Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សករាជថ្មី! ក្រុមជម្រើសជាតិកម្ពុជា ផ្ដល់កៅអីសម្រាប់កីឡាករបរទេសលើកដំបូង គឺកីឡាករជប៉ុន Yudia Ogawa

    BY Khmerpress October 6, 2023
    សករាជថ្មី! ក្រុមជម្រើសជាតិកម្ពុជា ផ្ដល់កៅអីសម្រាប់កីឡាករបរទេសលើកដំបូង គឺកីឡាករជប៉ុន Yudia Ogawa

    (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសស្វាគមន៍កីឡាករជនជាតិជប៉ុន Yudai Ogawa សមាជិកក្លិបភ្នំពេញក្រោន ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ នេះជាលើកដំបូងហើយ ដែលក្រុមជម្រើសជាតិកម្ពុជា ផ្ដល់កៅអីសម្រាប់កីឡាករបរទេស។

    យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធដែលបានប្រកាសនៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា «សករាជថ្មីនៅលើទឹកដីអង្គរ! ស្វាគមន៍កីឡាករ Yudai Ogawa មកកាន់ក្រុមជម្រើសជាតិកម្ពុជា។ ជូនពរជោគជ័យលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិយើង»។

    តាមរយៈការប្រកាសជាសាធារណៈនេះ មានន័យថា Yudai Ogawa បានក្លាយជាកីឡាករបរទេសចូលសញ្ជាតិដំបូង ដែលបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី២ រវាងក្រុមគោព្រៃកម្ពុជា និងប៉ាគីស្ថាន នាថ្ងៃទី១២ និងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ខាងមុខ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: