Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គនាយក ARDB ចុះពិនិត្យមើលការច្រូតកាត់ស្រូវ ក្នុងស្រែគំរូ នៅខេត្តព្រៃវែង ដោយប្រើពូជត្រឹម៣០គីឡូ ក្នុង១ហិកតា ទទួលបានផលជាង៨តោន

    BY Khmerpress September 2, 2023
    អគ្គនាយក ARDB ចុះពិនិត្យមើលការច្រូតកាត់ស្រូវ ក្នុងស្រែគំរូ នៅខេត្តព្រៃវែង ដោយប្រើពូជត្រឹម៣០គីឡូ ក្នុង១ហិកតា ទទួលបានផលជាង៨តោន

    (ព្រៃវែង)៖ ក្រោមការសម្របសម្រួល ពីធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីសាកល្បងកាត់បន្ថយថ្លៃដើមផលិត និងកាត់បន្ថយការប្រើប្រាស់ពូជស្រូវរបស់កសិករ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចុះពិនិត្យមើលការច្រូតកាត់ស្រូវជាក់ស្តែង ក្នុងស្រែគំរូ ដែលមានទីតាំង ស្ថិតនៅមូលដ្ឋានស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលប្រើប្រាស់ពូជត្រឹមតែ៣០គីឡូក្រាម ក្នុង១ហិកតា ហើយទទួលបាន ផលរហូតដល់ទៅជាង៨តោន ក្នុងមួយហិកតា។

    នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមផងដែរ ពី លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងសិករជុំវិញស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ ជិត ១០០ នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: