Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ម៉ោងនេះមិនមែនជាម៉ោងបង្ខំដាក់បន្ថែមមន្ត្រីទេ តែប្រើប្រាស់ឱ្យចំគោលដៅ

    BY Khmerpress October 5, 2023
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ម៉ោងនេះមិនមែនជាម៉ោងបង្ខំដាក់បន្ថែមមន្ត្រីទេ តែប្រើប្រាស់ឱ្យចំគោលដៅ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីគោលការណ៍ជ្រើសរើសមន្ត្រី នៅឆ្នាំ២០២៣នេះ ជាពិសេសគ្រូបង្រៀន ដែលត្រូវការប្រមាណ៣ពាន់នាក់។ ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា ម៉ោងនេះ មិនមែនជាម៉ោងដែលត្រូវបង្ខំដាក់បន្ថែមន្រ្តីនោះទេ ប៉ុន្តែជាពេលវេលាមួយដែលដាក់មន្រ្តីឱ្យចំគោលដៅ។

    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចមិនលុបចំពោះផែនការរើសមន្រ្តីឆ្នាំ២០២៣នោះទេ ប៉ុន្តែអាចមានការយឺតយ៉ាវបន្តិច ដោយសារតែ រាជរដ្ឋាភិបាលដាក់ចេញនូវយន្តការថ្មី។

    សម្តេចបានបន្ថែមដូច្នេះថា៖ «ការឧបត្ថម្ភមន្ត្រី លោកគ្រូអ្នកគ្រូ យើងត្រូវលើកទឹកចិត្ត ម៉ោងនេះ មិនមែនម៉ោងយើងចាប់បង្ខំទេ យើងត្រូវដាក់ឱ្យចំគោលដៅ ព្រោះលោកគ្រូអ្នកគ្រូ យើងពឹងគាត់ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្ស»

    សម្តេចបានបន្ថែមថា សម្តេចចង់ឱ្យវិនិយោគទៅលើមនុស្សច្រើនជាងបង្កើតសាលារៀន តាមរយៈការប្រើប្រាស់ថវិកាដើម្បីឧបត្ថម្ភលើកទឹកចិត្ត និងអភិវឌ្ឍសមត្ថភាពចំពោះគ្រូបង្រៀន ឱ្យកាន់តែប្រសើរឡើង៕ ផ្តល់សិទ្ធិដោយ៖ freshnews​

    Share This Post: