ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ ដោយសារបញ្ហាអាកាសធាតុ
BY Khmerpress
November 17, 2023
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើសារណែនាំបន្ទាន់មួយ ដោយបញ្ឈប់ការធ្វើដំណើរតាមផ្លូវទឹកជាបណ្ដោះអាសន្ន ព្រោះបញ្ហាអាកាសធាតុមិនអំណោយផល ពោលមានខ្យល់បោកបក់ខ្លាំងនៅលើផ្ទៃសមុទ្រ។
តាមរយៈសារសំឡេង លោកអភិបាលខេត្តព្រះសីហនុ បានជំរុញដល់ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មាននេះ ទៅប្រជានេសាទ ភ្ញៀវទេសចរ ឬប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់លំហរសមុទ្រ។ ផ្តល់សិទ្ធិដោយ៖ freshnews
ខាងក្រោមនេះ ជាសារសំឡេងរបស់លោក គួច ចំរើន៖