Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជារកបានចំណូលជិត ១ ៣០០លានដុល្លារ ពីការនាំចេញអង្ករ-ស្រូវ ក្នុងរយៈពេល១០ខែឆ្នាំនេះ

    BY Khmerpress November 8, 2023
    កម្ពុជារកបានចំណូលជិត ១ ៣០០លានដុល្លារ ពីការនាំចេញអង្ករ-ស្រូវ ក្នុងរយៈពេល១០ខែឆ្នាំនេះ

    (ភ្នំពេញ)៖ រយៈពេល១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានជិត ៥៣ម៉ឺនតោន ដែលគិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាង ៣លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ។

    សហព័ន្ធស្រូវអង្ករកម្ពុជាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥២៩ ៩២៤ តោន ដោយក្រុមហ៊ុននាំចេញអង្ករ ចំនួន៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៩ ដែលក្នុងនោះ៖

    * ប្រទេសចិន និងហុងកុង បានចំនួន ១៧៧២៨៥ តោន ដែលគិតជាទឹកប្រាក់បានចំនួន១១៥.៣០លាន ដុល្លារសហរដ្ឋអាមេរិក
    * ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានចំនួន ២១៧ ០៦៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៥៥.៥៨ លានដុល្លារសហរដ្ឋអាមេរិក
    * និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៦២ ៤៩២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២.៣២ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា -ល-។ ចំនួន២៥ប្រទេស បានចំនួន៧៣ ០៧៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៤.៣០ លានដុល្លារសហរដ្ឋអាមេរិក។

    ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨១.៧៩% អង្ករស ចំនួនជិត ១៣.៣០% អង្ករចំហ៊ុយចំនួន ៣.២៤% អង្ករសរីរាង្គចំនួន ១.៦៥% និង អង្ករសគ្រាប់ខ្លីចំនួន ០.០១%។

    សម្រាប់ខែតុលា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូងបានចំនួន ៦ ៥០០តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤.២២លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ចំនួន៣ ៥០០តោន បានដឹកទៅដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ីរួចហើយ។

    សហព័ន្ធស្រូវអង្ករបញ្ជាល់ទៀតថា នៅរយៈពេល១០ខែមកនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៣០៨ ៦៤៨ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៤៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះជាង ៦០% បាននាំចេញដោយបានឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕ ផ្តល់សិទ្ធិដោយ៖ freshnews​

    Share This Post: