Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា, អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    BY Khmerpress August 22, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា, អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣-២៩ ខែសីហា ឆ្នាំ២០២៣។

    ក្រសួងបានបញ្ជាក់ថា ក្នុងសប្ដាហ៍ខាងមុខព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។ លក្ខណៈទាំងនេះនឹងធ្វើឲ្យ៖

    ១៖តំបន់ទំនាបកណ្តាល
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C។
    * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

    ២៖ តំបន់ខ្ពង់រាប
    * សីតុណ្ហភាពអប្បបរមា មានពី ២០-២៤ °C
    * សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

    ៣៖ តំបន់មាត់សមុទ្រ
    * សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
    * សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C
    * អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើ ផ្ទៃសមុទ្រអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រកម្ពស់មធ្យម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: