Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដែលអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

    BY Nisaiy KP October 1, 2023
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដែលអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។

    ក្រសួងបន្តថា នៅក្នុងថ្ងៃបន្តបន្ទាប់នេះប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ ឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជាជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ដោយឡែកនៅសមុទ្រប៉ាស៊ីហ្វិកឯណោះវិញ ព្យុះទី១៤ ឈ្មោះ កយនុយ «Koinu» បាននិងកំពុងដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករ ព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី៦ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទេ)។ ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews

    Share This Post: