Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីនគរបាលចរាចរណ៍ ដែលពួនស្ទាក់ចាប់ពលរដ្ឋធ្វើដំណើរ នៅគោលដៅស្តុបបូកគោ ត្រូវបានព្រមាន លើកទី១

    BY Khmerpress September 8, 2023
    មន្ត្រីនគរបាលចរាចរណ៍ ដែលពួនស្ទាក់ចាប់ពលរដ្ឋធ្វើដំណើរ នៅគោលដៅស្តុបបូកគោ ត្រូវបានព្រមាន លើកទី១

    (ភ្នំពេញ)៖ មន្រ្តីនគរបាលចរាចរណ៍ម្នាក់ ដែលឈរអនុវត្តច្បាប់ចរាចរណ៍នៅគោលដៅស្តុបបូកគោ ហើយធ្វើសកម្មភាពពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរ នៅលើដងផ្លូវ នៃគោលដៅខាងលើ នៅវេលាម៉ោង ៩៖១៣នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដែលជាការអនុវត្តផ្ទុយនឹងបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ត្រូវបានព្រមាន លើកទី១។

    បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការព្រមាននេះ ក្រោយទទួលបាននៃការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គម។

    ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាទៅលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ឱ្យនាំមន្រ្តីនគរបាលចរាចរណ៍ ០១នាក់នោះ យកមកអប់រំ និងធ្វើការព្រមានលើកទី១ ដើម្បីឱ្យកែប្រែឥរិយាបថ។

    ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់ថា ជុំវិញបញ្ហាការពួនស្ទាក់របស់មន្រ្តីនគរបាលចរាចរណ៍នេះ គឺត្រូវតែលុបបំបាត់។ ប៉ុន្តែការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតែបន្តអនុវត្តដើម្បីពង្រឹងសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។ លោកស្នងការ ក៏សំណូមពរដល់ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពខ្លួនឯង និងអ្នកទៃផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: