Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    1291 ជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ពលរដ្ឋតេសុំជំនួយអន្ដរាគមន៍គ្រប់ពេល

    BY Khmerpress September 11, 2023
    1291 ជាលេខទូរស័ព្ទទាន់ហេតុការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ពលរដ្ឋតេសុំជំនួយអន្ដរាគមន៍គ្រប់ពេល

    (ភ្នំពេញ)៖ ចំពោះប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍បន្ទាន់ត្រូវការ ជំនួយអន្តរាគមន៍ សូមហៅទូរស័ព្ទមកកាន់លេខ 1291 អាចតេបានពីគ្រប់ប្រព័ន្ធដោយឥតគិតប្រាក់ ដែលមានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រង់ចាំបម្រើ 24h/24h។

    លើសពីនេះ ប្រជាពលរដ្ឋអាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតមកកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។

    អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើប្រជាពលរដ្ឋពុំមានការអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទមករំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យមន្ដ្រីជំនាញ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: