Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានចេញដំណើរទៅចូលរួមការប្រកួតពានរង្វាន់ AFF U23 Championship 2023 នៅប្រទេសថៃ

    BY Khmerpress August 15, 2023
    ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានចេញដំណើរទៅចូលរួមការប្រកួតពានរង្វាន់ AFF U23 Championship 2023 នៅប្រទេសថៃ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ បានធ្វើដំណើរចេញពីទីក្រុងភ្នំពេញហើយ ក្នុងការទៅចូលរួមការប្រកួតពានរង្វាន់ AFF U23 Championship 2023 នៅប្រទេសថៃ ដោយមានបេក្ខភាព ១០ប្រទេសចូលរួមប្រជែង។

    គួរដឹងថា សម្រាប់ការប្រជែងពានរង្វាន់ AFF U23 Championship 2023 ដែលប្រទេសថៃ ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតឆ្នាំនេះ ដោយមានបេក្ខភាព ១០ប្រទេសចូលរួម និងបានបែងចែកជា ៣ពូល ក្នុងនោះក្រុមជម្រើសជាតិ U23 កម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមម្ចាស់ផ្ទះថៃ ប្រ៊ុយណេ និងមីយ៉ាន់ម៉ា។ ឯពូល B វិញមានក្រុម U23 ទីម័រខាងកើត ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី និងពូល C មានវៀតណាម ហ្វីលីពីន និងឡាវ។

    ចំពោះកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុម U23 ប្រ៊ុយណេមុនគេ នាម៉ោង ៤ល្ងាច ថ្ងៃទី១៧-សីហា មុនបន្ដជួបក្រុម U23 មីយ៉ាន់ម៉ា នាម៉ោង ៤ល្ងាចដូចគ្នា នៅថ្ងៃទី១៩-សីហា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះថៃ នាម៉ោង ៨យប់ ថ្ងៃទី២១-សីហា នៅកីឡដ្ឋានរយ៉ងទាំង ៣ប្រកួតតែម្ដង៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: