ព័ត៌មានជាតិ
ឥណ្ឌូនេស៊ី នឹងបញ្ជូនប្រតិភូមកជជែក រឿងទិញអង្ករពីកម្ពុជា
BY Khmerpress
August 12, 2023
(ភ្នំពេញ)៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបង្ហាញបំណងទិញអង្ករពីប្រទេសកម្ពុជា ដើម្បីបំពេញការប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន។ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោកប្រធានាធិបតី នឹងបញ្ជូនប្រតិភូមកកម្ពុជា ដើម្បីពិភាក្សាលើការទិញអង្ករនេះ។
លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានជជែករឿងទិញអង្ករពីកម្ពុជានេះ ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ប្រតិភូរបស់ឥណ្ឌូនេស៊ីមកពិភាក្សារឿងនាំអង្ករពីកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា អ្នកវិនិយោគរបស់ឥណ្ឌូនេស៊ីអាចដាក់ទុន ១០០ភាគរយ ដើម្បីបង្កើតរោងចក្រកិនស្រូវ ឃ្លាំងស្តុក និងរៀបចំបណ្តាញទិញស្រូវពីកសិករកម្ពុជា ដើម្បីធានាដល់ច្រវាក់តម្លៃ៕ ផ្តល់សិទ្ធិដោយ៖ freshnews







