Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឱ្យមកជាមន្ដ្រី

    BY Khmerpress September 14, 2023
    ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឱ្យមកជាមន្ដ្រី

    រាជធានីភ្នំពេញ៖ លោកវរសេនីយ៍ទោ ហេង ហាប់ ដែលល្បីធ្លាប់មានដៃលួចIpaid គេ ហើយទទួលបានការតែងតាំងជាស្នងការរងខេត្តកំពតថ្មីៗកន្លងទៅ ពេលនេះត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកហូតតំណែង ពីស្នងការរងនគរបាលខេត្តកំពត មកជាមន្រ្តី នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។

    ក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែងចំពោះវរសេនីយ៍ទោ ហេង ហាប់ អត្តលេខ ៧៦២៩៥ ពីស្នងការរង នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ឱ្យមកជាមន្ត្រី។ មូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕ ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: