Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលាខាងមុខនេះ

    BY Khmerpress October 4, 2023
    រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលាខាងមុខនេះ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ តុលា ២០២៣ខាងមុខនេះ។

    ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួម ចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងនឹង រៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃនាថ្ងៃសៅរ៍-អាទិត្យ ១៤-១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការប្រណាំងទូក(ង)ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ និង នៅពេលរាត្រី គឺមានការរៀបចំបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចជាដើម។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង ជ្រាបជាព័ត៌មាន និងសូមអញ្ជើញចូលរួមកម្សាន្តសប្បាយរីករាយ ដើម្បីអបអរសាទរពិធី បុណ្យចេញព្រះវស្សាឱ្យមានភាពឱឡារិកអធិកអធមច្រើនកុះករ។ ចំពោះព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងតាមទូរស័ព្ទ ឬទំនាក់ទំនងផ្ទាល់នៅទីចាត់ការអន្តរវិស័យ សាលាខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ៕

    default

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    Share This Post: