Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្មារតីមនុស្សធម៌គាំទ្រមន្ទីរពេទ្យគន្ធបុប្ផាបានពុះកញ្ជ្រោលយ៉ាងខ្លាំង យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មិនទាន់ចាប់ផ្តើមផ្លូវការផង មានអ្នកចូលរួមជិត៤ម៉ឺននាក់ បរិច្ចាគថវិកាសរុបជាង១ពាន់លានរៀល។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ តែយុទ្ធនាការនេះមិនទាន់ចាប់ផ្ដើមជាផ្លូវការនៅឡើយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨,១៧០ នាក់ រួចទៅហើយ សរុបជាទឹកប្រាក់ ៦៥៧,៧៧៧,០៣៤ រៀល និង ៩៦,២១២

    May 31, 2024
  • ព័ត៌មានជាតិ

    (តង់ហ្សានី)៖ ព្រះរាជាណាចក្រកម្ពុជា តំណាងដោយប្រតិភូក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ(ខ.ភ.ម) នៃក្រសួងការពារជាតិ ត្រូវបានសមាជិកក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ (CISM) ដែលមានប្រទេសសមាជិកសរុប ១៤០ប្រទេស បោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ក្លាយជាសមាជិកពេញសិទ្ធិផ្លូវការនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡា ខ.ភ.ម។ ប្រធានប្រតិភូកីឡាកងទ័ពកម្ពុជា បានឲ្យដឹងថា «កម្ពុជាបានក្លាយជាប្រទេសទី១៤១ ដែលបានក្លាយជាសមាជិកក្រុមប្រឹក្សាកីឡាកងទ័បអន្ដរជាតិ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រជាឯកច្ឆន្ទ ក្នុងឱកាសមហាសន្និបាត និងសន្និបាតលើកទី៧៩ របស់ស្ថាប័ន CISM (the 79th CISM General Assembly & Congress)

    May 18, 2024
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ មានពាក្យចចាមអារ៉ាមមកថា ក្រុមហ៊ុន Apple គ្រោងបញ្ចេញ iPhone មានរាងស្តើងនៅឆ្នាំ២០២៥ ខាងមុខនេះ ដែលត្រូវបានគេរំពឹងថា វានឹងបង្ហាញខ្លួនជាមួយនឹងត្រកូល iPhone 17 ហើយវានឹងមានតម្លៃថ្លៃជាងបើធៀបនឹង iPhone Pro Max នាពេលបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ruters នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើតេស្តលើការរចនាផ្សេងៗគ្នាសម្រាប់ iPhone 17 ដែលមានឈ្មោះកូដ D23 ដែលអាចបំពាក់នូវប្រព័ន្ធដំណើរការ A19 ចុងក្រោយបង្អស់របស់ខ្លួន។ តែយ៉ាងណាជុំវិញព័ត៌មានលម្អិតអំពីពាក្យចចាមអារ៉ាមនេះ ក្រុមហ៊ុនយក្ស

    May 18, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា នៅឆ្នាំ២០២៤នេះ រំហូរវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបានរំពឹងថា នឹងបន្តកើនដល់ប្រមាណ ៤ ២៥០លានដុល្លារអាម៉េរិក, សមមូលនឹងប្រមាណ ៩,០% នៃ ផ.ស.ស. ដោយសារការបន្តសកម្មភាពវិនិយោគលើវិស័យសក្តានុពល។ ទន្ទឹមនេះ, ទុនបម្រុងអន្តរជាតិ ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ ២២ ៣០៣លានដុល្លារអាម៉េរិក ឬស្មើប្រមាណ ៨,០ខែ នៃការនាំចូល។ យោងតាមផែនការយុទ្ធសាស្ត្រថវិកាជាតិឆ្នាំ២០២៥ ដល់២០២៧ បានរំពឹងថា រំហូរការវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០២៥-២០២៧, ត្រូវបានព្យាករថានឹងបន្តកើនក្នុងរង្វង់ជាមធ្យមប្រមាណ ៨,៦% នៃ ផ.ស.ស. ដោយសារការបន្តកើននូវទំនុកចិត្តវិនិយោគ ជាមួយនឹងបរិយាកាសកាន់តែអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា តាមរយៈការអនុវត្ត

    May 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ តាមរយៈបណ្តាញ Facebook ផ្លូវការបានបង្ហោះសារអបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ដែលត្រូវបានទស្សនាវដ្តី Forbes ចាត់បញ្ចូលក្នុង 30 Under 30 Asia Class of 2024 ។ សារអបអរសាទរដល់កីឡាករ ធឿន ធារ៉ា របស់សម្តេចធិបតី មានខ្លឹមសារដូច្នេះថា «អបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ត្រូវបានទស្សនាវដ្តី Forbes

    May 18, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ រដ្ឋាភិបាលវៀណាម នឹងស្វែងរកការអនុម័តពីរដ្ឋសភា ដើម្បីពន្យារពេលសងបំណុលចំនួន ៤ពាន់លានដុង (១៥៧លានដុល្លារ) ដែលក្រុមហ៊ុនអាកាសចរណ៍រដ្ឋ Vietnam Airlines របស់វៀតណាមជំពាក់ដោយសារក្រុមហ៊ុន នៅត្រដាបត្រដួសនៅឡើយក្រោយវិបត្តិកូវីដ។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ថា លោក Tran Van Son ប្រធានការិយាល័យរដ្ឋាភិបាលបានឱ្យដឹងថា រដ្ឋាភិបាលនឹងលើកសំណើនេះ ក្នុងសម័យប្រជុំខាងមុខរបស់រដ្ឋសភា ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា។ ធនាគាររដ្ឋវៀតណាមដែលជាធនាគារកណ្តាលរបស់វៀតណាម បានផ្តល់ប្រាក់កម្ចីនេះទៅក្រុមហ៊ុនអាកាសចរណ៍វៀតណាម ក្នុងឆ្នាំ២០២១ ដោយមិនមានការប្រាក់ ដើម្បីជួយឱ្យក្រុមហ៊ុនស្ទុះងើបឡើងវិញ បន្ទាប់ពីមានវិបត្តិកូវីដរយៈពេលពីរឆ្នាំនៅពេលដែលជើងហោះហើរភាគច្រើន ត្រូវបានលុបចោល។

    May 18, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមកិច្ចយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញ ផលិតផលកសិកម្មកម្ពុជា ដែលក្នុងនោះក៏មានអង្ករផងដែរ តាមរយៈថវិការបដិភាគាគ របស់សហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន ៤ក្រុមហ៊ុន ចេញទៅតាំងបង្ហាញផលិតផលអង្ករកម្ពុជា នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ក្រុមហ៊ុនទាំង៤នោះ រួមមាន៖ ១៖ KAMPONG THOM RICE MILL LIMITED, ២៖ KHMER FOODS GROUP CO., LTD, ៣៖ PRIMALIS CORPERATION, LTD., ៤៖ SINGATURE

    May 18, 2024
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ដោយបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារអន្តរក្រសួង បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សា និងត្រួតពិនិត្យកិច្ចការងារដោះស្រាយបញ្ហាតំបន់អន្ទង់អាំង នៃភ្នំ១៥០០ (ផ្លូវបុប្ផាលាក់ខ្លួន) នៅស្រុកវាលវែង ឱ្យក្លាយទៅជាតំបន់អភិរក្សឧទ្យានជាតិដូចពីមុន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងរ៉ែ និងថាមពល រាជធានីភ្នំពេញ ដោយបានការចូលរួមពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រុមការងារអន្តរក្រសួង

    May 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤​ ក្រុមមេធាវីរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើសិទ្ធិប្រទានពេញសមត្ថភាពជូន ឯកឧត្តម គី តិច ទេសរដ្ឋមន្តី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់តាំងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ច ជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋ រងគ្រោះពាក់ព័ន្ធជាមួយ ក្រុមហ៊ុន ប៊ីលាន ស៊ីធី វើលដ៍ ឯ.ក (BRILLIANT CITY WORLD CO.,LTD.)។ ក្រុមមេធាវីរាជរដ្ឋាភិបាល សូមគោរពទទួលអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់

    May 16, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង

    May 16, 2024