ព័ត៌មានអន្តរជាតិ June 9, 2021

សារព័ត៌មាន Daily Mail ផ្សាយថា វេជ្ជបណ្ឌិតឥណ្ឌាអះអាងថា កូវីដ១៩ បំប្លែងខ្លួនប្រភេទ “Delta” នៅឥណ្ឌាអាចធ្វើឲ្យអ្នកជំងឺមានបញ្ហា២នេះជារៀងរហូត

Khmerpress

ឥណ្ឌា៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសឥណ្ឌាបានអះអាងថា មេរោគនៃជំងឺកូវីដ ១៩ ទម្រង់ថ្មីដែលបានរកឃើញនៅក្នុងប្រទេសឥណ្ឌាអាចធ្វើឲ្យអ្នកជំងឺកើតមានបញ្ហារលួយស្បែក និងមានបញ្ហាថ្លង់ស្តាប់អ្វីលែងសូវឮជារៀងរហូតទៀតផង។

គួររម្លឹកថា មេរោគកូវីដ ១៩ បំប្លែងខ្លួននៅឥណ្ឌាត្រូវគេហៅថា “B1617.2” ឬ “Delta” ហើយនាពេលកន្លងមកអ្វីដែលគេដឹងពីមេរោគមួយនេះគឺត្រឹមថា វាចម្លងបានលឿននិងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរជាងមេរោគកូវីដ ១៩ ធម្មតា។

យ៉ាងណាក្តី កាលពីពេលថ្មីៗនេះក្រុមវេជ្ជបណ្ឌិតឥណ្ឌាជាច្រើនសុទ្ធតែបានអះអាងដូចៗគ្នាថា អ្នកដែលបានឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនេះមួយចំនួនបានកើតមានបញ្ហាកកឈាមនៅក្រោមស្បែក ហើយបញ្ហានេះនាំឲ្យកើតមានដំបៅរលួយស្បែងយ៉ាងលឿន ខណៈមានអ្នកជំងឺខ្លះត្រូវបង្ខំចិត្តកាត់ដៃ ជើង ឬផ្នែកខ្លះនៃរាងកាយចោលជាបន្ទាន់ទៀតផង ដើម្បីទប់ស្កាត់កុំឲ្យដំបៅកាន់តែរីកធំឡើង។ សម្រាប់ក្រុមអ្នកជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីដែលជាយុវជនវិញត្រូវបានគេកត់សម្គាល់ឃើញថា ពួកគេបានកើតមានបញ្ហាថ្លង់ ហើយសម្រាប់អ្នកខ្លះវិញបញ្ហាថ្លង់នេះអាចកើតមានជារៀងរហូតតែម្តង បើទោះជាពួកគេបានជាសះស្បើយពីជំងឺកូវីដ ១៩ហើយក៏ដោយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Daily Mail