កម្មវិធីអប់រំបេតិកភណ្ឌកុមារក្នុងតំបន់អង្គរ ចុះទស្សនកិច្ចសិក្សានៅក្រុងអង្គរធំ
(សៀមរាប)៖ កម្មវិធីអប់រំបេតិកភណ្ឌ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា និងអង្គការមរតកវប្បធម៌ខ្មែរ បានដឹកនាំសិស្សានុសិស្សចំនួន១៨៥នាក់ រួមមានថ្នាក់ទី៥ និងទី៦នៃសាលាបឋមសិក្សាក្របីរៀល ចុះទស្សនកិច្ចសិក្សានៅប្រាសាទបាយ័ន ដែលស្ថិតនៅក្នុងអតីតរាជធានីអង្គរធំសម័យអង្គរ។

កម្មវិធីអប់រំបេតិកភណ្ឌធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអារ្យធម៌ ការរៀបចំក្រុងអង្គរធំ រួមទាំងផាត់ពណ៌រូបភាពផ្សេងៗជាផ្នែកមួយកម្មវិធីអប់រំបំណិនជីវិត។ ជាពិសេសបង្ហាញនូវភាពជាក់ស្តែងនៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍចីរភាពជាអង្វែងសម្រាប់តំបន់អង្គរ៕ ផ្ដល់សិទ្ធិដោយ៖ Freshnews







