Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតមន្ទីរពេទ្យសម្រាកព្យាបាលឯកជនឈ្មោះ តូច យ៉ាន ដែលអនុវត្ដមិនបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារអប្បរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន

    BY Khmerpress September 28, 2023
    ក្រសួងសុខាភិបាល សម្រេចបិទ និងដកហូតមន្ទីរពេទ្យសម្រាកព្យាបាលឯកជនឈ្មោះ តូច យ៉ាន ដែលអនុវត្ដមិនបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារអប្បរមាសម្រាប់មូលដ្ឋានសុខាភិបាលឯកជន

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតមន្ទីរពេទ្យសម្រាកព្យាបាលឯកជន ឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវលេខ១៦ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    តាមសេចក្ដីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសម្រេចបិទ និងដកហូត មន្ទីរពេទ្យសម្រាកព្យាបាលឯកជនខាងលើនេះ ដោយមូលហេតុប្រើប្រាស់បុគ្គលិកមិនមានគុណវឌ្ឍិស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្ដមិនបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារអប្បរមាសម្រាប់ មូលដ្ឋានសុខាភិបាលឯកជន។

    សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោម៖

    ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: