Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងដ៏រីករាយ! កូនផ្សោតកើតថ្មី ១ក្បាល ត្រូវប្រទះឃើញនៅចំណុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ស្រុកសៀមបូក ដែលជាកូនផ្សោតទី៧ ក្នុងឆ្នាំ២០២៣

    BY Khmerpress September 2, 2023
    ដំណឹងដ៏រីករាយ! កូនផ្សោតកើតថ្មី ១ក្បាល ត្រូវប្រទះឃើញនៅចំណុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ស្រុកសៀមបូក ដែលជាកូនផ្សោតទី៧ ក្នុងឆ្នាំ២០២៣

    (ស្ទឹងត្រែង)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល ដែលមានអាយុកាលប្រមាណ ២០ថ្ងៃ នៅវេលាម៉ោង ១២:២០នាទីថ្ងៃត្រង់នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណ ៨ក្បាល ស្ថិតនៅចំណុចកន្ទុយកោះជ្រឹម ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំណុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។

    កូនផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWF ដែលកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។ តាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។

    កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាថា ក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: