Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ដកហូតឡេ និងសារធាតុផ្សំជាង២តោន

    BY Khmerpress October 19, 2023
    កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង នៅស្រុកស្វាយជ្រុំ ដកហូតឡេ និងសារធាតុផ្សំជាង២តោន

    (ស្វាយរៀង)៖ កម្លាំង​​ជំនាញនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការចូលរួមពីមន្រ្តីមន្ទីរសុខាភិបាលខេត្ត កំលាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវីធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះបង្ក្រាបករណីផលិត វេចខ្ចប់គ្រឿងសម្អាងគ្មានច្បាប់អនុញ្ញាត នៅឃ្លាំងក្នុងដីឡូត៍គ្មានលេខ ផ្លូវលំ ភូមិស្វាយប្រហ៊ូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

    របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីធ្វេីការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃេីញ និងដកហូតបាននូវ៖

    * ឡេលាបខ្លួនម៉ាក Luxury super ២១កេស ស្មើ៦០០គីឡូក្រាម
    * ឡេលាបមុខ TD Night cream (ផលិតផលសម្រេច) ៤០០គីឡូក្រាម
    * ម៉ាស៊ីនក្រឡុកឡេចំនួន៣៦គ្រឿង
    * វត្ថុធាតុដើមផ្សំសម្រាប់ផលិតឡេចំនួន ៩មុខ ស្មើ១,៨៦៨គីឡូក្រាម
    * សំបកកញ្ចប់ក្រដាសវេចខ្ចប់ ៤៥០គីឡូក្រាម
    * ប្លាស្ទិកវេចខ្ចប់ ១៣កេស
    * សំបកខ្លងសំរាប់វេចខ្ចប់ ១,០០៥គីឡូក្រាម។

    ក្រោយបានការអនុញ្ញាតិពីលោកព្រះរាជអាជ្ញារង សមត្តកិច្ចក្រុមការងារចម្រុះ បានដកហូតវត្ថតាងទាំងអស់ និងបិទផ្លុំបេរទីតាំងផលិតខាងលើ និងនាំខ្លួនម្ចាស់ទីតាំងឈ្មោះ ញឹម សារិន ភេទស្រី អាយុ៥០ឆ្នាំ និងលោក សុខ តាយ អាយុ២៧ឆ្នាំ (មេការ) មកសាកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធីតាមច្បាប់​៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: