Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការនគរបាលខេត្តព្រៃវែង ប្រកាសឱ្យជួយថតរូបផ្ញើ បើឃើញនគរបាលខេត្តព្រៃវែងរូបណា ជិះម៉ូតូអត់មួកសុវត្ថិភាព អត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ ,នគរបាលនោះគួរទម្លាក់ស័ក្កិចោល

    BY Khmerpress September 29, 2023
    ស្នងការនគរបាលខេត្តព្រៃវែង ប្រកាសឱ្យជួយថតរូបផ្ញើ បើឃើញនគរបាលខេត្តព្រៃវែងរូបណា ជិះម៉ូតូអត់មួកសុវត្ថិភាព អត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ ,នគរបាលនោះគួរទម្លាក់ស័ក្កិចោល

    ខេត្តព្រៃវែង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅមុននេះបន្តិច បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងជួយថតផ្ញើផង ក្នុងករណីដែលនគរបាលខេត្តព្រៃវែងរូបណា ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ នគរបាលរូបនោះគួរត្រូវទម្លាក់ស័ក្កិចោល។

    តាមរយៈខ្លឹមសារសំណេរនៃការបង្ហោះរបស់ ស្នងការនគរបាលខេត្តព្រៃវែង បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ «សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ។ បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ!» ។ បន្ទាប់ពីការបង្ហោះរួច ក្នុងនោះ ក៏ឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិន គាំទ្រយ៉ាងពេញទំហឹង នៃការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ផងដែរ៕ ប្រភព៖ Chhoeun Bunchhorn (ឈឿន ប៊ុនឆន)

    Share This Post: