Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មោទនភាពជាតិខ្មែរ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ

    BY Khmerpress November 10, 2023
    មោទនភាពជាតិខ្មែរ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់​ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាដែលដឹកនាំវះកាត់ដោយលោកសាស្ត្រាចារ្យ កែវ សុខា, លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន, លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន និងក្រុមគ្រូពេទ្យសណ្តំ គ្រូពេទ្យជំនួយការវះកាត់, សង្រ្គោះក្រោយសណ្តំ, ឡាបូ, រូបភាពវេជ្ជសាស្រ្ត ដែលបានជួយក្នុងការងារវះកាត់ជួយសង្រ្គោះទារកម្នាក់មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញ។

    បន្ទាប់ពីបានធ្វើការវះកាត់ ៤លើកដោយលើកទី១ វះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ, លើកទី២ វះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន, លើកទី៣ វះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ វះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ។

    ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើករួចមក, នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី។

    រាល់ការព្យាបាលទាំងអស់គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និង មូលនិធិគន្ធបុប្ផាកម្ពុជា និងអរគុណសប្បុរសជនគ្រប់ៗរូបដែលតែងតែគាំទ្រដល់ការដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ៕ ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation

    Share This Post: