Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    និយ័តករទូរគមនាគមន៍កម្ពុជា កំពុងរៀបចំលេខទូរស័ព្ទ ១២៨៩ ដែលអនុញ្ញាតឱ្យកសិករមានចម្ងល់ ពាក់ព័ន្ធបច្ចេកទេសកសិកម្ម អាចសួរទៅកាន់មន្ត្រីជំនាញ ដោយមិនគិតថ្លៃ !

    BY Khmerpress August 30, 2023
    និយ័តករទូរគមនាគមន៍កម្ពុជា កំពុងរៀបចំលេខទូរស័ព្ទ ១២៨៩ ដែលអនុញ្ញាតឱ្យកសិករមានចម្ងល់ ពាក់ព័ន្ធបច្ចេកទេសកសិកម្ម អាចសួរទៅកាន់មន្ត្រីជំនាញ ដោយមិនគិតថ្លៃ !

    (ភ្នំពេញ)៖ តាមរយៈលិខិតមួយរបស់ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា បានឱ្យដឹងថា ខ្លួនកំពុងតែរៀបចំនូវលេខទូរស័ព្ទខ្លី ១២៨៩ ដើម្បីអនុញ្ញាតឱ្យប្រជាកសិករ ដែលមានចម្ងល់នានា ពាក់ព័ន្ធបច្ចេកទេសកសិកម្ម ជាទូរស័ព្ទចូលដោយឥតគិតថ្លៃ ទោះបីជាទូរស័ព្ទមិនមានទឹកប្រាក់ហៅចេញក៏ដោយ។

    ការដាក់ចេញយុទ្ធសាស្ត្របែបនេះ ដើម្បីកសិករឱ្យទទួលបានជំនួយផ្នែកបច្ចេកទេសកសិកម្ម ងាយក្នុងការដាំដុះដំណាំផ្សេងៗ។ យ៉ាងណាលេខទូរស័ព្ទខ្លីនេះ អាចនឹងត្រូវការពេលវេលាមួយរយៈខ្លីទៀត ដើម្បីឈានដល់ការដាក់ឱ្យដំណើរការបាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: