ព័ត៌មានអន្តរជាតិ June 11, 2021

BREAKING: ថ្ងៃនេះវៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន «២១៩ករណី» បន្ថែមទៀត

Khmerpress

(ហាណូយ)៖ ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន២១៩ករណីបន្ថែមទៀត ក្នុងនោះមាន២១១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង០៨ករណីទៀតជាករណីនាំចូល។

នេះបើតាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងសហគមន៍ទាំង ២១១នាក់ខាងលើ ភាគច្រើនត្រូវបានរកឃើញនៅខេត្ត Bac Giang ដែលមានចំនួន៩២ករណី។ នៅខេត្ត Bac Ninh បានរកឃើញ៤៥ករណី, ទីក្រុងហូជីមីញ៥៣ករណី និងទីក្រុងហាណូយ០៤ករណី។ ក្រៅពីនោះគឺត្រូវបានរាយការណ៍ចេញពីខេត្តផ្សេងៗទៀត។

សរុបមកវិញ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ៩,៧៨៤នាក់ ក្នុងនោះស្លាប់ ៥៥នាក់ និងជាសះស្បើយ៣,៧០៨នាក់៕ ផ្តល់សិទ្ធិដោយ៖ freshnews