Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចក្រឡាហោម ស ខេង សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលរាជធានីភ្នំពេញ៣នាក់, លោក ប៊ុន សត្យា ជាស្នងការរងទទួលព្រហ្មទណ្ឌ ជំនួសលោក សុង លី

    BY Khmerpress August 19, 2023
    សម្ដេចក្រឡាហោម ស ខេង សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលរាជធានីភ្នំពេញ៣នាក់, លោក ប៊ុន សត្យា ជាស្នងការរងទទួលព្រហ្មទណ្ឌ ជំនួសលោក សុង លី

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣នាក់។

    ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចដូចខាងក្រោម៖

    *ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី ពីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ជាស្នងការរង
    *ទី២៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ
    *ទី៣៖ លោកវរសេនីយ៍ទោ ម៉ម សាវន នាយរងការិយាល័យ ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: