Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីណែនាំស្តីពី ការរឹតត្បិតពីការលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជា

    BY Khmerpress October 6, 2023
    គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចេញសេចក្តីណែនាំស្តីពី ការរឹតត្បិតពីការលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាឱ្យបានចំពោះបុគ្គលមួយចំនួនដែលត្រូវបានរឹតត្បិតមិនចូលលេងល្បែងក្នុងកាស៊ីណូ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីណែនាំស្តីពី ការរឹតត្បិតពីការលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជា។

    សេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលដូចខាងក្រោម៖

    ១៖ បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធនដោយតុលាការ។
    ២៖ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។
    ៣៖ បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។
    ៤៖ បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ។
    ៥៖ ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិដោយការបោះឆ្នោត។ ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវបានហាមឃាត់ចំពោះកម្មករ និយោជិតរបស់ប្រតិបត្តិករកាស៊ីណូឬប្រតិបត្តិករល្បែងពាណិជ្ជកម្មនៃគ្រឹះស្ថានល្បែងពាណិជ្ជកម្មដែលពួកគេកំពុងបម្រើការនៅទីនោះ។

    ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាថា បុគ្គលដែលត្រូវបានរឹតត្បិតខាងលើ មិនចូលលេងល្បែងក្នុងកាស៊ីណូ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សូមធ្វើការណែនាំដល់ប្រតិបត្តិករ និង/ឬកម្មសិទ្ធិករកាស៊ីណូ ដូចខាងក្រោម៖

    ១៖ ត្រូវខណ្ឌចែកកន្លែងលេងល្បែងឱ្យច្បាស់លាស់ និងដាក់ស្លាកសញ្ញាសម្គាល់សមស្របដើម្បីបង្ហាញទីតាំងលេងល្បែង
    ២៖ ត្រូវដាក់ស្លាកសញ្ញាហាមឃាត់ចំពោះបុគ្គលដែលត្រូវបានរឹតត្បិតពីការលេងល្បែង នៅច្រក-ទ្វារចូលបរិវេណកាស៊ីណូ
    ៣៖ ត្រូវមានកម្លាំងភ្នាក់ងារសន្តិសុខ និងមានយន្តការតាមដានត្រួតពិនិត្យការចូលលេងល្បែងរបស់ភ្ញៀវល្បែងឱ្យមានប្រសិទ្ធភាព
    ៤៖ ត្រូវហាមឃាត់បុគ្គលដែលត្រូវបានរឹតត្បិតពីការចូលលេងល្បែងនៅក្នុងកាស៊ីណូរបស់ខ្លួន និងបណ្តេញបុគ្គលទាំងនោះចេញពីទីតាំងលេងល្បែង និង
    ៥៖ ត្រូវរក្សាទុករបាយការណ៍បច្ចុប្បន្នកម្ម អំពីការរឹតត្បិតភ្ញៀវចូលលេងល្បែងក្នុងកាស៊ីណូរបស់ខ្លួន៕

    ខាងក្រោមនេះជាសេចក្តីណែនាំ របស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា៖

    Share This Post: