Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់យកលុយមន្ដ្រី ដើម្បីប្ដូរគោលដៅ

    BY Khmerpress September 25, 2023
    នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់យកលុយមន្ដ្រី ដើម្បីប្ដូរគោលដៅ

    (ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ដេ ម៉ៅ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា លោកចេញលិខិតបង្គាប់ការប្ដូរគោលដៅមន្ដ្រីនគរបាលចរាចរណ៍ ជាថ្នូរនឹងលុយចន្លោះពី៣០០ដុល្លារ ទៅ៧០០ដុល្លារ ដើម្បីបានគោលដៅ និងប៉ុស្ដិ៍ល្អ។

    តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ ដេ ម៉ៅ បានអះអាងថា លោកមិនបានទទួលលាភសក្ការៈពីមន្រ្តីណាម្នាក់ទេ រឿងចេញលិខិតបង្គាប់ការឲ្យមន្រ្តីទៅបម្រើការនោះ ពោលលោកធ្វើអ្វីមួយ គឺស្របតាមបែបបទរដ្ឋបាល។

    នាយការិយាល័យចរាចរណ៍ផ្លូវគោករូបនេះ បានសម្ដែងការហួសចិត្តជាខ្លាំង និងបានចេញមុខបដិសេធចំពោះការចោទប្រកាន់ដែលមានគ្មានមូលដ្ឋានច្បាស់លាស់ ហើយចាត់ទុកថា នេះជាការញុះញង់បង្កឲ្យមានបញ្ហាផ្ទៃក្នុងអង្គភាពប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: