Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកប្រធាន ស៉ី ជិនពីង ចំពោះមរណភាពរបស់លោក លី ខឺឈាង

    BY Khmerpress October 27, 2023
    សម្ដេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោកប្រធាន ស៉ី ជិនពីង ចំពោះមរណភាពរបស់លោក លី ខឺឈាង

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោក ស៉ី ជិនពីង ចំពោះមរណភាពរបស់លោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន ដែលបានទទួលមរណភាពកាលពីយប់ម៉ោង០០៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលានេះ។

    ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ខ្ញុំមានសេចក្ដីក្រៀមក្រំជាទីបំផុត ដោយបានដឹងពីមរណភាពនៅទីក្រុងសៀងហៃ នៅព្រឹកមិញនេះ របស់ឯកឧត្តម Li Keqiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី១៧, ទី១៨ និងទី១៩ នៃបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ។ មរណភាពរបស់ឯកឧត្តម តំណាងឱ្យការបាត់បង់ដ៏ធំមួយសម្រាប់ប្រជាជនចិន និងបក្ស។

    ឯកឧត្តម លី គឺជាមិត្តដ៏ល្អរបស់កម្ពុជា ហើយប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការរួមចំណែកដ៏មានតម្លៃរបស់ឯកឧត្តម ចំពោះទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជាតិ និងប្រជាជននៃប្រទេសយើងទាំងពីរ ដែលត្រូវបានគូសបញ្ជាក់ដោយទំនាក់ទំនងនយោបាយដ៏រឹងមាំរវាងគណបក្សយើងទាំងពីរ។

    ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះឯកឧត្តម ក្រុមគ្រួសារនៃសព ប្រជាជនចិន និងបក្សកុម្មុយនិស្តចិន ចំពោះការបាត់បង់រដ្ឋបុរសដ៏អស្ចារ្យម្នាក់។ សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: