Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ជីវ កេង ចូលកាន់តំណែងជាផ្លូវការ ជាប្រធានតុលាការកំពូល

    BY Khmerpress October 12, 2023
    ឯកឧត្តម ជីវ កេង ចូលកាន់តំណែងជាផ្លូវការ ជាប្រធានតុលាការកំពូល

    (ភ្នំពេញ)៖ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ នាទីស្តីការតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា។

    ពិធីនេះមានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អនុប្រធាន ចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា នៃតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល, ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រះសីហនុ ត្បូងឃុំ និងបាត់ដំបង, ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ខេត្ត ទូទាំងប្រទេស, ប្រធានគណៈមេធាវីកម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីរាជការដែលមានការពាក់ព័ន្ធផងដែរ។

    សូមបញ្ជាក់ផងដែរថា ឯកឧត្តម ជីវ កេង ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំង ជាប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា តមរយៈព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៣៩ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: