Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! កីឡាគុនល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង នៃព្រឹត្តិការណ៍ World Martial Art Union នៅសាធារណរដ្ឋកូរ៉េ

    BY Nisaiy KP August 20, 2023
    អបអរសាទរ! កីឡាគុនល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង នៃព្រឹត្តិការណ៍ World Martial Art Union នៅសាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ ក្រុមកីឡាគុនល្បុក្កតោកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿង(ប្រាក់ ១ និងសំរឹទ្ធ ៤) នៃការប្រកួតក្បាច់គុនអន្ដរជាតិ The International World Martial Art Union 2023 នៅទីក្រុងឃ្យុងយូរ សាធារណរដ្ឋកូរ៉េខាងត្បូង ។ នេះបើតាមការឲ្យដឹងពីលោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ។
    អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា ព្រឹត្តិការណ៍អន្ដរជាតិនេះ បានធ្វើឡើងពីថ្ងៃទី១៧-១៩ ខែសីហានេះ ដោយកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីគុនល្បុក្កតោ ៥រូបចូលរួម គឺមានកីឡាករ ពេជ្រ ពន្លឺ, រុន សាលីត, ធួន ណារ៉ាក់, ឈើន វណ្ណរិទ្ធ និងកីឡាការិនី សេន សាហ្វីរ៉ា ព្រមទាំងគ្រូបង្វឹកលោក អឿន រស្មី ។

    ចំពោះលទ្ធផល នៃការប្រកួត កីឡាករ ឈើន វណ្ណរិទ្ធ និង រុន សាលីត ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសាគូបុរស Weapon, កីឡាករ ធួន ណារាក់ ឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសាឯកត្ដជនបុរស Weapon, កីឡាការិនី សេន សាហ្វីរ៉ា ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសាឯកត្តជននារី Weapon និងកីឡាករ ពេជ្រ ពន្លឺ ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសាឯកត្តជនបុរស Bare Hand ។

    លោក អ៊ួ តារា បន្ដថា បេសកកម្មលើទឹកដីកូរ៉េខាងត្បូងនេះ គឺមានកម្មវិធីធំៗ ៣ ទី១-ចូលរួមកិច្ចប្រជុំ The 22nd Annual General Meeting of the World Martial Arts Union ក្នុងនាមកម្ពុជា គឺជាសមាជិក World Martial Arts Union ។ ទី២-ចូលរួមកិច្ចប្រជុំសមាជិកគណៈកម្មាធិការក្បាច់គុនជាប់ក្នុងបញ្ជីភណ្ឌមរតកវប្បធម៌អរូបីមនុស្សជាតិ និងទី៣-ការបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមប្រកួត World Martial Art Union នៅទីក្រុងឃ្យុងយូរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews





    Share This Post: