៅកន្លែងថ្មីមួយទៀត ដោយសារតែរាជរដ្ឋាភិបាលលើកលែងពន្ធ ហើយដោយសារទីធ្លាចង្អៀតនៅក្នុងក្រុងផង។ លោកស្នើសូមកម្មករនិយោជិត កុំមានការភិតភ័ត និងជ្រួលច្របល់អ្វីឡើយ ជាពិសេសកុំជឿលើការបំប៉ោងព័ត៌មានពីជនអគិត។

    សូមជម្រាបថា សហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារលើហ្វេសប៊ុក សម្តែងការសោកស្តាយដោយអះអាងថា ខ្លួនទទួលបានព័ត៌មានពីតំណាងសហជីពមូលដ្ឋាន ដែលជាសមាជិកបានឲ្យដឹងថា នៅតាមបណ្តាក្រុមហ៊ុននានា បានបញ្ចប់កិច្ចសន្យាការងារ និងព្យួរការងារកម្មករនិយោជិត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: