Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    BREAKING: ឧត្ដមសេនីយ៍ទោមួយរូប និងបក្ខពួក៤នាក់ទៀត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធសារធាតុខុសច្បាប់

    BY Khmerpress November 10, 2023
    BREAKING: ឧត្ដមសេនីយ៍ទោមួយរូប និងបក្ខពួក៤នាក់ទៀត ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធសារធាតុខុសច្បាប់

    (ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជាន់ខ្ពស់បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា មានមន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។

    ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ ពាក់ព័ន្ធក្នុងរឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។

    ព័ត៌មានលម្អិត Fresh News នឹងជម្រាបជូនប្រិយមិត្តអ្នកតាមដានអោយបានច្បាស់នៅ ពេលដែលខាងតំណាងអយ្យាការបញ្ចប់ការស៊ើបសួរ លើចំពាត់ការចំពោះរឿងនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: