Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ពន្យល់ពីប្រាក់ខែកម្មកររោងចក្រកាត់ដេរ, កម្មករម្នាក់ៗ ទទួលបានប្រាក់ឈ្នួលសរុបជាមធ្យម ២៧៥ដុល្លារក្នុង១ខែ

    BY Khmerpress September 12, 2023
    សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ពន្យល់ពីប្រាក់ខែកម្មកររោងចក្រកាត់ដេរ, កម្មករម្នាក់ៗ ទទួលបានប្រាក់ឈ្នួលសរុបជាមធ្យម ២៧៥ដុល្លារក្នុង១ខែ

    (ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញមកបំភ្លឺបន្ថែមជុំវិញ ប្រាក់ខែកម្មកររោងចក្រកាត់ដេរនៅកម្ពុជា។

    សមាគមបញ្ជាក់ថា បច្ចុប្បន្ននេះកម្មករនិយោជិតម្នាក់ៗទទួលបានប្រាក់ឈ្នួលសរុបជាមធ្យមចំនួន ២៧៥ដុល្លារអាមេរិកក្នុង១ខែ ឫ ៣,៣០០ដុល្លារក្នុង១ឆ្នាំ។ បន្ថែមពីលើនេះ កម្មករនិយោជិតក៏ទទួលបាននូវប្រាក់បំណាច់អតីតភាពការងារចំនួន៥% បន្ថែមទៀតនូវរៀងរាល់៦ខែម្តង។ ក្នុងពេលធ្វើការ កម្មករនិយោជិតទាំងអស់ទទួលបាននូវការធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងការធានារ៉ាប់រងសុខភាពផងដែរ។ នៅពេលដល់អាយុចូលនិវត្តន៍ កម្មករនិយោជិតទាំងអស់ក៏នឹងទទួលបាននូវប្រាក់សោធនផងដែរ៕

    ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់ TAFTAC:

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: