Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅឆ្នាំ២០២៤ ជាឆ្នាំនៃទំនាក់ទំនង ប្រជាជនកម្ពុជា-ចិន ដូច្នេះនឹងមានទេសចរណ៍ចូលមកកម្ពុជាច្រើន ពីប្រទេសចិន

    BY Khmerpress November 16, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅឆ្នាំ២០២៤ ជាឆ្នាំនៃទំនាក់ទំនង ប្រជាជនកម្ពុជា-ចិន ដូច្នេះនឹងមានទេសចរណ៍ចូលមកកម្ពុជាច្រើន ពីប្រទេសចិន

    (សៀមរាប)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា នៅឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរទំនាក់ទំនងប្រជាជន កម្ពុជា-ចិន ដូច្នេះនឹងមានការចូលមកទេសចរណ៍ច្រើន ពីប្រជាពលរដ្ឋចិន។

    ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) តម្លៃប្រមាណ ១,១០០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «មានការពិភាក្សា និងមានការឯកភាព ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃទំនាក់ទំនង ប្រជាជន និងប្រជាជន របស់កម្ពុជា-ចិន ជាពិសេសមុខព្រួញសំខាន់ គឺការជំរុញទេសចរណ៍ឲ្យមកពីចិនឲ្យច្រើន នៅឆ្នាំ២០២៤»

    ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាចាំបាច់ នៅក្នុងការដាក់ចេញគោលនយោបាយ ដើម្បីធ្វើយ៉ាងណាជួយសម្រួល។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅក្នុងនយោបាយ ដែលដាក់ចេញនោះ នឹងរៀបចំយន្ដការ នៅក្នុងការអនុវត្ដ ដែលរៀបចំឡើងវិញ នូវក្រុមប្រឹក្សាទេសចរណ៍មួយជាបន្ទាន់ ដើម្បីជាតួអង្គរៀបចំ ចេញជាផែនការសកម្មភាព និងដឹកនាំអនុវត្ដ ក្នុងការជួយសម្រួលទាំងអស់។

    លើសពីនោះទៀត ដាក់ចេញជាកញ្ចប់នូវវិធានការ ដើម្បីជួយលើកទឹកចិត្ដ ប្រតិបត្ដិករវិស័យឯកជន នៅក្នុងខេត្ដសៀមរាប តាមរយៈយន្ដការ ក្នុងការពន្ធ និងជួយលើកទឹកចិត្ដ និងការបន្ធូរបន្ថយ សម្រួលអនុគ្រោះ និងលើកទឹកចិត្ដ នៅក្នុងផ្នែកពន្ធ និងការផ្ដល់ត្រៀមហិរញ្ញប្បទាន ដែលមានការប្រាក់សមរម្យ សម្រាប់ប្រតិបត្ដិករ នៅក្នុងវិស័យទេសចរណ៍។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    Share This Post: